Home អ្នកនិពន្ធ ប្រកាស​ដោយ Pu Toma

Pu Toma

1253 ប្រកាស 0 យោបល់
ភ្នំពេញ ៖ បើទោះជាចំនួនអ្នកឆ្លងវីរុសកូវីដ១៩ត្រូវបានគ្រូពេទ្យខ្មែរព្យាបាលជាសះ​ស្បើយជិតអស់ និងមិនមានករណីឆ្លងថ្មីក្ដី សម្ដេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹក​នាំកម្ពុជា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយប្រើម៉ាស ទឹកអាល់កុល និងជេលលាងសម្អាតកម្ចាត់មេរោគនិងបាក់​តេរី​ផ្សេងៗ​អោយបានជាប្រចាំ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីរក្សាសុវត្តិភាព​អាយុជីវិតអ្នក និង​អ្នកដទៃលើដងផ្លូវ។ ដោយនៅមុននេះលើទំព័រហ្វេសប៊ុករបស់សម្ដេច បានបង្ហោះសំណេរក្នុងខ្លឹមថា «សុខ​សប្បាយជាទេបងប្អូនជនរួមជាតិ? សូមបងប្អូនបន្តយកចិត្តទុកដាក់​ប្រុងប្រ​យ័ត្នថែរ​ក្សា​សុខភាពអោយបានល្អជានិច្ច ជាពិសេសក្នុងពេលដែលប្រទេសជាតិកំពុង​ប្រយុទ្ធ​ប្រ​ឆាំងនឹងជំងឺឆ្លងកូវីដ១៩។ ទោះបីចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យា​បាលជាសះ​ស្បើយ​ច្រើនស្ទើរអស់ហើយក្តី ហើយមកទល់ថ្ងៃនេះក៏ពុំមានអ្នកឆ្លងថ្មីក៏ដោយ ក៏សូម​បង​ប្អូនប្រជាលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយប្រើម៉ាស ទឹកអាល់កុល និង​ជឹលលាងសម្អាតកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗអោយបានជាប្រចាំ»។ ជាមួយគ្នា​នោះ សម្ដេចបានបន្តទៀតថា «ស្របពេលនឹងការបង្កើនអនាម័យថែរក្សា​សុវត្ថិ​ភាពសុខ​ភាពអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជនត្រូវតែគោរពច្បាប់​ចរាចរណ៍ទាំងអស់គ្នាដាច់ខាត ព្រោះគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងរាល់​ថ្ងៃគឺបានសម្លាប់អាយុជីវិតពលរដ្ឋច្រើនជាងជំងឺឆ្លងកូវីវីដ១៩ ទៅទៀត។ សូមជូនពរបង​ប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរ​នៅគ្រប់​ទីក​ន្លែងទូទាំងប្រទេស។ អរគុណសន្តិភាព»៕
ភ្នំពេញ ៖ ជាច្រើនថ្ងៃមកហើយ កម្ពុជាមិនមានករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ឡើយ ខណៈជាអ្នកសះស្បើយសរុបកើនដល់១២០នាក់ ស្មើនឹងជាង៩៨ភាគរយនៃអ្នកជំងឺ និងកំពុងសម្រាកព្យាបាលសល់ត្រឹមតែ២នាក់ប៉ុណ្ណោះ។ នេះបើយោងតាមការ​សេចក្ដប្រកាស​របស់ក្រសួងសុខភិបាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ បើទោះ​បីជា​ប្រទេសកម្ពុជាមិនមានករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ច្រើនថ្ងៃក៏ពិតមែន ប៉ុន្តែយើងក៏​មិន​ត្រូវលែងដៃចោលការការពារ និងការណែនាំរបស់ក្រសួងសុខាភិបាលឡើយ ព្រោះ​ហានិភ័យនៅតែបន្តកើតមាន ដោយអ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់កាលពីពេលថ្មីៗនេះ ស្ថានភាពកំពុងស្ថិតត្រង់ចំណុច​ពណ៌លឿង​នៅឡើយ៕
ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុករបស់លោក ហេង ឡុង ប្រធានសមាគមមិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្តជួយសង្គមនៅមុននេះ បានបង្ហោះរូបភាពពីរសន្លឹកផ្ដិតចេញពីទីតម្លល់សព​របស់អតីតតារាសម្ដែង ពីង រ៉ូស្សា យ៉ាងដូច្នេះថា «អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ចូលរួមពិធីបូជាសពរបស់កញ្ញា ពីង រ៉ូស្សា អតីតតារាសម្ដែង ដែលបានមរណៈភាពកាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ»។ គួរបញ្ជាក់ផងដែរថា កញ្ញា ពីង រ៉ូហ្សា បានទទួលមរណភាព នៅវេលាម៉ោងម៉ោង៧កន្លះ ព្រឹកថ្ងៃទី០១ ឧសភា ឆ្នាំ២០២០ ដោយសារជំងឺជាច្រើនមុខ ដូចជាប្រព័ន្ធសរសៃ​ប្រ​សាទ តម្រងនោម និងថ្លើមជាយូរមក បន្ទាប់ពីចូលសម្រាកនៅមន្ទីរពេទ្យលោក​សង្ឃ​បានប្រមាណ២ថ្ងៃ៕
ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹង​នៅមុននេះយ៉ាងដូច្នេះថា របាយការណ៍បឋមស្តីពី ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ចាប់ពីម៉ោង០៧:០០ ដល់ម៉ោង ១០:០០ព្រឹក សមត្ថកិច្ចបានធ្វើការឃាត់យានយន្តដែលល្មើសសច្បាប់បាន​ចំនួនដូច​ខាងក្រោម៖ ១. ម៉ូតូចំនួន ៩០០គ្រឿង ២. រថយន្ត ៨០ គ្រឿង ម៉ូតូសរុបចំនួន៩០០គ្រឿង អត់មួក ៨៤៥ គ្រឿង អត់លេខ ៨ គ្រឿង ល្មើសសញ្ញាចរាចរ ៤៧ គ្រឿងរថយន្តសរុបចំនួន ៨០ គ្រឿង អត់ពាក់ខ្សែក្រវ៉ាត់ ៦៣ គ្រឿង បញ្ច្រាស់ទិស ៧ គ្រឿង អត់លេខ ២ គ្រឿង និយាយទូរស័ព្ទ ២ គ្រឿង អត់ប័ណ្ណសំគាល់យាន ១ គ្រឿង ល្មើសសញ្ញាចរាចរ ៣ គ្រឿង សំពីងសំពោង ២ គ្រឿង៕
តាកែវ៖ បុរសជាអ្នកបើកបររដយន្ដស៊ីឈ្នួលដឹកអីវ៉ាន់ម្នាក់ បានក្លាយជាមនុស្ស​ដំបូង​គេដែលត្រូវបានផាកពិន័យដល់ទៅ១,២លានរៀល បន្ទាប់ពីបុរស​ម្នាក់នេះបញ្ជារ​រថ​យន្ដទាំងដែលមិនមានប័ណ្ណបើកបរ​។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានក្នុង​ស្រុកបានចុះផ្សាយនៅមុននេះ។ ក្នុងការផាកពិន័យបុរសរងការផាកពិន័យបានរៀបរាប់ថា ប្អូនបានទទួលស្គាល់ ក៏ប៉ុ​ន្តែទំហំនៃការផាកពិន័យនេះ វាធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់ប្អូន ដែលមានមុខរបរ​ត្រឹម​អ្នកស៊ីឈ្នួលរត់តាក់ស៊ីដឹកអីវ៉ាន់ឱ្យគេ ដែលត្រូវផាកពិន័យជាទឹកប្រាក់ដល់ទៅ ១លាន២សែនរៀលនេះ។ តែយ៉ាងណា ស្នងការនគរបាលខេត្តតាកែវលោក សុខ សំណាង បានលើកឡើងថា ចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ គឺជាការរឹតបន្តឹងទៅដល់អ្នកប្រើប្រាស់លើទ្រូងផ្លូវ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និង របួសដោយគ្រោះថ្នាក់ចរាចរណ៍។ ក្នុងពេលចុះត្រួតពិនិត្យ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ចុះរឹតបន្តឹងច្បាប់ថ្មីនៅតាម​គោលដៅចំនួន៤នៅតាមបណ្តាយផ្លូវជាតិលេខ ២ និង ផ្លូវជាតិលេខ ៣ លោក​ឧត្តម​សេនីយ៍ទោ សុខ សំណាង បានបញ្ជាក់ថា ការអនុវត្តនេះដែរ គឺធ្វើទៅដោយស្មើភាពគ្នា មិនដូចការលើកឡើងថា អនុវត្តន៍តែប្រជាពលរដ្ឋ រីឯមន្ត្រីរាជការ ឬអ្នកធំមិនព្រម​អនុ​វត្តនោះទេ នៅថ្ងៃទី០១...
ភ្នំពេញ ៖ នៅមុននេះលើទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាលកម្ពុជា បានបង្ហោះ​ដាស់​តឿនបងប្អូនប្រជាពលរដ្ឋឱ្យដឹងយ៉ាងដូច្នេះថា «បញ្ហាកូវីដ-១៩ នៅកម្ពុជា ស្ថិត​នៅ​ភ្លើងស្តុបពណ៌លឿងនៅឡើយទេ សុំប្រុងប្រយ័ត្នខ្ពស់មែនទែន ប្រយ័ត្នប៉ះពារជា​មួយវី​រុស​​កូវីដ-១៩ ធ្វើឲ្យសោកការសុខភាពលោកអ្នក៖ ខ្ញុំសូមបញ្ជាក់ជូនថា ចរាចរវីរុស​កូវីដ-១៩ នៅមិនទាន់មាន​ភ្លើងស្តុបព័ណក្រហមនៅឡើយទេ។ កម្ពុជាស្ថិតនៅ​ស្ថាន​ភាព​ភ្លើងស្តុបព៌ណលឿងនៅឡើយទេ ប្រសិនបើមិនគោរពភ្លើងពណ៌លឿងនេះទេ ហើយ​នៅតែសម្រុកបើកទៅមុខទៀតនោះ លោកអ្នកអាចមានគ្រោះថ្នាក់​ទៅបុកប៉ះ​វីរុសកូវីដ-១៩ ធ្វើឲ្យលោកអ្នកមានគ្រោះថ្នាក់សុខភាពដោយសារវីរុសកូវីដ-១៩ នេះហើយណា។ សុំចូលរួមគោរពបទបញ្ជា និងការណែនាំរបស់សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង និងការណែ​នាំ​នានា​របស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតការវ៉ៃលុករលក​ទី២នៃការចម្លង​វីរុស​កូវីដ-១៩ នៅកម្ពុជាឲ្យបានគ្រប់ៗគ្នា។ ខ្ញុំសុំជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់​នូវសុខភាពល្អទាំងអស់គ្នានៅថ្ងៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា នេះផងណា។ សូមគោរពអរគុណ និងអរគុណ។ ប្រភព៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា»។
ស្វាយរៀង ៖ រន្ធត់ណាស់ ក្មេងស្រីពីរនាក់បានស្លាប់បាត់បង់ជីវិត​យ៉ាងអាណោច​អាធ័ម​បំផុត ក្នុងសភាពបែកក្បាលចេញខួរលើស្ពានហាយវ៉េក្រុងស្វាយរៀង ខណៈដែលជិះ​ម៉ូតូជា​មួយលោកតា បំណងទៅចូលរួមមង្គលការរបស់បងប្អូននៅស្រុកស្វាយជ្រំ ដោយ​គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងឡានដឹកកម្មកររោងចក្រ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ។ ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ វីរៈ អាលីយា ភេទស្រី អាយុ ១២ឆ្នាំ និង ឈ្មោះ វ៉ាន់ សេរ៉ា អាយុ ៧ឆ្នាំ អ្នកទាំងពីរ រស់នៅ ភូមិស្វាយចេក ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ហើយសពជនរងគ្រោះ ត្រូវបានរថយន្តរបស់ស្នងការ​ដ្ឋាន​នគរបាលខេត្តស្វាយរៀង ដឹកជូនដល់ផ្ទះ និង ប្រគល់សាកសពជូនសាច់ញាតិ​ធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវអត្តសញ្ញាណ​អ្នកបើក​បរដើម្បីយកមកទទួលទោសតាមច្បាប់៕
ភ្នំពេញ៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនឹងមានការរឹតបន្តិង ក៏ដូចជាការផាកពិន័យចំពោះយានយន្ដទាំងឡាយណា ដែលមិនបានគោរព​ច្បាស់​ចរា​ចរ ដើម្បីធានាសុវត្ថិភាពរថយន្តរបស់បងប្អូនក្នុងពេលបើកបរមិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម។ ព្រមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំ បានចេញសារក្រើនរំឭកដល់​បង​ប្អូនសារជាថ្មី ចំពោះឯកសារដែលចំបាច់មួយចំនួនដែលត្រូវមាន​ជាប់ខ្លួន​ក្នុងពេល​បើកបរ។ ដោយក្នុងការបង្ហោះរបស់សម្ដេចមានខ្លឹមសារយ៉ាងដូច្នេះថា «ឯកសារចាំបាច់​បំផុត​ដែលត្រូវមានក្នុងពេលបើកបរ ក្នុងពេលដែលសមត្ថកិច្ចកំពុងរឹតបន្តឹង​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយកចិត្តទុកដាក់ពិនិត្យ​រថយន្ត​របស់ខ្លួន ថាតើដល់ថ្ងៃឆៀកហើយឬនៅ? បើដល់ហើយត្រូវយកទៅឆៀក​អោយបាន​ទាន់ពេល ចៀសវាងការផាកពិន័យក្នុងពេលបើកបរ។ ព្រោះតម្រូវការឆៀកនេះ គឺដើម្បី​ធានាសុវត្ថិភាពរថយន្តរបស់បងប្អូនក្នុងពេលបើកបរមិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម»។ លើសពីនេះ សម្ដេចបានបន្តទៀតថា «ទន្ទឹមនឹងនេះដែរ បងប្អូនត្រូវមានប័ណ្ណបើក​បរ​ជាប់​នឹងខ្លួនគ្រប់ពេលក្នុងពេលបើកបរ។ ប្រសិនបើប័ណ្ណបើកបរផុតកំណត់ គឺត្រូវ​បន្ត​សុពលភាពឡើងវិញ។ ហាមដាច់ខាតបញ្ជាយានយន្តនៅលើដងផ្លូវ​ដោយគ្មាន​ប័ណ្ណ​បើកបរ ឬប័ណ្ណបើកបរផុតកំណត់ដោយមិនបានបន្តអោយបានត្រឹមត្រូវតាមច្បាប់ ដែល​អាចប្រឈមនឹងការផាកពិន័យធ្ងន់។ សូមជូនពរបងប្អូនជនរួមជាតិមានសុវត្ថិភាព​ក្នុងការ​បើកបរនៅទូទាំងប្រទេស ហើយសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា»៕
ភ្នំពេញ៖ បើទោះជាបច្ចុប្បន្នកម្ពុជាមិនមានករណីឆ្លងថ្មីនៃវីរុស​កូវីដ១៩​ច្រើនថ្ងៃ​ក៏ពិត​មែនក្ដី ប៉ុន្តែអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន មានការ​ព្រួយ​បា​រម្ភយ៉ាងខ្លាំង ក៏ដូចជាទទួចសុំឱ្យស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបន្តជួយសម្រប​សម្រួល ពិសេសបងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តអនុវត្តគម្លាតសុវត្ថិភាពបុគ្គល និង​គម្លាត​សុវត្ថិភាពសង្គម និងប្រើប្រាស់ម៉ាស់នៅពេលចាំបាច់ឱ្យបានគ្រប់ៗគ្នា ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា «វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពី​យើង​ទេ ហើយីយើងធ្វេសប្រហែសបែបនេះ មានហានិភ័យខ្ពស់ណាស់ក្នុងការចម្លងវីរុសនេះ​ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតដែលនឹងអាចធ្លាក់ចូលទៅសភាពធ្ងន់ធ្ងរ។ សុំចូលរួម​ផ្សព្វផ្សាយឱ្យបានទូលំទូលាយលើកិច្ចការពារនេះ កុំឱ្យមានរលកទី ២ នៃការចម្លង​វីរុស​កូវីដ-១៩ នេះឱ្យសោះ»៕
ឧត្តរមានជ័យ៖ បន្ទាប់ពីមានការល្បីរន្ទឺពេញស្រុកខ្មែរ ពីមហាទឹកចិត្តអ្នកមានទ្រព្យធុន​ស្តុក​មិនស្មើ បុរសជាជនពិការដៃទាំងសងខាង លឹម ភា អាស្រ័យរបរច្រៀងសុំទាន សន្សំ​​ប្រាក់​ទិញដីបាន៥០ហិកតា និងបានពុះបំបែកឡូតិ៍ ចែកជូនអ្នកក្រ បងប្អូន​ជនពិ​ការ​ ៣០០គ្រួសារ ខណៈមហាទឹកចិត្តនេះក៏គ្មានមហាឧកញ៉ាណាធ្វើបាន ដែលធ្វើឱ្យផ្ទុះ​ការសរសើរកក្រើកពេញប្រទេសពីសំណាក់ពលរដ្ឋខ្មែរ។ ទោះជាយ៉ាងនេះក្ដី តែប្រវត្ត​តស៊ូ​របស់មនុស្សអច្ឆរិយ លឹម ភា ក៏ពិតជាមិនធម្មតា និងស្ទើរតែគ្មានអ្នកណា​អាចធ្វើ​បាន​ដូចលោក ទាំងដែលខ្លួនជាមនុស្សពិការគ្មានដៃផងនោះ។ លោក លឹម ភា មានអាយុ៤១ឆ្នាំ មានប្រពន្ធឈ្មោះ ធី ណារី អាយុ៣៤ឆ្នាំ មានកូន​៧​នាក់ ក្នុងនោះស្រី៣នាក់ រស់នៅក្នុងភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង​ប្រា​សាទ ខេត្តឧត្តរមានជ័យ ដោយលោកជាអតីតយោធាខ្មែរក្រហមក្នុងអំឡុងឆ្នាំ១៩៩៨ ហើយអំឡុងឆ្នាំ២០០៤ លោកបានដោះគ្រាប់មីនបណ្តាលឱ្យផ្ទុះដាច់ដៃទាំងសងខាង និងខ្វាក់ភ្នែកខាងឆ្វេងផងដែរ ធ្វើឱ្យរូបលោកក្លាយខ្លួនជាជនពិការតែក្នុង​មួយប៉​ព្រិច​ភ្នែក។