Home អ្នកនិពន្ធ ប្រកាស​ដោយ Mao Dany

Mao Dany

516 ប្រកាស 0 យោបល់
រាជធានីភ្នំពេញ ៖ តារាម៉ូដែលស្រីដ៏មានសមត្ថភាព និងទេពកោសល្យសិល្បៈខ្ពស់ កញ្ញា ទឹម រដ្ឋា ដែលបានឈានជើងចូលសិល្បៈ អស់រយៈជាច្រើនឆ្នាំមកហើយ តែតារាស្រីរូបនេះនៅតែស្ថិតនៅក្នុងដួងចិត្តមហាជន និងទទួលបានការគាំទ្រច្រើនដដែល។ លើសពីនេះទៅ​ទៀត បើនិយាយពីស្នាដៃក្នុងវិថីសិល្បៈ នាងវិញ តែងតែមានការកោតសរសើរពីទស្ស​និ​កជន និងហ្វេនៗតាមរយៈការងារសិល្បៈផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មួយរយៈពេលចុងក្រោយនេះ នាងកាន់តែមានភាពមមាញឹកជាមួយការងារខ្លាំងជាងមុនគួរឲ្យកត់សម្គាល់ មិនថាថតខ្សែភាពយន្ត ថតស្ពត ឬថតសម្អាងការនោះទេ។ ខណៈពេលថ្មីៗនេះដែរកញ្ញា ទឹម រដ្ឋា បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចមហាជននៅ ក្នុងបណ្តាញសង្គមជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងបានប​ង្ហា​​ញនៅស្នាដៃថ្មីថតឈុតសម្លៀកបំពាក់បុរាណដែលមានឈ្មោះថា ស្ដេចចម្បាំងស្វា.ស ដែលមើលទៅពិតជាស្រស់ស្អាតស្រស់ខ្លាំង ដោយឈុតថ្មីនេះ បានរច​នាឡើងតាមបែបបុរាណ និងភាពច្នៃប្រឌិត...
រាជធានីភ្នំពេញ ៖ ក្រោយរៀបការជាមួយគ្នាអស់រយៈពេលជិត២ឆ្នាំរួចមកឃើញថាខ្សែជីវិ​តរបស់ សួស វីសា និង ថមមី ពីមួយថ្ងៃទៅមួយថ្ងៃគឺពោរពេញដោយសុភមង្គល និងមា ន​សេចក្តីសុខយ៉ាងខ្លាំងជាមួយជីវិតគ្រូសារក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីស្វាមី ស្របពេលដែល សួស វីសា កំពុងពពោះកូនដំបូងនៅសល់មិនដល់១០ថ្ងៃទេនឹងដល់ពេលវេលាសម្រាលហើយ។ ខណៈពេលដែលភរិយាកំពុងពពោះកូនកាន់តែគៀកថ្ងៃសម្រាលផងនោះស្រាប់តែលោក ថមមី បានបង្ហាញរូបភាពជាច្រើនសន្លឹកដែលបានដើរតួនាទីជាស្វាមី និងជាឪពុកដ៏ល្អសម្រាប់កូនក្នុងផ្ទៃដោយលោក បាននាំភរិយាទៅពិនិត្យផ្ទៃពោះទាំងទឹកមុខញញឹមបិទមាត់មិនជិត ដ្បិតជិតបានឃើញកូនស្រីមាសស្ងួនក្នុងពេលឆាប់ខាងមុខនេះ ដោយអមសំណេរជាមួយឃ្លាដែលពេញទៅដោយអត្ថន័យថា ៖ «បំពេញកាតព្វកិច្ចជាឪពុក និងនាទីជាប្តីសម្រាប់គ្រួសារ” ។ ជាមួយគ្នានេះដែរលោក ថមមី ក៏សង្កត់ធ្ងន់ទៀតថា៖ «សល់តែ៩ថ្ងៃទៀតទេបានជួបមុខកូនស្រីសំលាញ់ប៉ាៗហើយ 09 . 10 . 2020 (Jenny)»៕
រាជធានីភ្នំពេញ ៖ តារាចម្រៀងប្រុស ខាន់ ជេមស៍ ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញខ្លាំងអស់​រយៈពេលច្រើនឆ្នាំ ក្នុងវិថីសិល្បៈខ្មែរថែមទាំងជាតារាចម្រៀងមួយរូបអាចរក្សាតំណែងបា​ន​រាប់ឆ្នាំមកហើយ តាមរយៈសម្លេងដ៏ពីរោះរបស់លោក។ មួយរយៈចុងក្រោយនេះតារាសម្លេងស្រទន់រូបនេះតែងបង្ហាញពីជីវិតផ្ទាល់ខ្លួន រួមគ្រួសារដ៏មានសុភមង្គលជាមួយប្រពន្ធ និងកូនៗ ធ្វើឲ្យហ្វេនបានឃើញជានិច្ច លើបណ្ដាញសង្គម​។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនផ្ទុះកោតសរសើរបំផុតនោះ បើទោះបីជាមមាញឹកជាមួយនឹងការងារសិល្បៈខ្លាំងកម្រិតណាក៏ដោយតែតារាចម្រៀងរូបនេះក៏មិនភ្លេចជួយសម្រាលកិច្ច​ការផ្ទះរបស់ប្រពន្ធ ដែរដោយម្ចាស់បទ «សម្រែកបេះដូង» រូបនេះក៏បានបង្ហោះឃ្លីបវីដេអូមួយ ដែលបង្ហាញពីសកម្មភាពរបស់លោកកំពុងអង្គុយបត់ខោអាវឲ្យកូនៗរបស់លោក អមដោយបានភ្ជាប់ជាមួយសំណេរថា ៖«ការងារក្រៅម៉ោងជួយការងារប្រពន្ធខ្លះមានអីមិនល្អ»។ ក្រោយតារាចម្រៀងរូបនេះប​ង្ហោះវីដេអូរួចមកឃើញថា មានអ្នកគាំទ្រជាច្រើនបានចូលមកខមិនសរសើរស្រដៀងៗគ្នាថា៖ «ប្តីល្អកម្ររកបាន»៕
រាជធានីភ្នំពេញ ៖ កាលពីម្សិលមិញនេះកូនប្រុសទី២របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុន្នីនាគ ជាថ្ងៃខួបកំណើតរបស់ខ្លួនដោយមានការរៀបចំពិធីជប់លៀងយ៉ាងសាមញ្ញលក្ខណៈគ្រួសារមានរៀបចំម្ហូបអាហារយ៉ាងឈ្ងុយឆ្ងាញ់ក្រោមវត្តមានភ្ញៀវកិត្តិយសបែបគ្រួសារតែម្ដង។ ទិដ្ឋភាពដ៏ស្និទ្ធស្នាល និងកក់ក្ដៅដែលបានកើតឡើងក្នុងពិធីខួបកំណើតនេះត្រូវបានប​ង្ហាញឡើងដោយគណនីហ្វេសប៊ុករបស់ប្រធានសមាគសិល្បករខ្មែរអ្នកនាង ចន ច័ន្ទល​ក្ខិ​ណា ដោយបានបង្ហោះឃ្លីបវីដេអូ អមដោយរូបភាពជាច្រើនយ៉ាងរីករាយមើលទៅពិតជាមានសុភមង្គលពេញ។ ជាមួយគ្នានេះដែរអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានភ្ជាប់សំណេជូនពរថា៖ “Happy bi​r​th​da​​y ក្មួយប្រុសជូនពរអោយក្មួយមានកេរ្តិ៍ឈ្មោះកាន់តែល្បី Sovath Monineak”។ យ៉ាង​ណា​ក្តី ក្រោយឃើញការរៀបចំពិធីតូចសាមញ្ញបែបនេះមហាជនបានពោលពាក្យសរសើរមិនដាច់ពីមាត់ចំពោះគ្រួសារតារាចម្រៀង ព្រាប សុវត្ថិ ដែលជាគ្រួសារអ្នកសិល្បៈមានសុភមង្គលខ្លាំងជាងគេ៕
រាជធានីភ្នំពេញ ៖ តារាស្រីដែលនិយមថតរូបភាពបែបប្លែកៗទាញចំណាប់អារម្មណ៍បា​ន​យ៉ា​​ងក្រាស់ក្រែលពីមហាជនងាររាជនីក្រមា មាន សូនីតា បានបង្ហោះលើហ្វេសប៊ុកនូវរូប​ភា​ពរួមកំពូលពិធីការិនីពូកែវោហារ សុភ័ក្រ្ដ កុសុម៉ា ស្លៀកឈុតហែលទឹករួមគ្នាអង្គុ​យ​លើ​ពោងបង្អូតសម្រស់ទាំងកណ្តាលថ្ងៃចែសអមជាមួយសំណេរចាក់ដោតថា៖ «អារម្មណ៍ច្របូកច្របល់រកនិយាយអីមិនចេញទេ»។ យ៉ាងណាក្ដីក្រោយរូបភាពនេះបានបណ្ដែតឡើងលើហ្វេសប៊ុកក៏បានទាក់ទាញកែវភ្នែករប​ស់មហាជនឲ្យចូលមើលដោយការសម្លឹងមិនដាក់ភ្នែកឡើយទន្ទឹមមានការសរសើរដល់ស​ម្រស់តារាស្រីខ្មែរទាំងពីរដួងជាហូរហែ។ ក្នុងនោះម្ចាស់គណនីមួយបានលើកឡើងសរសើរអ្នកទាំងពីរថា៖ «សូនីតា ស្អាតជាងដាច់ម៉ង ប៉ុន្តែ សុភ័ក្រ្ដ កុសុម៉ា គាត់ស្អាតម៉្យាងតាមសម្រស់របស់គាត់»។ ស្របពេលដែលមតិភាគច្រើនបានរំលេចបែបភាពភ្ញាក់ផ្អើលមើលភ្លាមចង់ច្រឡំថាអ្នកទាំងពីរជាកូនភ្លោះផង នោះ បន្ទាប់ក៏សរសើរថា៖ «ស្អាតម្យ៉ាងម្នាក់» វិញ។ បន្ថែមលើនេះនៅចុងសំណេររបស់តារាសម្ដែងសម្លេងផ្អែម មាន សូនីតា ក៏បានផ្ដល់ជូននូវការអនុញ្ញា​តជូនមហាជននូវចំណីចក្ខុដោយសំណេរថា៖ «ចឹងសូមគយគន់សម្រស់នាងដូចតទៅ»៕
រាជធានីភ្នំពេញ ៖ ចម្រៀងប៉ុន្មានបទ​របស់​ ព្រាប សុវត្ថិ​ បញ្ជាក់ឲ្យឃើញថាព្រាបសុវត្ថិនៅ​តែជា​កំពូល​តារា​ចម្រៀង​ដែល​គេ​មិន​អាច​ដណ្ដើម​តំណែង​បាន​ ទោះ​បី​តារា​ចម្រៀង​ម្នាក់​នេះ​មិន​ប្រើ​សម្ភារៈនិយម​ក៏​ដោយ​​មហាជន​សង្កេត​ឃើញ​ថា ប្រើ​តែ​សំឡេង​ និងកាយវិការម្នាក់ឯងបទចម្រៀងនៅតែមាន​អ្នក​គាំទ្រ​ខ្លាំង​  តារា​ចម្រៀង​ព្រាប​សុវត្ថិ​គឺ​ជា​កំពូល​តារា​ចម្រៀង​ដែល​មាន​សភាព​ស្ងប់ស្ងាត់​សីលធម៌​ខ្ពស់​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​និង​អត្តចរិត​គំរូ​ល្អ​ដល់​ក្នុង​សង្គម​​បើ​ចង់​ដណ្ដើម​តំណែង​ព្រាប​សុវត្ថិ​ត្រូវ​មាន 10 ចំណុច​នេះ​សិន៖ 1.ត្រូវ​ល្បី​ឲ្យ​បាន​រយៈពេល​វែង​ជាង​គាត់​លើស​ពី30​ឆ្នាំ។ 2.គ្មាន​រឿង​អាស្រូវ​នៅ​ក្នុង​ពិភព​សិល្បៈ។ 3.សីលធម៌​សុជីវធម៌​ការ​ទំនាក់ទំនង​នៅ​ក្នុង​អាជីព​សិល្បៈ។ 4.តម្លៃ​នៃ​ការ​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​តម្លៃ​ថ្លៃ​ ហើយ​ម្ចាស់​កម្មវិធី​ហ៊ាន​ជួល​តាម​ដឹង​25000ដុល្លារ​ទៅ​ម្ដង.និង​ថ្លៃ​ក្រុម​ការងារ​ជិត 20 នាក់​ការ​ចាយ​វាយ 2 ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​ បើ​មិន​គ្រប់​លក្ខខណ្ឌ​ ព្រាប សុវត្ថិ​ មិនទទួល។ 5.សម្រាប់​ការ​កាន់​ប្រេ​ន...
រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះហ៊្វេសបុកមួយបានធ្វើការបង្ហោះរឿងដ៏គួរអោយភ្ញា​ក់ផ្អើលមួយទាក់ទងនឹងតារាចម្រៀងរ៉េប ងួន ចាន់ដេវីត ពាក់នាឡិកាតម្លៃខ្ទង់លានដុ​ល្លា​ររហូតមានលេងបណ្តាញសង្គមផ្ទុះការវែកញែកពេញហ្នឹងតែម្តង រហូតដល់ថ្នាក់សាមីខ្លួ​នលោក ជី ដេវីត ចេញមុខបកស្រាយយ៉ាងដូច្នេះថា៖ «របស់ខ្ញុំfakeផ្សារថ្មីទេបង គ្រាន់​តែ​costumដាំពេជ្រលើក្បាលនាឡិកានៅ Seng Chenda fake ថា fake អត់មានបន្លំធ្វើ original ហើយពាក់ live រាល់ថ្ងៃទេយាយ»។ ស្របពេលមហាជនកំពុងតែផ្ទុះការវែកញែកផងនោះស្រាប់តែកញ្ញា ទេព បូព្រឹក្ស ដែលជា​គូស្នេហ៍បានចែករំលែកបន្តដោយភ្ជាប់ជាមួយសំណេរថា៖ «ពួកខ្ញុំតែងតែទទួលអ្វីដែលពួកខ្ញុំមានពិតប្រាកដ ព្រោះនាឡិកាដែលគាត់ពាក់នេះគ្រាន់ជានាឡិកាពេជ្រធម្មតាទេដែលធ្វើនៅហាងពេជ្រ Seng Chenda មិនមែនហ្ស៊ីនទេចឹងគ្រាន់និយាយការពិតនឹង ម៉េចបា​នមកថាគាត់សន្សំរឿង ហើយមិចបានទៅជាបកស្រាយប្រាប់គេត្រង់ៗទៅជាថាគាត់ឌឺគេ ខ្ញុំអត់យល់ ហើយឌឺអ្នក?»។ ទេព បូព្រឹក្ស...
រាជធានីភ្នំពេញ ៖ យោងតាមផេកហ្វេសប៊ុកមួយបានបង្ហោះរូបភាព តួអង្គដ៏ល្បីល្បាញម្នា ក់កាលពីជាង១០ឆ្នាំមុនដែលបានសម្តែងជាព្រះរាជកុមារនៅក្នុងរឿងជាច្រើនដូចជារឿង (មរណមាតា , ព្រះលក្ខសិនវង្សនាងព្រាហ្មកេសរជាដើម)។ ជាក់ស្តែងរហូតមកដល់ពេលប ច្ចុប្បន្ននេះរូបលោកមានប្រពន្ធរួចហើយថែមទាំងស្រស់ស្អាត និងកូនម្នាក់ពិតជាស្រស់ស្អាតខ្លាំងដែលមើលទៅពិតជាគួរឲ្យខ្នាញ់តែម្តង ។ ប្រភពក៏បានភ្ជាប់ជាមួយសំណេរបែបបញ្ជាក់អារម្មណ៍ឲ្យគ្រប់គ្នាភ្ញាក់ផ្អើលថា៖ «ជឿថាមា នមនុស្សមិនតិចទេចង់ស្គាល់គាត់ពេលបច្ចុប្បន្នទីបំផុតរកគាត់ឃើញហើយ ព្រះរាជកុមារជាទីស្រឡាញ់ក្នុងក្ដីស្រមៃអ្នកទាំងអស់គ្នាកាលពីតូចដ៏ល្បីក្នុងរឿង (មរណមាតា , ព្រះលក្ខ សិនវង្សនាងព្រាហ្មកេសរ ជាដើម) ពេលនេះគាត់មានប្រពន្ធរួចហើយថែមទាំងស្រស់ស្អាត និងកូនម្នាក់ទៀតផង សូមប្ដូរយុទ្ធសាស្ដ្ររង់ចាំបន្ដ Crush ទៅកាន់កូនរបស់គាត់វិញទៅព្រោះប្អូនមើលទៅក៏ជិតធំដែរ»៕
រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីវ័យក្មេងកញ្ញា សុវត្ថិឌី ធារីកា ដែលជាអតីតបេក្ខភាពក្នុងកម្មវិធី Cambodian Idol រដូវកាលទី២ និងបានក្លាយជាតារាចម្រៀង ដ៏មានប្រជា​ប្រិយភាព នាពេលសព្វថ្ងៃនេះ ព្រោះតែសម្លេងដ៏ពីរោះរណ្ដំ និងអាចបកស្រាយបាន គ្រប់ប្រភេទបទចម្រៀងតែម្ដង។ មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រីរូបនេះបានធ្វើឲ្យអ្នករាល់គ្នា ក៏ដូចជាអ្នកគាំទ្រ​ចា​ប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបសម្ផស្សដ៏ស្អាតប្លែករបស់នាងបន្ទាប់ពីមានការពុតធ្មេ​ញនាពេលកន្លងមក។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះនៅមុននេះ សុវត្ថិឌី ធារីកា បានបង្ហោះរូបភាពជាច្រើននៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំង នៅពេលនាងផាត់មុខបែបនេះ។ អ្វីដែលរឹតតែពិសេសទៀតនោះត្រូវបានតារាចម្រៀងស្រីវ័យក្មេងរូបនេះបានទម្លាយនូវជាងផាត់មុខដ៏ចំណានគឺខ្លួនឯងតែម្ដងដោយសំណេរបញ្ជាក់ថា៖ «100ប៉ុស ស្អាតៗពេកមិនងាយផាត់មុខខ្លួនឯងទេ យូរៗម្ដងចឹងផុសទាំងអស់ហ្មងទៅកុំអោយខាត»។ យ៉ាង​ណាមិញក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់ពេញចិត្តខ្លាំង និងបញ្ចេញមតិសរសើរពីនាងគ្រប់គ្នា៕
រាជធានីភ្នំពេញ ៖ តារាចម្រៀង នូ សុវណ្ណដាណេ បានបង្ហាញបទថ្មីរបស់លោកមួយបទដែ​ល​មានចំណងជើងថា “ឱ!អាវែកអើយ” ដែលកំពុងទទួលការគាំទ្រនិងសរសើរថាពិតជាពី​រោះ។ បទចម្រៀងនេះត្រូវបានបញ្ចេញកាលពីថ្មីៗហើយទទួលបានការពេញចិត្តច្រើនពីទ​ស្ស​និកជនព្រោះតែបទចម្រៀងនេះមានទាំងបទភ្លេងពីរោះរណ្តំចិត្តអមដោយអត្ថ​ន័យ​ប​ទចម្រៀងស៊ីជម្រៅ និយាយពីស្នេហាបែបស្រុកស្រែ។ អ្វីដែលកាន់តែពិសេសក្នុងបទចម្រៀងថ្មី របស់លោកនោះគឺបានផ្តិតយកទេសភាពបែប​ស្រុ​​​កស្រែយ៉ាងត្រជាក់ភ្នែក។ តារាចម្រៀងលោក នូ សុវណ្ណដាណេ បានប្រាប់សារព័ត៌មាន​ឱ្យ​ដឹងថា លោកពិតជារំភើបដែលទទួលបានឱកាសការងារជាមួយផលិតកម្ម និងស្ថានីយទូរទស្សន៍ក្នុងស្រុកជាហូរហែ។ លោកថាជាក្តីស្រមៃដែលលោកសម្រេចបានទាំងមិននឹកស្មានដល់ ។ តារាប្រុសរូបសង្ហានេះបាននិយាយថា បទចម្រៀងថ្មីនេះទទួលបានការពេញចិត្តច្រើន ពីទស្សនិកជន ហើយលោកពិតជារីករាយដែលទទួលបានការសរសើរ។ លោកក៏រំពឹងទុកថា ក្រោយពីបញ្ចេញបទចម្រៀងមួយនេះនឹងកាន់តែធ្វើឲ្យទីផ្សារការងារសិល្បៈផ្នែកចម្រៀងរបស់លោកកាន់តែហក់ឡើងបន្ថែមទៀត ហើយលោកក៏បានត្រៀមស្នាថ្មីជាច្រើនទៀតដើម្បី ឆ្លើយតបទៅការគាំទ្រ និងទស្សនិកជនដែលពេញចិត្តនឹងលោក៕