Home អ្នកនិពន្ធ ប្រកាស​ដោយ Pu Toma

Pu Toma

1127 ប្រកាស 0 យោបល់
ភ្នំពេញ ៖ តាមរយៈទំព័រហ្វេសប៊ុករដ្ឋមន្ត្រីស្រសួងការបរទេសកម្ពុជាឯកឧត្តម ប្រាក់ សុខុន - Prak Sokhonn បានបង្ហោះឱ្យដឹងនៅមុនយ៉ាងដូច្នេះថា «ម្សិលមិញនេះ មន្ត្រីរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានសម្របសម្រួលឲ្យមិត្តម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលជនជាតិគាត់ដែលជាប់នៅកម្ពុជា ចំនួន ១១១ នាក់ ដោយសារតែការលុបគ្រប់ជើងហោះហើរទាំងអស់​តាមបទ​បញ្ជាគ្រប់គ្រងការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី ។ ជាមួយនេះ យើងក៏បាន​សម្រប​ស​ម្រួលឲ្យពលរដ្ឋយើងចំនួន ៦នាក់ដែលជាប់នៅម៉ឡេស៊ីបានធ្វើដំណើរ​តាមយន្តហោះ​ពិសេសនេះត្រឡប់មកកម្ពុជាវិញដែរ»។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមទៀតថា «ដើម្បីធានាសុវត្ថិភាព ពលរដ្ឋទាំង៦នាក់នោះបាន​ទៅធ្វើតេស្តនៅមន្ទីរពេទ្យចាក់អង្រែពេលមកដល់ភ្លាម។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein ក៏បានទូរស័ព្ទមកខ្ញុំដើម្បីម៉្យាង អរគុណយើង​ចំពោះ​ការសម្រួលមាតុភូមិនិវត្តន៍របស់ពលរដ្ឋគាត់ផង ហើយម៉្យាងក៏ឆ្លៀតឱកាសពិភាក្សា​គ្នាអំ​ពី​ការជួយគ្នាទៅវិញទៅមក​ក្នុងការប្រយុទ្ធប្រឆាំងវីរុស covid-19 ការរឹតចំណង​ទាក់ទង​ទ្វេភាគី និងកិច្ចសហការក្នុងក្របខណ្ឌអាស៊ានផង។ ខ្ញុំក៏បានជូនពរសារជាថ្មីជូនលោក Hussein ដែលបានឡើងកាន់តំណែងថ្មីនេះកាលពីថ្ងៃទី 9 មិនាកន្លងទៅ អរគុណ​គាត់ចំពោះការអនុញ្ញាតឲ្យពលករខ្មែរបានដោយសារយន្តហោះពិសេសរបស់គាត់ ហើយបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងព​ហុភា​គី»។
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាស​សេចក្ដីជូនដំណឹងឱ្យប្រជាពលរដ្ឋបានអំពីចំនួនអ្នកឆ្លងជំងឺ COVID-19 បានកើន​ដល់​៩៦​ករណីហហើយ ខណៈម្សិលមិញនេះបានរកឃើញវិជ្ជមាន​លើមនុស្សចំនួន៥នាក់​បន្ថែម ដោយក្នុងនោះមានខេត្តបាត់ដំបងចំនួន២ករណី ជាជនជាតិបារាំង, ភ្នំពេញ​១ករណី​ជាជន​ជាតិខ្មែរ, កណ្ដាល១ករណីជាជនជាតិខ្មែរ និងសៀម​រាប​១ករណី​ជាជន​ជាតិខ្មែរដូចគ្នា។ ទន្ទឹមនឹងនោះ បងប្អូនពលរដ្ឋមហាជនរំភើបស្ទើរហោះ ដ្បិតក្រសួងសុខាភិបាលក៏បាន​បញ្ជាក់ពីភាពជោគជ័យរបស់ក្រុមគ្រូពេទ្យខ្មែរដែលកំពុងតែប្រយុទ្ធនឹងសមរភូមិដ៏ក្ដៅគគុក ដោយអ្នកជំងឺ COVID-19 ចំនួន១០នាក់ ត្រូវបានជាសះស្បើយគិតពីខែមករា មកដល់បច្ចុប្បន្ននេះ៕
ភ្នំពេញ ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ត កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បាន​ប្រ​កាស​អំពាវ​នាវឱ្យបងប្អូនកុំមានការព្រួយបារម្ភខ្លាំងពេកទោះវីរុសCOVID-19 កំពុងតែ​រីក​រាលដាល តែត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពិសេសអនុវត្តន៍តាមការណែ​នាំ​របស់ក្រសួងសុខាភិបាល សម្អាតខ្លួនប្រាណ លាងដៃឱ្យបានញឹកញាប់ ឬនៅក្នុងផ្ទះ​កុំចេញ​ក្រៅបើពុំមានការចាំបាច់ ដើម្បីចូលរួមទប់ស្កាត់នៃការរាតត្បាតនេះ។   ទន្ទឹមនោះ សម្ដេចតេជោក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា កម្ពុជានឹងមិនមានការបិទ​ទីផ្សារ ភោជនីយដ្ឋាន ហាងកាហ្វេ រោងចក្រនោះទេ ក៏ដូចជាពិធីបុណ្យចូល​ឆ្នាំខ្មែរ​នៅតែប្រារព្ធធ្វើជាធម្មតា ដោយគ្រាន់តែកាត់បន្ថយការជួបជុំ ឬប្រារព្ធតាមផ្ទះ។ ដោយឡែកឆេង ម៉េង ក៏ដូចគ្នា សម្តេចតេជោ ក៏បានអំពាវនាវឱ្យសែនពីផ្ទះផងដែរ បើសិនជាអាច៕
ភ្នំពេញ៖ នៅមុននេះបន្តិចលើទំព័រហ្វេសប៊ុកររបស់ឯកឧត្ដម ពេជ្រ ស្រស់ បាន​បង្ហាញ​សំណេរយ៉ាងក្ដៅគគុកដូចត្រូវគេយកភ្លើងដុតប្រាណ ស្នើឱ្យសមត្ថកិច្ចចាត់ការ​តាម​ផ្លូវច្បាប់ចំពោះបុរសម្នាក់ដែលមានគណនីហ្វេសប៊ុក IMan-KH បានបង្ហោះដៀល​ប្រ​ជាជន​ខ្មែរមួយនគរដែលបានស្នើដល់ធនាគារឱ្យជួយពន្យារពេលបង់បណ្ដោះអាសន្ន ទាំងដែលសម្ដេចប្រមុខថ្នាក់ដឹកនាំក៏បានអំពាវនាវ ខណៈប្រទេសកំពុងតែជួបទុក្ខមេ​រោគរាតត្បាត។ ក្នុងសំណេររបស់ប្រធានគណបក្សយុវជនកម្ពុជា ឯកឧត្ដម ពេជ្រ ស្រស់ បានឱ្យដឹង​ដូ​ច្នេះថា «ការសុំទោសគឺធ្វើបានតែកំហុសណា ដែលមានលក្ខណៈស្រាល និងទម្ងន់​កំ​ហុសមិនស្ថិតនៅក្នុងក្រមព្រហ្មទណ្ឌតែប៉ុណ្ណោះ ប៉ុន្តែលោកបានសាងនូវកំហុស​ធ្ងន់​ធ្ងរ​ណាស់សម្រាប់ជនជាតិខ្មែរទូទាំងនគរ ដូច្នេះសូមសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ដើ​ម្បី​កុំឲ្យលោក ចំប៉ីខ្មៅ (យិន ហេង) ស្រែកអយុត្តិធម៌ចំពោះខ្លួនគាត់។ ២៦/០៣/២០២០»៕
ភ្នំពេញ៖ នៅមុននេះលើទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍បានចេញសេចក្ដីប្រកាស ដោយភ្ជាប់សំណេរឱ្យដឹងយ៉ាងដូច្នេះថា «ដើម្បីចូលរួមទប់ស្កាត់ការរីករាល​ដាល​ជាសក​លនៃជំងឺកូវីដ១៩ និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ក្រសួងទេសចរណ៍ណែនាំដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ឲ្យបិទអា​ជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មាន​ការជូនដំណឹងជាថ្មី»។
ព្រៃវែង៖ ទន្ទឹមនឹងកម្ពុជាកំពុងតែជួបទុក្ខ COVID-19 រាតត្បាត ប្រមុខថ្នាក់ដឹក​នាំក៏បាន​អំពាវនាវកាលពីពេលថ្មីៗកន្លងទៅ ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមឧបត្ថម្ភតាមលទ្ធភាព ដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃជំងឺរលាកផ្លូវដង្ហើម ឬកូវីដ១៩នេះ សម្រាប់​កម្ពុជា និងពិភពលោក។ តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន លោកជំទាវ សុខ ចន្ធូ អនុប្រធាន​ក្រុម​​ហ៊ុនសូគីម៉ិច អ៊ិនវេសមេនគ្រុប ក៏បានប្រកាសចូលរួមឧបត្ថម្ភទឹក​ប្រាក់​ចំនួន​១,០០០​ដុល្លារ ដោយនៅលើគណនីហ្វេសប៊ុក Phirun Chhunly បានបង្ហោះនៅ​មុននេះឱ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំបាទបាននាំយកថវិកា លោកជំទាវ សុខ ចន្ធូ ងិន បាណាល់អនុប្រធានក្រុមហ៊ុនសូគីម៉ិចអ៊ិនវេសមេនគ្រុប ចូលរួមឧបត្ថម្ភក្រុមការងារ​ទប់ស្កាត់ ជំងឺ COVID-19 ខេត្តព្រៃវែង ចំនួន $1000»៕
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ម្សិលមិញនេះ បន្ទាប់ពីបានរកឃើញអ្នកឆ្លងចំនួន៤នាក់បន្ថែម ក្នុងនោះក៏បានបញ្ជាក់​អំពីភាពជោគជ័យរបស់និងស្នាដៃក្រុមគ្រូពេទ្យកម្ពុជា ដោយ​ក្នុងចំណោចអ្នកជំងឺកូវីដ១៩ទាំងអស់ ត្រូវបានព្យាបាលឱ្យជាសះ​ស្បើយចំនួន៦​ករណីផងដែរ។ ដោយក្នុងចំនួនអ្នកជាសះស្បើយទាំង៦នាក់រួមមាន មានបុរសជាជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ , ស្រ្តី​ជនជាតិអង់គ្លេស នៅរាជធានីភ្នំពេញ, បុរសខ្មែរ២នាក់ នៅខេត្តបាត់ដំបង និង២នាក់ទៀត នៅខេត្តត្បូងឃ្មុំ។
ភ្នំពេញ៖ នៅមុននេះមានភ្ញាក់ផ្អើលយ៉ាងខ្លាំងលើគណនិយហ្វេសប៊ុក អ្នក​សិល្បៈ​ត្រ​កូល (ខាត់) នាយ ខាត់ ចម្រើន បានបង្ហោះព័ត៌មានដ៏សោកសៅ និងក្តីអាឡោះ​អាល័យ​បង្ហាឲ្យសាធារណៈជនបានដឹង នាយ កំប៉ោយ តារាកំប្លែងតែង​បង្កសំណើច​សើច​មិន​ចេះ​រីងស្ងួតនាយ កំធ្លាក់ខ្លួនឈឺកាលពីពេលកន្លងទៅ ពេលនេះបានទទួល​មរណភាពហើយ»។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Saren Khat បានចែករំលែករូបភាពនាយ កំប៉ោយ ដេកស្ដូកស្ដឹងលើគ្រែពេទ្យនៅមុននេះ ដោយបានភ្ជាប់សំណេរជាមួយយ៉ាងដូច្នេះថា «ចូលរួមរំលែកទុក្ខផងអាប៉ោយខូចហើយ»។ ទន្ទឹមនឹងនោះមហាជនជាច្រើន បានចូល​រួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងសូមបួងសួងឱ្យវិញ្ញាណ​ក្ខន្ធរបស់គាត់ទៅ​កាន់​សុគតិភព៕
ភ្នំពេញ៖ ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំង​ក្នុង​សមរភូមិ COVID-19 នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាសព្រមានបិទអាជីវកម្ម ឬ​ឱសថស្ថាន​ណា​ដែល​​លក់ម៉ាស់​ឡើងថ្លៃ​ហួស​ហេតុ​។ ក្នុងនោះ សម្តេច​ក៏បាន​អំពាវនាវដល់ក្រសួងសុខាភិបាល​ពិនិត្យ និង​ប្រជាពល​រដ្ឋ​អាច​រាយការណ៍ទាក់​ទង​​នឹងករណីនេះ ដោយសម្ដេចបាន​បញ្ជាក់ ករណីបិទ​នេះគឺបិទមិន​ឱ្យប្រកបអាជីវកម្មរហូត និងរឹ​បអូសយក​​ម៉ាសតែម្តង។
ភ្នំពេញ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន បានថ្លែងឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ កម្ពុជាបានរកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន២នាក់បន្ថែមទៀត ដែលបានកើត​ឡើងលើជនជាតិបារាំងទាំង២នាក់ នៅខេត្តព្រះសីហនុ។ ទន្ទឹមនឹងរកឃើញ២ករណី​ថ្មីនេះ បានធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងដល់ ៩៣ករណីហើយ​។