Home អ្នកនិពន្ធ ប្រកាស​ដោយ Pu Toma

Pu Toma

1127 ប្រកាស 0 យោបល់
កំពង់ធំ៖ យោងតាមការចែករំលែកយ៉ាងកក្រើកពីសំណាក់អ្នកលេងបណ្តាញសង្គមកាលពីថ្ងៃទី១០ ខែកក្កដា ខណៈ លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានដឹកនាំ កម្លាំងបង្ក្រាបទីតាំង សិប្បកម្មផលិតទឹកក្រូច ក្លែងក្លាយ យីហោ «លឹមភ័ណ» នៅសង្កាត់អាចារ្យលាក់ ខេត្តកំពង់ធំ នៅវេលាម៉ោង ១២ ៖ ០០នាទី ដោយបានរកឃើញទឹកក្រូចជាច្រើនប្រភេទ ដែលផលិតមិនមានអនាម័យ និងស្តង់ដារ ដោយគ្រាន់តែដាក់មេលាយទឹក សម្រាប់លក់ចែកចាយតែម្ដង។
ភ្នំពេញ ៖ ក្រោយពីផ្ទុះក្ដីអាណិតអាសូរយ៉ាងខ្លាំងពេញបណ្ដាញសង្គម ខណៈនារីម្នាក់ត្រូវប្ដីវាយបែកមុខបែកមាត់ ព្រមទាំងយកកាំបិតឆូតមុខ ហើយក៏បានដឹងដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកក៏បានប្រកាសស្វែងរកស្ត្រីរងគ្រោះខាងលើ ដើម្បីសាកសួរ និងរកយុត្តិធម៌ជូនគាត់តាមច្បាប់។ ស្រាប់តែនៅព្រឹកមិញនេះ បុរសជាប្ដីដែលប្រើអំពើហិង្សាមកលើប្រពន្ធ ក៏ត្រូវឃាត់ខ្លួនបានចំណុចផ្ទះជួល ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញផងដែរ។ ក្នុងការចាប់ខ្លួនបុរសជាប្ដីខាងលើនេះ ដែលល្បីវាយធ្វើបាបប្រពន្ធបានរ៉ាយរ៉ាប់ប្រាប់ពីដំណើរដើមទងថា មុនពេលកើតហេតុខ្លួនបានតាមទាន់នារីរងគ្រោះ ដែលជាប្រពន្ធលបលួចក្បត់ចិត្តផិតមានប្រុសថ្មី រូបថតអោបថើបគ្នាទាំងដែលខ្លួនមានប្ដី និងកូនរួចទៅហើយ ហើយនៅពេលដែលខ្លួនដេញដោល ព្យាយាមប្រាប់ណែនាំពីកំហុស នារីជាប្រពន្ធក៏ខឹងហើយប្រើអំពើហិង្សាមកលើខ្លួនមុន ដោយគ្រាន់តែការពារខ្លួនហើយជ្រុលដៃរហូតនាងមានរបួសបែបនេះ។ បុរសជាប្ដីក៏បន្តទៀតថា ហើយរឿងដែលនាងនិយាយថាខ្លួនយកកាំបិតឆូតលើមុខរបស់នាងនោះ គឺមិនមែនជារឿងពិតនោះឡើយ ហើយក៏មិនមែនតែជាលើកទីមួយនោះដែរ ដែលនាងបានប្រើអំពើហិង្សាលើខ្លូនមុន ព្រមទាំងមានប្អូនស្រី និងម្ដាយជាសាក្សីទៀតផង៕
ភ្នំពេញ ៖ នៅមុននេះបន្តិចមានគណនីហ្វេសប៊ុកមួយឈ្មោះ Hea Mei បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដ៏គួរឱ្យព្រួយបារម្ភ ស្របពេលដែលបុរសម្នាក់កើតជំងឺដ៏កាចសាហាវមួយ ដោយមិនដឹងថាជំងឺអ្វីឱ្យប្រាកដ ដែលអ្នកជំងឺមានសភាព ពងបែកពេញទាំងខ្លួន និងសាច់ប្រែទៅជាខ្មៅដូចត្រូវពិស។ ប្រភពខាងលើបានរៀបរាប់លើបណ្ដាញសង្គម ហាក់ភ្ញាក់ផ្អើលស្ទើរមិនជឿ ដូច្នេះថា «ទើបតែជួបគ្នានៅផ្សារ ថ្ងៃមុននិយាយគ្នាសោះ មិននឹកស្មានថាទៅជាបែបនេះ ហើយក៏មិនដឹងថាជាជំងឺអ្វីឲ្យប្រាកដ បងមិនអាចជួយអ្វីប្អូនបានច្រើនទេ មានតែការផ្សព្វផ្សាយអំពាវនាវដល់សប្បុរសធម៌ទាំងឡាយសូមផ្តល់ជួយជា ថវិកាតិចក្តី ច្រើនក្តី ព្រោះក្រុមគ្រួសាររបស់អ្នកជំងឺ កំពុងខ្វះខាតថវិកាសម្រាប់ព្យាបាល»។ រំពេចនោះក៏មានគណនីមួយឈ្មោះ Nha បានបញ្ចេញមតិយ៉ាងដូច្នេះថា «ជំងឺប៉េស្តហ្នឹងទេដឹង វាឆ្លងតាមសាច់ជ្រូកដែលនាំចូល» ភ្លាមនោះក៏មានគណនីមួយទៀតបានបន្តថា « ជំងឺប៉េស្ដជ្រូកហ្នឹងហើយអូន ជូនពរអោយឆាប់ជាអូន»។
សៀមរាប ៖ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីដ៏ចម្លែកមួយបានកើតឡើងនៅក្នុងភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ផ្អើលអ្នកជិតខាងរត់ឆោឡោ ដោយក្មេងស្រីបីនាក់បងប្អូនមានអាការៈឈឺពោះ ក្អួតចង្អោរ ទាំងបីក្រោយពេលហូបសាច់សត្វគីង្គក់ ហើយក៏ស្លាប់កុមារម្នាក់ ឈ្មោះ ធឿន គីមសាន អាយុ៦ឆ្នាំ ជាសិស្សមតេយ្យបានស្លាប់បាត់បង់ជីវិតពេលនៅមន្ទីរពេទ្យ។ បើតាមសម្ដីឪពុករបស់ក្មេងរងគ្រោះបានឱ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើបាននាំគ្នាយកសត្វគីង្គីក់ចំនួន៦ក្បាល ដែលប្រោសក្នុងទ្រុងមកប្រលាត់ធ្វើម្ហូប ហើយក្នុងគីង្គក់ទាំង៦ក្បាលនោះ មានគីង្គក់ពីរដែលមានពងយកទៅចៀននាំគ្នាហូប លុះមួយសន្ទុះក្រោយមក ស្រាប់តែក៏មានអាការៈឈឺពោះ ក្អួតចង្អោរឡើងទន់ខ្លួនជាបន្តបន្ទាប់ ហើយឪពុកក៏បានយកទៅមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀម លុះដល់ម៉ោងប្រមាណ១២ រំលងចូលថ្ងៃទី០៨  កុមារឈ្មោះ ធឿន គីមសាន ភេទស្រី អាយុ៦ឆ្នាំ ជាសិស្សមតេយ្យ រើប្រកាច់បណ្តាលឲ្យស្លាប់ក្នុងមន្ទីរពេទ្យគន្ធបុប្ផា ហើយបានយកសពកូនត្រឡប់មកផ្ទះវិញ។ លុះព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ អ្នកជំនាញចុះស្រាវជ្រាវ និងពិនិត្យសាកសពក្មេងឈ្មោះ ធឿន គីមសាន សន្និដ្ឋានថា កុមារស្លាប់ដោយពុលពងសត្វគីង្គក់ពិតមែន។
ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែកក្កដា កន្លងទៅនេះ មានករណីគ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតដែលបណ្ដាលឱ្យរថយន្ដមួយគ្រឿងត្រូវបានខូចខាតទាំងស្រុង តែអ្វីដែលធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើលនោះ គឺមនុស្សចំនួន៥នាក់ក្នុងរថយន្ដគ្មានរបួសអ្វីបន្តិចឡើយ។ បើតាមប្រភពពីជនរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះ ឈន រតនា បានបង្ហោះឱ្យដឹងក្រោយពេលកើតហេតុម្សិលមិញនេះថា « ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ដោយអំណាចនូវកុសលផលបុណ្យ និងទាន ដែលខ្ញុំបានសាងយ៉ាងខ្ជាប់ខ្ជួនជាពិសេសគឺទឹកដោះម្តាយថ្លៃ ពួកខ្ញុំត្រូវបានរួចផុតពីចង្កូមមច្ចុរាជ»។ ប្រភពក៏បន្តទៀតថា «ចូលនាំគ្នាសាងអំពីល្អអោយបានច្រើន ដើម្បីទទួលនូវអ្វីដែលយើងចង់បានដូចរូបខ្ញុំនៅថ្ងៃនេះស្រាប់ ពួកយើងខ្ញុំអត់ទាន់ចង់ទៅណាចោលពីអ្នកទាំងអស់គ្នានោះទេ សូមបើកបរអោយមានការប្រុងប្រយ័ត្នផងបងប្អូន»។
ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងសង្សារវាយលើកទី ១៣០ដង ផ្អើលអស់សមត្ថកិច្ចចុះទៅធ្វើកំណត់ហេតុដល់លើគ្រែ ស្រាប់តែយប់មិញនេះសកម្មជនហ្វេសប៊ុកដ៏សិចស៊ី ថៃ ស្រីនាង លេងមួយក្បាច់ដាច់ផ្ងារអស់មហាជន ដោយចេញមុខបញ្ចប់រឿងត្រឹមសំណេរប៉ុន្មានបន្ទាត់យ៉ាងដូច្នេះថា «នាងខ្ញុំ សុំអភ័យទោសផង សម្រាប់រឿងរ៉ាវ កាលពីថ្ងៃ 08 07 2019 ដោយខ្ញុំខឹងច្រលោតពេក បានផុសរូបក្នុងបណ្តាញសង្គមហ្វេសប៊ុក តែពេលនេះខ្ញុំបានសម្រេចដកពាក្យបណ្តឹងវិញហើយ ព្រោះគាត់បានសុំទោស និងសន្យាថា ឈប់អោយមានរឿងបែបនេះទៀតហើយយ»។ មិនត្រឹមតែប៉ុណ្ណោះ ស្រីសល្អសម្រស់តែងបង្ហោះស៊ិចស៊ីសម្ញែងដើមទ្រូង បានបន្តទាំងមិនខ្ចីខ្មាសខ្លួនទៀតថា «ខ្ញុំមិនចង់អោយគាត់បាត់បង់ កិត្តិយស និងការងារទេ គាត់ជាមនុស្សល្អគ្រប់យ៉ាង គ្រាន់តែចរិតឆេវឆាវ និងប្រច័ណ្ឌខុសរឿងតែប៉ុណ្ណោះ សង្ឃឹមថាបងប្អូនក្នុងហ្វេសប៊ុក និងថ្នាក់ដឹកនាំអធ្យាស្រ័យអភ័យទោសអោយគាត់ ព្រមទាំងនាងខ្ញុំផង ខ្ញុំទាំងពីរ បានស្រលាញ់គ្នា ពិតប្រាកដមែន មិនអាចបែកគ្នាបានទេ សូមបងប្អូន យល់អារម្មណ៍ ពួកខ្ញុំផងចុះ»៕
រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា ចុះបង្ក្រាបបទល្មើសព្រៃឈើដ៏ធំ ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿងផងដែរ។ ប្រតិបត្តិការដ៏ក្តៅគគុកនេះ បានកើងមានឡើងបន្ទាប់ពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដើម្បីរឹតបន្តឹងច្បាប់ឲ្យបានតឹងរ៉ឹង និងសម្រេចឲ្យមានការបំផ្លាញចោលមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ នៅនឹងកន្លែងតែម្តង៕
ព្រះសីហនុ ៖ ក្រោយជួបគ្រោះផ្ទួនៗនៅក្រុងព្រះសីហនុ ហើយក៏ទើបតែស្រកទៅវិញនៃទឹកដែលជន់លិចផ្ទះសំបែងនឹងផ្លូវថ្នល់ជាច្រើន ស្រាប់តែថ្ងៃទី០៩ ព្រឹកមិញនេះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកំណត់យកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ជាថ្ងៃបើកយុទ្ធនាការប្រមូលកាកសំណល់។ យោងតាមសម្ដីរបស់លោកបានឱ្យដឹងតាមរយៈគណនីនៅមុននេះថា «ក្រោយការប្រជុំពិភាក្សាអំពីការប្រមូលកាកសំណល់កាលពីព្រឹកមិញនៅសាលាក្រុងព្រះសីហនុ យើងបានកំណត់យកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខ បើកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្តព្រះសីហនុ»។ លោក គួច ចំរើន ក៏បន្តទៀតថា សូមបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុទាំងអស់ ចូលរួមក្នុងយុទ្ធនាការនេះឱ្យបានគ្រប់ៗគ្នា។
កំពង់ធំ៖ នៅថ្ងៃទី០៨ ខែកក្កដា ម្សិលមិញនេះ មានករណីដ៏សាហាវឃោរឃៅមួយបានកើតឡើងនៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយកូនប្រុសចិត្តតិរច្ឆានបានអារកសម្លាប់ឪពុកខ្លួនស្លាប់យ៉ាងននលក្នុងថ្លុកឈាម។ នេះបើតាមប្រភពបានឱ្យដឹងថា ឪពុករងគ្រោះនឹងបុរសជាកូនប្រុសតិរច្ឆាននេះអង្គុយផឹកជាមួយគ្នា ក្រោយមកគេក៏បានលឺសំឡេងឈ្លោះប្រកែកគ្នា ដោយមិនដឹងថាមកពីរឿងអ្វី ស្រាប់តែមួយសន្ទុះក្រោយមកកូនប្រុសចិត្តជាសត្វបានទាញកាំបិតក្បែរគ្រែមកអាករឪពុកយ៉ាងឃោរឃៅ រហូតដល់ស្លាប់ក្បែរគ្រែផឹកគួរអាណោច។ ប្រភពក៏បន្តទៀតថា បុរសជាឪពុកជនរងគ្រោះឈ្មោះ ឃិន ប៉ិច អាយុ៥១ឆ្នាំ ត្រូវជាឪពុកបង្កើត ចំណែកកូនប្រុសចិត្តតិរច្ឆានជាជនដៃដល់ឈ្មោះ ឣឿន ប៉ាក់ អាយុ២៨ឆ្នាំ ក្រោយកើតហេតុសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ ដើម្បីសួរចម្លើយនឹងសាងសុំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
ភ្នំពេញ ៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ អ៊ុម សុភា បានបង្ហោះនៅលើបណ្ដាញសង្គម កើតទុក្ខសោកសង្រេងជាពន់ពេករកពាក្យអ្វីនិយាយពុំបាន ខណៈក្មួយស្រីពេញវ័យក្រមុំរូបឆោមលោមសម្រស់កំពុងពេញស្រលាញ់ ត្រូវព្រាត់ប្រាស់ពីគ្រួសារបងប្អូនសាច់ញាតិ ត្រឹមរយៈពេលមួយពព្រិចភ្នែកដោយជំងឺគ្រុនឈាម។ គណនីខាងលើបានរៀបរាប់ភ្ជាប់រូបភាពបង្ហាញឲ្យឃើញយ៉ាងដូច្នេះថា៖ «ជំងឺគ្រុនឈាមចង្រៃត្រឹមតែបីថ្ងៃសោះ ហេតុអីបានឆក់យកជីវិតក្មួយស្រីដ៏ល្អម្នាក់នេះទៅដោយមិនអាណិតដល់ក្រុមគ្រួសារគេបែបនេះ»។ មិនតែប៉ុណ្ណោះ អ៊ុម សុភា បន្តទៀតថា «ទៅអោយបានសុខណាក្មួយពូ ពូបានត្រឹមឈមើលដង្ហើមក្មួយចុងក្រោយ ក្មួយស្រីពូនៅក្មេងណាស់ ជាមនុស្សសុភាពរាបសារដឹងចាស់ទុំណាស់ ពូសោកស្ដាយណាស់ដឹងអត់ក្មួយ»។