Home អ្នកនិពន្ធ ប្រកាស​ដោយ Pu Toma

Pu Toma

1127 ប្រកាស 0 យោបល់
សៀមរាប ៖ ដំណឹងដ៏រំភើបសម្រាប់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនដែល​រស់នៅ​ក្នុង​ទឹកដីខេត្តសៀមរាប ដោយកាលពីពេលថ្មីៗនេះលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានលើកឡើងថា បច្ចុប្បន្នសភាពអ្នកផ្ទុក​កូវីដ​១៩ ចំនួន២នាក់ នៅខេត្តសៀមរាប មានសុខភាពធម្មតា ដោយឡែក​បុរស​ជន​ជាតិ​ខ្មែរ អាយុ៣៨ឆ្នាំ ដែលបានឆ្លងពីបុរសជនជាតិជប៉ុនកន្លងទៅនេះ គឺបានធ្វើតេស្តចំនួន ៧ដង​ហើយ ជាលទ្ធផលគឺនៅតែវិជ្ជមានមេរោគកូវីដ១៩ ប៉ុន្តែមេរោគនៅមានចំនួនតិច ហើយសង្ឃឹមថា នឹងអវិជ្ជមាននៅក្នុងពេលដ៏ឆាប់ខាងមុខ ។ ប៉ុន្តែអ្វីដែលគួរឱ្យរំភើបចិត្តនោះ លោកវេជ្ជបណ្ឌិតបានរំពឹងខ្ពស់ ខណៈបុរសជន​ជាតិ​ខ្មែរ​ម្នាក់ទៀតដែលបានឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីត្រឡប់មកពីប្រទេសម៉ាឡេស៊ី ឥឡូវនេះត្រូវបានធ្វើតេស្តកុងត្រូលលើកទី១ លទ្ធផលឃើញថាអវិជ្ជមានមេរោគ​កូវីដ​១៩ នេះហើយនៅថ្ងៃទី២៣ ខែមីនានេះ ហើយនឹងធ្វើតេស្តកុងត្រូលលើកទី២ទៀត ប្រសិនបើតេស្តលើកទី២ អវិជ្ជមានទៀតនោះ គឺមានន័យថា គាត់បានជាសះ​ស្បើយ​ពីជំងឺ COVID-19 នេះហើយ ហើយគាត់នឹងអាចចាកចេញពីមន្ទីរពេទ្យ ហើយ​បន្តការ​ងារ ចត្តាឡីស័កនៅផ្ទះខ្លួនឯងបន្តទៀត៕
ភ្នំពេញ៖ ខណៈប្រទេសកម្ពុជានៅថ្ងៃទី២៤ខែមីនានេះ ក្រសួងសុខាភិបាលបាន​បង្ហាញ​ចំនួនអ្នកឆ្លង កូវីដ១៩ កើនដល់ចំនួនជាង៨០នាក់នោះ ពីក្រសួងដែល​កំពុង​មមាញឹក​ការងារប្រឆាំងមេរោគផ្លូវដង្ហើមដ៏កាច់សាហាវ ក៏បានបង្ហាញដំណឹងដ៏គួរឲ្យត្រេក​អរ​ផងដែរ ទាក់ទិននិងលទ្ធផលព្យាបាលអ្នកឆ្លងជំងឺថ្មី បង្ហាញតាមរយៈលិខិតមួយ​ច្បាប់​របស់ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានផ្ញើជូនអភិបាលខេត្តត្បូងឃ្មុំដែល​សាព័ត៌មានក្រុងស្រុកចុះផ្សាយនាថ្ងៃទី២៤ ខែមីនានេះ។ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លោក កែវ វណ្ណៈ បានបញ្ជាក់ថា អ្នកជំងឺជន​ជាតិ​ខ្មែរ ចំនួន២នាក់ ដែលធ្វើតេស្តវិជ្ជមានរកឃើញផ្ទុកវីរុសកូវីដ១៩ និងបាន​សម្រាក​ព្យា​បាលនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក កាលពីថ្ងៃទី១៦,១៧ ខែមីនា កន្លងទៅ ត្រូវបានព្យាបាលជាសះស្បើយហើយ ក្រោយពីធ្វើតេស្តអវិជ្ជមានចំនួន ២ដង។ លោក​បានបន្ថែមទៀតថា អ្នកជំងឺកូវីដ១៩ ទាំង២នាក់នោះ នឹងអនុញ្ញាតអោយចាក​ចេញ​ពី​មន្ទីរពេទ្យនាពេលឆាប់ៗខាងមុខនេះ៕
កំពង់ធំ៖ ទន្ទឹមនឹងមានការចែករំលែកជាហូរហែលើបណ្ដាញសង្គម ព្រមជាមួយ​ពេចន៍​ដាម​ដៀលស្ទើរប្រេះឱរា កោតចិត្តបុរសម្នាក់ហ៊ានសង់របងឥដ្ឋលើចំណីផ្លូវ​សាធារ​ណៈគ្មានរអារអែងភ្នែកញាតិអ្នកជិតខាង រំលោភបំពានដីរដ្ឋយកជាកម្មសិទ្ធផ្ទាល់ខ្លួន ប៉ុន្តែមិនមានប្រាប់ទីតាំងច្បាស់លាស់នោះឡើយ ធ្វើឱ្យមហាជនកើតចម្ងល់ចង់​ដឹង​តំបន់ ចង់ស្គាល់ទាំងមុខផងដែរ។ យ៉ាងណាក្ដី នៅមុននេះលើទំព័រហ្វេសប៊ុករបស់លោក ផេង វណ្ណៈ ក៏បានបង្ហោះ​បញ្ជាក់​យ៉ាងច្បាស់គ្មានបន្លំឱ្យដឹងថា «ប្រហែលដោយមានការបារម្ភខ្លាច វីរុសកូវីដ ១៩ ឆ្លង​ចូលទៅក្នុងផ្ទះពួកគាត់ មានគ្រួសារមួយរស់នៅ ឃុំសំរោង ស្រុកបារាយណ៍ ខេត្ត​កំពង់​ធំ បានសាងសង់របងលើដីចំណីផ្លូវ ដើម្បីទប់ស្កាត់កុំអោយ វីរុសកូវីដ ១៩ ចូលផ្ទះពួក​គាត់បាន»។ មិនតែប៉ុណ្ណោះក្នុងសំណេរបានបន្ថែមទៀតថា «ពាក់ព័ន្ធនឹងការសាងសង់​បងលើដីចំណីផ្លូវនេះ ឯកឧត្ដម សុខ លូ អភិបាល ខេត្តកំពង់ធំ នៅមុននេះបន្តិចបាន​ប្រាប់ខ្ញុំថា ឯកឧត្ដមបានណែនាំអោយអភិបាលស្រុកបារាយណ៍ ចុះទៅពិនិត្យមើល​ហើយ បើឃើញដូចមានបង្ហោះលើ ហ្វេសប៊ុកនេះមែន គឺអោយវាយកំទេចចោល​តែម្ដង​ដោយគ្មានការយោគយល់ឡើយ»។
ភ្នំពេញ៖ ក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីនគរបាលអន្តោប្រវេសន៍ នៅអាកាស​យាន​ដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ សម្តេច ស ខេង ឧប​នាយ​ករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងឱ្យបងប្អូនប្រជាពលរដ្ឋត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពិសេសត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែល​ធ្លាប់បានអំពាវនាវ ហើយបើសិនជារកឃើញថានៅភូមិណាមួយ កើតមាន​ជំងឺ​រលាកផ្លូវ​ដង្ហើម ឬCOVID-19 ២ទៅ៣ករណី អាចនឹងឈានដល់ការបិទមិនឱ្យចេញទៅក្រៅ បើភូមិជាប់គ្នាមានសមាជិកច្រើន។ ក្នុងនោះឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានថ្លែងថា «បើ​មាន​​អ្នកណាម្នាក់កើតកូវីដ-១៩ គឺថាត្រូវឃុំទុកមួយផ្ទះតែម្ដង ឬថា ឃុំទុក​មួយកំណាត់​ភូមិហ្នឹង ឧទាហរណ៍ថា ភូមិដាច់ដោយឡែកពីគ្នា ៤-៥ផ្ទះ អីចឹងទៅ។ យើងអាច​ឃុំទុក​កន្លែងហ្នឹង កុំឲ្យគាត់ចេញទៅណា ហើយបើថា ភូមិហ្នឹងជាប់គ្នា ហើយមានច្រើននាក់ ២ទៅ៣នាក់ទៅ គឺថា ឃុំទុកទាំងភូមិហ្នឹងតែម្តង ។ យើងបានចាត់វិធានការបែបនេះ ហើយ​​បានផ្សព្វផ្សាយកាលពីរសៀលម្សិលមិញហើយ»។ គួររំលឹកផងដែរថា គិត​ត្រឹម​ព្រឹកថ្ងៃទី២៤ ខែមីនា...
ភ្នំពេញ៖ ស្របពេលដែលក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាស កម្ពុជា​បានរក​ឃើញ​អ្នកឆ្លងជំងឺ COVID-19 កើនដល់៨៧ករណីហើយ ខណៈយប់ថ្ងៃទី២៣ ខែមិនា ឆ្នាំ​២០២០នេះ បានរកឃើញចំនួន៣ករណីបន្ថែម។ ប៉ុន្តែអ្វីដែរធ្វើឱ្យមហាជនតក់ស្លុត បន្ទាប់ពីបានឮដំណឹងក្នុងចំណោម៣ករណីថ្មីនោះ មាន​ស្ត្រីជនជាតិបារាំងអាយុ២៨ឆ្នាំ ជាម្ដាយរប់ទារុកអាយុ៤ខែ មានតេស្ដវិជ្ជមានវីរុស COVID-19 ដែលកំពុងមើលថែកូនវិជ្ជមានវីរុសនេះដូចគ្នា សម្រាកព្យាបាល​នៅមន្ទីរ​ពេទ្យ​គន្ធបុប្ផារាជធានីភ្នំពេញ ខណៈសា្វមីរបស់គាត់ ដែលជាជនជាតិបារាំងអាយុ ៣៥​ឆ្នាំ មានផ្ទុកវីរុស COVID-19  ឬជំងឺរលាកផ្លូវដង្ហើមមុនគេក្នុងគ្រួសារ ក៏កំពុង​សម្រាក​ព្យា​បាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅឡើយ៕
ភ្នំពេញ៖ នៅមុននេះលើទំព័រហ្វេសប៊ុក Amazing Cambodia បានបង្ហោះដំណឹងដ៏រន្ធត់ សោកសៅបំផុត ដោយអតីតតារាចម្រៀងសម័យផ្នែកស្រ្តីជំនាន់ដំបូងនៃប្រទេសកម្ពុជា និងជាតួឯកល្ខោនបាសាក់ប្រចាំវង់ល្ខោនឃុនព្រះម្នាងយិនតាត ផ្សារស៊ីឡិប កែវ សេដ្ឋា បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៨៤ឆ្នាំ។ ក្នុងដំណឹងមរណភាពរបស់ម្ចាស់បទ «រាត្រីដែលបានជួបភ័ក្រ្ត» ប្រភពទំព័រហ្វេសប៊ុក​ខាង​​លើ​បានរំលេចសំណេរយ៉ាងដូច្នេះថា «អតីតតារាចម្រៀងសម័យផ្នែកស្រ្តីជំនាន់​ដំបូងនៃប្រទេសកម្ពុជា និង ជាតួឯកល្ខោនបាសាក់ប្រចាំវង់ល្ខោនឃុនព្រះម្នាងយិនតាត ផ្សារស៊ីឡិប កែវ សេដ្ឋា ដែលប្រជាជនខ្មែរទូទាំងប្រទេសស្គាល់ថាជាម្ចាស់បទ "រាត្រី​ដែល​បានជួបភ័ក្រ្ត" បទចម្រៀងស្នាព្រះហស្ថព្រះរាជនិពន្ធដ៏ល្បីល្បាញ បានទទួល​មរ​ណ​ភាពហើយនៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ ៨៤ឆ្នាំ»។ ទន្ទឹមនឹងនោះ មហាជនជាច្រើនពោលពាក្យសោកស្ដាយពេកកន្លង និងចូល​រួមរំលែកទុក្ខដ៏ក្រៀមក្រំ ដ្បិតកម្ពុជាបានបាត់បង់ធនធានមនុស្ស ក៏ដូចជាតា​រា​ចម្រៀង​ជើងចាស់ម្នាក់ទៀត៕
ព្រះវិហារ៖ ពិតជាដំណឹងដ៏រំភើបមួយសម្រាប់បងប្អូនជនរួមជាតិ ពិសេសបងប្អូនខេត្ត​ព្រះ​វិហារ ដោយបុរសពីរនាក់ដែលបានឆ្លង COVID-19 ដែលកំពុងសម្រាកព្យាបាល​នៅ​ក្នុងមន្ទីរបង្អែក១៦មករា លទ្ធផលក្រោយពិនិត្យលើកទី២ បញ្ជាក់ថាអវិជ្ជមាន ពុំ​មាន​ជំងឺ COVID-19 ទេ ដោយក្រុមគ្រូពេទ្យកំពុងតាមដានបន្ត ហើយនឹងអាច​អនុញាតិឱ្យ​ចេញ​នា​ពេលឆាប់នេះផងដែរ។ តាមរយៈសេចក្តីជូនព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ មន្ទីរ​សុខាភិបាលខេត្ត បាន​យក​សំណាកពីអ្នកជំងឺ COVID-19 ចំនួន២នាក់ ដែលកំពុ​ង​សម្រាក​​ព្យាបាល នៅ​មន្ទីរពេទ្យ​១៦មករា ទៅពិនិត្យតាមដានជាលើកទី២ លើបុរសជន​ជាតិខ្មែរ អាយុ៣៥ឆ្នាំ មាន​ទី​លំ​នៅក្នុងក្រុងព្រះវិហា និងបុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ មានទីលំនៅក្នុង​ក្រុង​ព្រះវិហារ លទ្ធផលបង្ហាញថា អ្នកជំងឺCOVID-19 ទាំង២នាក់​ខាងលើ លទ្ធផលអវិជ្ជមាន។ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាល ខេត្ត​ព្រះវិហារ បានបញ្ជាក់ឲ្យដឹងថា បើលទ្ធផលពិនិត្យលើកទី៣ បញ្ជាក់ថាអវិជ្ជមាន​ទៀត​នោះ បានន័យថាពួកគាត់​បាន​ជា​សះស្បើយហើយ ដូច្នេះមន្ទីរសុខាភិបាល និង​ស្នើ​សុំ​ទៅក្រសួងសុខាភិបាល...
ភ្នំពេញ៖ ស្របពេលដែលកម្ពុជារកឃើញអ្នកឆ្លង COVID-19 សរុបចំនួន៨៦ករណី គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០នេះ ក្នុងនោះកម្ពុជាក៏បង្ហាញពីភាពវិជ្ជមាន ពីសមត្ថភាពគ្រូពេទ្យខ្មែរ លើការព្យាបាលអ្នកជំងឺកូវីដជាសះស្បើយផងដែរ។ ទន្ទឹមនឹងការកើនឡើងនៃអ្នកឆ្លង នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បាន​បង្ហោះ​ឱ្យដឹង​នៅមុននេះយ៉ាងដូច្នេះថា «រហូតម៉ោង ១០ព្រឹក ថ្ងៃទី ២៣ មីនា ២០២០ យើងរកឃើញ​អ្នកជំងឺ COVID-19 សរុបទាំងអស់ចំនួន ៨៦ករណី សូមអានតារាងខាងក្រោម»។ ជាមួយគ្នានោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ក៏បានបញ្ជាក់ភាពជោគជ័យដែរ «រហូតពេលនេះយើងបានព្យាបាលជាពីរនាក់ហើយគឺជនជាតិចិន១នាក់ និងជនជាតិ​អង់គ្លេស១នាក់ ។ យើងពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់​ថាមានការឆ្លងក្នុង​សហគមន៍​នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង»។ សូមមើលតារាងភ្ជាប់​មកជា​មួយ​នេះ៖ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕
ព្រំដែន៖ មើលឃើញលំហូរពលករខ្មែររាប់សិបនាក់ សម្រុកត្រឡប់មកប្រទេសកំណើត ក្នុងគ្រាគ្រោះជីវសាស្រ្តរាតត្បាតខ្លាំងលើសកលលោក (ជំងឺកូវីដ១៩) ប្រទេសថៃ​ប្រ​កាស​បិទព្រំព្រទល់ជាមួយកម្ពុជាមួយរយៈ ពលរដ្ឋក្នុងស្រុកថែមការព្រួយ​បារម្ភ​ការរីក​រាលដាល់​ជំងឺដ៏កាចសាហាវឆ្លងពីបងប្អូនពលករចំណាក់ស្រុក ក៏ផ្ទុះសំណួរជាច្រើន ចង់ឲ្យបងប្អូនពលករទាំងនោះនៅឆ្ងាយ រហូតមានមតិមួយចំនួនមិនចង់ឲ្យចូល​ស្រុក​ភូមិជួបជុំគ្រួសារផងក៏មាន។ ស្ថិតនឹងក្តីបារម្ភ ការឆ្លងជំងឺថ្មី រុញច្រានគម្លាញ ញាតិនោះ តាមរយៈបណ្តាញសង្គម ក៏​ឃើញវត្តមានព្រះសង្ឃខ្មែរសូរិន្ទ ចេញសារបិនបាទ បងប្អូនពលករខ្មែរ បើគ្មាន​ជម្រ​ចូល​ជ្រកក្នុងទីអារាមព្រះអង្គឲ្យគ្រប់១៤ថ្ងៃ ចាំចូលស្រុក។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Lyda Jennifer បានរៀបរាប់ឱ្យដឹងយ៉ាងដូច្នេះថា «បើសិនបងប្អូនខ្មែរ​ជាពលករ​និង​អ្នកទៅពេទ្យថៃ ត្រូវគេបិទទ្វារព្រំដែនមួយរយៈដោយសារជំងឺ (Covid-19) មិនអាច​ត្រ​ឡប់​មកប្រទេសខ្មែរវិញបាន។ បើបងប្អូនខ្មែរណាអត់កន្លែងស្នាក់អាស្រ័យហូបចុក សូមទាក់ទងទៅលោកតាសុច ជាសង្ឃខ្មែរសុរិន្ទ លោកតានឹងទទួលឱ្យស្នាក់​អាស្រ័យ​ទាំងអស់មិនថាក្មេងចាស់ប្រុសស្រីទេឲ្យតែខ្មែរកណ្តាល។ លេខលោកតា (+66 112 640 444)(+66 872 605 444) នាងខ្ញុំសូមអរគុណទឹកចិត្ត មេត្តាធម៌ របស់លោកតាសុច (Such Monk) ដែលតែងតែស្រឡាញ់ខ្មែរ សូមប្រគេនពរលោ​ក​តាមាន​សុខភាព​ល្អព្រះ​ជន្មវែង...
ភ្នំពេញ៖ បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្ដីប្រកាស កាលពីយប់​ថ្ងៃ​ទី២២ ខែមិនា ឆ្នាំ២០២០ ម្សិលមិញនេះ ដោយរកឃើញអ្នកឆ្លង​កូវីដ១៩ចំនួន​៣១​នាក់​បន្ថែម នៅក្នុងខេត្តព្រះសីហនុ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៨៤ករណី។ ទន្ទឹមនឹងនោះដែរ នៅព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០ សម្ដេចតេជោក៏បាន​ចេញ​វិធាន​ការឱ្យរដ្ឋបាល និងមន្ទីរសុខាភិបាលតាមខេត្តទាំងអស់ ជ្រើសរើសអគារ​របស់​សាលា​រៀន ដើម្បីធ្វើជាកន្លែងត្រៀមបង្ការចាំទទួលអ្នកជំងឺរលាកផ្លូវដង្ហើម ដោយយោងតាម​ទំព័រហ្វេសប៊ុក BTV Cambodia បានបង្ហោះឱ្យដឹងយ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការឱ្យរដ្ឋបាល និងមន្ទីរសុខាភិបាលតាមខេត្តទាំងអស់ ជ្រើស​រើស​អគាររបស់សាលារៀន ដើម្បីធ្វើជាកន្លែងត្រៀមបង្ការចាំទទួលអ្នក​ជំងឺបណ្តាល​មកពីវីរុស Covid-19 ដោយតម្រូវមានការបំពាក់សម្ភារៈបរិក្ខាពេទ្យ,បណ្តាញទឹក,ភ្លើង ឱ្យបានរួចរាល់»។