Home អ្នកនិពន្ធ ប្រកាស​ដោយ So Danin

So Danin

708 ប្រកាស 0 យោបល់
រាជធានីភ្នំពេញ ៖ បើទោះបីជាមិនទទួលបានជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី៣ក៏ពិតមែន ប៉ុន្តែកញ្ញា ញឹម សួនសោភាទេពី ក៏កំពុងមមាញឹកគួរសមក្នុងវិស័យសិល្បៈ ជាពិសេសនាងក៏ទទួលបាននូវការចាប់អារម្មណ៍ និងប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជនទៅលើទឹកដមសំនៀងស្រទន់ រួមនិងរូបរាងយ៉ាងទ្រលុកទ្រលន់ទាក់ទាញចំណីភ្នែក ដែលនាងតែបង្ហោះជារឿយៗនៅលើគណនីផ្លូវការរបស់ខ្លួនផងដែរ។ សោភា ទេពី ក៏បានបង្ហោះនូវរូបភាពជាច្រើនសន្លឹកស្ថិតក្នុងឈុតពណ៌ខ្មៅ រំលេចសាច់ហាប់ណែនសស្គុសដូចបណ្ដូលចេក បង្ហាញដើមទ្រូងទ្រលុកទ្រលន់អង្គុយបញ្ចេញស្នាមញញឹមស្រស់ពព្រាយ ខណៈនៅចំពោះមុខពោរពេញដោយរបស់ញ៉ាំជាច្រើន ថែមភ្ជាប់ដោយពាក្យពេចន៍ខ្លីថា៖ «តោះញាំ»។ នៅពីក្រោមរូបភាពដ៏ស្រស់ស្អាតទាំងនោះ គេក៏ឃើញមានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិហាក់ព្រួយបារម្ភចំពោះអាយដលខ្លួនខ្លាចប្រែរូបរាងមានសាច់លើសមុនថា៖ «ប្រយ័ត្នធាត់»៕
រាជធានីភ្នំពេញ ៖ ប្រធានសមាគមនមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេង ឡុង បានប្រកាសនូវដំណឹងដ៏សាទរចំពោះគ្រួសារតារាកំប្លែង នាយក្ដិប ខណៈទទួលបានយុត្តិធម៌ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍របស់កូនប្រុសលោកបានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ដែលរៀបរាប់ដោយសំណេរថា៖ «ដំណឹងល្អសម្រាប់ក្រុមគ្រួសារតារាកំប្លែងនាយក្ដិបយោងតាមសាលក្រមព្រហ្មទណ្ឌលេខ ៤៦៣៥ "ញ" ប្រកាសជាសាធារណៈដោយសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ កញ្ញា ២០២០ នេះគឺបានផ្ដល់យុត្តិធម៌ជូនគ្រួសារតារាកំប្លែងនាយក្ដិប ដោយកំណត់ផ្ដន្ទាទោសជនត្រូវចោទឈ្មោះ សាម វាសនា ដាក់ពន្ធនាគារ១២ខែ ពិន័យជាប្រាក់៤លានរៀល និងសងសំណងការខូចខាតឲ្យទៅដើមបណ្ដឹងរដ្ឋប្បវេណីចំនួន៤០លានរៀល»។ ក្នុងនោះលោក ហេង ឡុង បានថ្លែងអំណរគុណចំពោះផ្លូវច្បាប់សម្រាប់ការទាមទារយុត្តធម៌ជូនជនរងគ្រោះ ថា៖ «ក្នុងនាមក្រុមគ្រួសារជនរងគ្រោះ និងក្នុងនាមសមាគមសិល្បករខ្មែរផ្ទាល់ សូមថ្លែងអំណរគុណចំពោះស្ថាប័នតុលាការ ដែលបានផ្ដល់យុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះ និងសូមថ្លែងអំណរគុណដល់លោកមេធាវី យូ ឧស្សាហ៍ ដែលបានទទួលយកការពឹងពាក់ពីសមាគម និងក្រុមគ្រួសារជនរងគ្រោះ ក្នុងការការពារក្តីករណីនេះ»។
រាជធានីភ្នំពេញ ៖ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម Galaxy Navatra បានបង្ហោះនូវបទចម្រៀងថ្មី សន្លាងមួយបទទៀតហើយដែលបកស្រាយដោយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ មានចំណងជើងថា «ប្លង់រឹង» ដែលបទនេះជាការនិពន្ធទំនុកភ្លេងផ្ទាល់ដោយអ្នកនិពន្ធវ័យក្មេងពោរពេញដោយសមត្ថភាពលោក Tempo Tris ។ យ៉ាងណាក្ដីបទចម្រៀងថ្មីប្លែកក្នុងចង្វាក់ញាក់កន្ត្រាក់អារម្មណ៍អមដោយការច្រៀងសំនៀងថ្នមៗយ៉ាងពីរោះនេះចេញបានទើបតែបានជាង២ម៉ោងប៉ុណ្ណោះ ប៉ុន្តែទទួលការការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់មហាជនចំពោះចង្វាក់ភ្លេងញាក់រណ្ដំទាញអារម្មណ៍ឲ្យសប្បាយរីករាយរំសាយកង្វល់ ថែមផ្ទុះនូវការកោតសរសើរពេញៗមាត់ទាំងអ្នកចម្រៀង និងអ្នកនិពន្ធថា៖ «បទពីរោះសាច់ភ្លេងក៏ប្លែកល្អពិសេសទាំងព្រម»៕
រាជធានីភ្នំពេញ ៖ តារាចម្រៀងជ្រកក្រោមទ្រនំហង្សមាសលោក ឆន សុវណ្ណារាជ បានបង្ហោះនូវរូបភាពមួយសន្លឹកបង្ហាញស្នាមញញឹមយ៉ាងស្រស់បំព្រងទៅកាន់អ្នកគាំទ្រថែមភ្ជាប់នូវសំណេរទម្លាយអារម្មណ៍២យ៉ាង ស្របពេលប្រឹងប្រែងក្រោកពីព្រលឹមបំពេញការងារថា៖ «អារម្មណ៍ពីរក្នុងពេលតែមួយ ឃ្លានបាយហើយនឹងងងុយគេងការងារតាំងពីម៉ោងបួនភ្លឺរបស់ខ្ញុំថ្ងៃនេះគឺថត MV ចេញឆាប់ៗនេះ»។ នៅពីក្រោមរូបភាពដ៏ស្រស់ស្អាតរបស់ម្ចាស់បទ «ផឹកលួងខ្លួនឯង» គេក៏ឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិបង្ហាញការព្រួយបារម្ភ និងលើកទឹកចិត្តទៅកាន់អាយដលរបស់ខ្លួនឲ្យប្រឹងប្រែងបន្តការងារបម្រើអារម្មណ៍មហាជនបន្ត ជាពិសេសដាស់តឿនឲ្យរក្សាសុខភាពដោយ ខមិនស្រដៀងគ្នាថា៖ «ខំប្រឹងទៅប្អូនទាន់ខ្លួននៅក្មេងជូនពរអាយដលសុខភាពល្អ»៕
រាជធានីភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុកឈ្មោះ Neatra Doung បានបង្ហោះនូវរឿងរ៉ាវដ៏រន្ធត់មួយ ខណៈមិត្តភ័ក្តិជាទីស្រឡាញ់ត្រូវមច្ចុរាជលើដងផ្លូវផ្ដាច់សង្ខាទាំងវ័យក្មេង ឃ្លាតឆ្ងាយទៅគ្មានថ្ងៃត្រឡប់បន្សល់ទុកទាំងអាល័យគ្រប់គ្នានឹករឭកដោយក្ដីសោកសៅ ដែលមានរៀបរាប់ដោយសំណេរអួលដើមកថា៖ «មនុស្សល្អរបស់ខ្ញុំអើយខ្ញុំជិតឆ្កួតហើយមិនពិតទេកុំទៅចោលឯងបានទេកុំទៅដោយមិនលាបែបនេះឯងទទួលយកអត់បានទេលឿនពេកហើយយើងបែកគ្នា រហូតហើយមែនទេ នាងខ្ញុំជាមិត្តរបស់គាត់ ចាន់ សុវណ្ណបុប្ផា ហៅ(ម៉ី) Jaa Ae នៅព្រឹកស្អែកគាត់បញ្ជូនទៅដង្កល់នៅវត្ត ឫស្សីសាញ់ (ជិតព្រៃស) បើបងប្អូនណាដែលស្គាល់ស្រលាញ់ និងរាប់អានគាត់អាចទៅជុំគ្នានៅវត្តបានអាចទំនាក់ទំនងលេខខ្ញុំបាន070262299»។ ប្រភពដដែលបានបន្តរៀបរាប់ទាំងក្ដុលក្ដួល ដោយអារម្មណ៍អាលោះអាល័យរឭកគ្រាធ្លាប់ក្បែរថា៖ « 25.09.2020 យប់នេះជាយប់ដែលខ្ញុំសែនឯកការសែនឈឺចាប់បំផុតនៅសល់ត្រឹមតែរូបថត អរគុណនៅមិត្តភាពជិត១០ឆ្នាំមកនេះនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នា ឯងនឹងទុកក្នុងបេះដូចជានិច្ចបំភ្លេចមិនបានទេមិនពិតទេវាលឿនពេកខ្ញុំមិនជឿទេវាដូចជាសុបិនដ៏អាក្រក់មួយហើយទទួលយកមិនបានឡើយមុននឹងយើងទើបនៅជាមួយគ្នាតើហេតុអីពេលនេះឯងទៅដោយមិនលាមួយមាត់សោះឯងជាមនុស្សដែរខ្ញុំស្រលាញ់ហើយស្រលាញ់ខ្លាំងជាងបងប្អូនបង្កើតទៅទៀតមានស៊ីអត់ស៊ីមួយគ្នាយើងជួបគ្នាសឹងតែរាល់ថ្ងៃមានរឿងអីក៏ឯងនៅក្បែរឯងដែរមិនថាពេលញាំពេលពិបាកចិត្តឯងតែលួងខ្ញុំថា៖ ”លើកទឹកចិត្តថាឯងកុំគិតច្រើនតិចទៀតនឹងប្រសើរឡើងលែងអីហើយ”តែងនៅខាងខ្ញុំស្របតាមខ្ញុំជានិច្ចពេលសប្បាយពេលខ្លះក៏ឆ្កួតជាមួយគ្នាគឺមានវត្តមានឯងគ្រប់ពេលមានរឿងអ្វីក៏ពិភាក្សារជាមួយគ្នាដែរចុះហេតុអីថ្ងៃនេះឯងទៅបាត់ចោលខ្ញុំរហូតបែបនេះហេតុអីគេងស្ងាត់ឈឹងបែបនេះត្រលប់មកវិញបានទេឯងកុំធ្វើយ៉ាងនឹងអីកុំទៅចោលឯងបានទេម៉ីមកវិញមកមនុស្សល្អរបស់ឯងហេតុអ្វីព្រហ្មលិខិតលេងសើចយ៉ាងនេះបើមានជាតិក្រោយមែនពិតសូមឲយើងជួបគ្នាជាបងប្អូននឹងគ្នាណាឯងណាJaa Ae"។ ជាមួយគ្នានោះ ប្រភពខាងលើក៏បានបន្តរៀបរាប់បញ្ជាក់បន្ថែមចំពោះមូលហេតុនៃការស្លាប់ និងការរៀបចំពិធីបុណ្យសពមិត្តសម្លាញ់ថា៖ «ក្នុងនាមនាងខ្ញុំជាមិត្តរបស់គាត់ ចាន់ សុវណ្ណបុប្ផា ហៅ (ម៉ី)នៅថ្ងៃទី 25.09.2020 រូបគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍បុកនឹងឡានបណ្តាលអោយគាត់បានបាត់បង់ជីវិតហើយនៅពេលនេះគ្រួសាររបស់គាត់បានយកគាត់ទៅដម្កល់នៅវត្តឬស្សីស្សាញ់ ជិតព្រៃស ហើយក្នុងនាមនាងខ្ញុំជាមិត្តរបស់គាត់សូមជម្រាបដល់ប្អូនដែរបានស្គាល់រូបគាត់(ម៉ី)ដែលស្រលាញ់រាប់អានគាត់អាចមកជុំគ្នានៅវត្តព្រឹកនេះ...
រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះតារាចម្រៀងស្រីកញ្ញា វី ឌីណែត កូនស្រីបង្កើតលោក ហ៊ួរ ឡាវី បានក្លាយជាម្ចាស់ពានក្នុងកម្មវិធីប្រកួតប្រជែង I Am a Singer Cambodia រដូវកាលទី 2 ដែលរៀបចំឡើងដោយទូរទស្សន៍ហង្សមាស ក្រោមការសាទរយ៉ាងសន្ធឹកសន្ធាប់ពីសំណាក់អ្នកគាំទ្រ ចំពោះលទ្ធផលល្អដែលកើតចេញពីសមត្ថភាព និងការខិតខំប្រឹងប្រែងអស់ពីចិត្តរបស់អាយដលខ្លួនផងដែរ។ ស្របពេលដែលមហាជនជាច្រើនកំពុងផ្ទុះកោតសរសើរ និងសាទរភ្លូកទឹកភ្លូកដីនោះ ស្រាប់តែតារាចម្រៀងស្រីកញ្ញា តាក់ម៉ា ដៃគូប្រជែងយ៉ាងស្វិតស្វាញ ក៏បានចេញនូវសារចាក់ដោតចំៗ ទៅកាន់ វី ឌីណែត ថា៖ «បងសូមចូលរួមអបអរសាទរផងណាប្អូនស្រី Vy Dyneth HM ទីបំផុតក្តីស្រមៃរបស់ប្អូនក្លាយជាការពិតហើយ ទោះជានៅលើឆាកពួកយើងគឺជាគូប្រជែងនឹងគ្នា ប៉ុន្តែនៅពីក្រោយឆាកប្អូនប្រៀបដូចជាប្អូនស្រីរបស់បង អរគុណអូនដែលតែងតែគោរព និងឲ្យតម្លៃបង ហើយបងសូមជូនពរអោយអូនជោគជ័យកាន់តែខ្លាំងឡើងណា៎»។
រាជធានីភ្នំពេញ៖ កាលពីម្សិលមិញនេះលើហ្វេសប៊ុកឈ្មោះ ដាណាទ្រី ហាងមាសពេជ្រ - DanaTry Jewelry Store បានបង្ហោះនូវរឿងរ៉ាវភ្ញាក់ផ្អើល រៀបរាប់បញ្ជាក់ដោយសំណេរយ៉ាងវែងអន្លាយថា៖ «ព្រឹកមិញចូលមកហាងភ្លាមខ្ញុំចាប់អារម្មណ៍អ៊ំស្រី២នាក់មើលមាសពេជ្រគាត់ប្រហែលឡើងមកពីខេត្តមានក្រម៉ាជាប់ខ្លួនហើយស្លៀកសារ៉ុងបែបជាអ្នកស្រុកស្រែចម្ការ។ បុគ្គលិកខ្ញុំសួរនាំគាត់ត្រូវការចង់មើលអីក៏យកឱ្យគាត់មើលតាមចិត្ត ហើយក៏មិនដឹងថាគាត់ទិញ ឬអត់ដែរតែតាមធម្មតាខ្ញុំប្រាប់ឱ្យបុគ្គលិកទទួលស្វាគមន៍គ្រប់គ្នាទាំងអស់ ទោះមកមើលក៏ទទួលរាក់ទាក់ដែរ»។ យ៉ាងណាក្ដី ប្រភពខាងលើដែលគេស្គាល់ថាជាទំព័រហ្វេសប៊ុកផ្លូវការហាងលក់គ្រឿងអលង្ការបស់ លោកស្រី ទ្រី ដាណា បានបន្តរៀបរាប់ឲ្យមហាជនភាំងស្មានមិនដល់ថា៖ «ពេលសួរនាំគាត់ គាត់មើលអស់ចិត្តហើយ ស្រាប់តែគាត់ទិញម្នាក់២,៣ម៉ូដ ឱ្យជាលុយដុល្លារសុទ្ធម្នាក់ជាង៣ពាន់ដុល្លារ។ គាត់ប្រាប់ថាមកគ្នា ៣នាក់ ហើយបើគិតទៅគាត់ទិញ៣នាក់នេះ ជាងមួយម៉ឺនដុល្លារ។ ហ្នឹងអ្នកស្រែ ឱ្យលុយដុល្លារទាំងខ្ទាស់ចឹងហ្មង។ ខ្ញុំសុំគាត់ថត គាត់ថាថតបាន តែកុំបង្ហោះ ខ្លាចគេថាគាត់មានលុយច្រើន ខ្មាសគេ ចឹងមិនហ៊ានបង្ហាញមុខគាត់ទេ តាមសំណូមពរ»។
រាជធានីភ្នំពេញ ៖ បើទោះបីជាអ្នកម្ដាយជាទីស្រឡាញ់ទទួលមរណភាព ដោយសារគាំងបេះដូងកន្លងទៅច្រើនសប្ដាហ៍ក៏ពិតមែន ប៉ុន្តែតារាសម្ដែង និងម៉ូដែលកញ្ញា ទឹម រដ្ឋា នៅតែមានទឹកមុខក្រៀមក្រំ សោកសៅជាប់ជានិច្ចនឹករឭកគ្រាធ្លាប់ក្បែរធ្លាប់ទទួលបានក្ដីស្រឡាញ់មើលថែទាំយ៉ាងកក់ក្ដៅពីអ្នកម្ដាយ ប៉ុន្តែពេលនេះ អ្នកម្ដាយត្រូវឃ្លាតឆ្ងាយលែងវិលត្រឡប់ បន្សល់ទុក្ខឲ្យគ្រួសារទាំងមូលមានទុក្ខក្នុងចិត្តជាអនេកផងដែរ។ យ៉ាងណាក្ដី ពេលវេលាកន្លងទៅយូរគួរសម ធ្វើឲ្យ ទឹម រដ្ឋា នៅតែនឹក និងចងចាំចំពោះមរណភាពអ្នកម្ដាយ ប៉ុន្តែនៅមុននេះក្នុងអារម្មណ៍ហាក់ស្បើយបន្តិច បើមើលតាមរយៈការបង្ហោះរូបភាពជាច្រើនសន្លឹកមុននេះ នាងបានបង្ហាញស្នាមញញឹមជាលើកដំបូងក្រោយជួបទុក្ខធំ ដោយការធ្វើដំណើរកម្សាន្តគយគន់ធម្មជាតិ និងស្រូបយកខ្យល់អាកាសបរិសុទ្ធរំសាយទុក្ខសោក ដែលបញ្ជាក់ដោយសំណេរខ្លីថា៖ «សុំពេលសំរាកខួរក្បាលតិច តែមកធ្វើការអាដែល»។ ក្រោយឃើញទឹកមុខស្រស់បំព្រងបង្ហាញក្ដីសុខនេះ គេក៏ឃើញអ្នកគាំទ្រជាច្រើនចូលរួមបង្ហាញក្ដីរីករាយថា៖ «ស្រស់ស្រាយណាស់អូន រីករាយដំណើរកំសាន្តអូន»៕
រាជធានីភ្នំពេញ ៖ កាលពីម្សិលមិញនេះលើហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម Galaxy Navatra បានបង្ហោះអំពីការចុះកុងត្រាការងារជាផ្លូវការជាមួយអ្នកនិពន្ធទំនុកភ្លេងល្បីឈ្មោះ Tempo tris ដែលរៀបរាប់ដោយសំណេរកក់ក្ដៅ និងក្ដីសង្ឃឹមឆ្ពោះទៅអនាគតថា៖ «អរគុណសម្រាប់កុងត្រារួមដំណើរដ៏វែងឆ្ងាយជាមួយក្រុមហ៊ុនទៀត»។ ជុំវិញការចុះកុងត្រារួបរួមការងារតយូរឆ្នាំនេះ ក៏មានផ្ទុះនូវរឿងភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកលេងហ្វេសប៊ុក ឲ្យជញ្ជក់មាត់សរសើរសន្ធឹកសន្ធាប់ផងដែរ ដោយសំណេរបន្ទាប់របស់ផលិតកម្មបានបញ្ជាក់នូវការផ្ដល់ជូនកាដូធំលើកទឹកចិត្តដល់ Tempotris ជាការស្វាគមន៍ ដែលរៀបរាប់ឲ្យដឹងថា«ការដូរផ្ទះ១ល្វែងដ៏កក់ក្តៅ និងកញ្ចប់ថវិកាមួយចំនួនសម្រាប់ប្អូននាពេលនេះគឺជាការលើកទឹកចិត្តសម្រាប់បងប្អូនដែលតែងខិតខំសម្រាប់ក្រុមហ៊ុនកន្លងមក ជូនពរប្អូនកាន់តែជោគជ័យក្នុងជីវិតកាន់តែខ្លាំងទៀត និងអរគុណជាពិសេសដល់លោកអគ្គនាយកក្រុមហ៊ុន Galaxy Navatra លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលលោកតែងតែគាំទ្រ និងមានចិត្តលើកស្ទួយផ្តល់តម្លៃដល់អ្នកនិពន្ធបទភ្លេងដែលជំនាញៗនាពេលនេះ»៕
រាជធានីភ្នំពេញ ៖ បើទោះបីជាបច្ចុប្បន្ន តារាចម្រៀងជ្រកក្រោមទ្រនំហង្សមាសអ្នកនាង សុគន្ធ និសា មានវ័យជាង៣០ឆ្នាំ និងមានស្វាមីរួចហើយក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាពនៅតែល្បីល្បាញខ្លាំងមិនធម្មតា រីឯរូបសម្រស់របស់នាងគឺនៅតែស្រស់ស្អាតមិនចាញ់ក្រមុំៗឡើយ ពោលគឺនៅតែមានមុខមាត់ស្រស់ផូរផង់ក្មេងខ្ចីដដែល។ ជាក់ស្ដែងមុននេះ ម្ចាស់បទ «មាតាដៃ១០០» រូបនេះ បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក ស្ថិតក្នុងទឹកមុខស្រស់បែបធម្មជាតិតុបតែងខ្លួនយ៉ាងសាមញ្ញ អមដោយស្នាមញញឹមស្រស់បំព្រង ថែមភ្ជាប់ដោយសំណេរខ្លីសួរសុខទុក្ខទៅកាន់មហាជនដោយទឹកចិត្ត និងការគោរពថា៖ «សុខសប្បាយទេបងប្អូន? ជំរាបសួរពីចម្ងាយ»។ នៅពីក្រោមរូបភាពដ៏ស្រស់ស្រាយ គ្មានក្រែមម្សៅនេះ ត្រូវបានអ្នកគាំទ្រជាច្រើនពោលសរសើរពីសម្រស់របស់ សុគន្ធ និសា ស្រដៀងៗគ្នាថា៖ «ស្អាតបែបសាមញ្ញបង»៕