Home អ្នកនិពន្ធ ប្រកាស​ដោយ Admin

Admin

249 ប្រកាស 0 យោបល់
រាជធានីភ្នំពេញ ៖ តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងវ័យក្មេងមួយរូប ដែលទទួលបានប្រជាប្រិយភាពដាច់គេក្នុងឆ្នាំ២០២០នេះ ខណៈគ្រប់ចម្រៀង Original របស់នាង ដែលបានបញ្ចេញក្នុងផលិតកម្ម Galaxy Navatra ក្នុងមួយបទៗសុទ្ធសឹង​តែទទួលបានការគាំទ្រពីមហាជនយ៉ាងភ្លូកទឹកភ្លូកដី។ ជាពិសេស គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០នេះ តន់ ច័ន្ទសីម៉ា ក្លាយជាតារាចម្រៀងមានប្រជាប្រិយភាពបំផុត ដោយមានអ្នកចូលទស្សនាបទចម្រៀង​របស់នាងសរុបរហូតដល់ទៅ ៣២៣.៧ លានដង ក្នុងយូធូប។ យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra បានឲ្យដឹងថា នេះជាប្រវត្តិសាស្ត្រថ្មីមួយ​នៅក្នុង​វិស័យ​សិល្បៈចម្រៀង ដែលតារាវ័យក្មេងម្នាក់  អាចទទួលបានការគាំទ្រលើសលប់នៅ​ក្នុងប្រទេស​កម្ពុជា។ អ្វីដែលពិសេស បទចម្រៀងទាំងអស់របស់ តន់ ច័ន្ទសីម៉ា គឺសុទ្ធសឹងតែជាប្រភេទ Original ទាំងអស់។ វាពិតជាអស្ចារ្យមែនទែន នៅក្នុងវិស័យសិល្បៈដែលអ្នកផលិតប្រចាំផលលិតកម្ម Galaxy Navatra អាចធ្វើបទ Original Song បានច្រើនសន្ធឹកសន្ធាប់ ហើយក៏ជាមោទនភាពមួយសម្រាប់​វិស័យសិល្បៈចម្រៀង​ក្នុងប្រទេសកម្ពុជា។ 
រាជធានីភ្នំពេញ ៖ ទារកម្នាក់ត្រូវបានស្ត្រីជាអ្នកបោសសំអាតនៅរមណីយដ្ឋានវត្តភ្នំប្រទះឃើញ ស្លាប់ដោយ​រុំចងថង់ខ្មៅនៅក្នុងធុងសំរាម បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី ២៣ កញ្ញា ២០២០ នៅបរិវេណរមណីយដ្ឋានវត្តភ្នំ ស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យសារព័ត៌មានដឹងថា មុននឹងមានការភ្ញាក់ផ្អើល នៅវេលាម៉ោង​ជាង៧ព្រឹក ថ្ងៃទី២៣ នេះគេឃើញស្ត្រីម្នាក់ដើរ យួរថង់ខ្មៅខាងលើ​យកមកបោះចោលនៅធុងសំរាម​ក្នុងរមណីយដ្ឋានវត្តភ្នំ លុះក្រោយយមក ក៏មានស្ត្រីជាអ្នកបោសសំអាត បានមករើសំរាមចេញពីធុង ហើយឃើញថង់ខ្មៅ ក៏ស្រាយវែកមើលស្រាប់តែឃើញ សាកសពទារកជាក្មេងប្រុសបាន​ស្លាប់បាត់ទៅហើយ។ បើតាមសម្តីប្រជាពលរដ្ឋដែលទៅចោមរោមមើល បាននិយាយថា ទារកខាងលើទំនង អាយុ៧ខែ ឬរលូត ឬម្តាយយកគ្នាចេញ។ បច្ចុប្បន្នសពទារកខាងលើត្រូវបានអាជ្ញាធរ យកទៅបូជា តាមប្រពៃណីនៅឯវត្តអារាម៕
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ២០២០ វេលាម៉ោង០៦និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីហិង្សាដោយចេតនា (ប្រើដៃវាយឲ្យរបួស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០១នាក់ កាលពីថ្ងៃទី២០-០៩-២០២០វេលាម៉ោង ០១ និង៣០នាទីរំលងអធ្រាត ។ ជនសង្ស័យឈ្មោះ ប៉ា សុវណ្ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពប្រើដៃវាយភ្នែកជនរងគ្រោះ ឈ្មោះ នួន គឹមឡាង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរស្នាក់នៅបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(របួសហើមជាំភ្នែកទាំង២​...
រាជធានីភ្នំពេញ ៖ នៅទីបំផុតអ្វីដែលមហាជនជាពិសេសអ្នកគាំទ្រកំពូលតារាចំរៀងលោក ព្រាប សុវត្ថិ តែងតែទន្ទឹងរង់ចាំគឺបទថ្មីរបស់លោកនោះនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នេះផលិតកម្ម Galaxy Navatra បានបញ្ចេញបទចម្រៀងទី 2 របស់លោកជាផ្លូវការហើយដែលបទនេះមានចំណងជើងថា "ភូមិខ្ញុំ Update" ដោយខ្លឹមសារនៃបទនេះបានបង្ហាញពីភាពរីកចម្រើនក្នុងជីវភាពរស់នៅរបស់ប្រជាជនអមជាមួយទេសភាពដ៏ស្រស់ស្អាតគួរគយគន់មិនចេះជិនណាយ។ ក្រៅពីភាពពីរោះក្នុងទឹកដមសំឡេងរបស់កំពូលតារាចំរៀងលោក ព្រាប សុវត្ថិ នៅ ក្នុងបទចម្រៀងមួយបទនេះអ្វីដែលរឹតតែប្លែកបន្ថែមទៀតនោះអ្នកនិពន្ធ melody និងនិពន្ធទំនុកច្រៀងគឺតារាចម្រៀងរួមទ្រនំ តន់ ច័ន្ទសីម៉ា ស្របពេលផ្ទុះការកោតសរសើរពីមហាជនមិនដាច់ពីមាត់នោះឡើយ។ ដោយឡែករឿងដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះបទចម្រៀងទីពីរក្នុងទ្រនំថ្មីរបស់លោក ព្រាប សុវត្ថិ ដែលគ្រាន់តែឈរថតជិតកង់បញ្ចេញនូវកាយវិការដ៏រស់រវើកក្នុងទេសភាពស្រស់ត្រកាលចេញបានប្រហែលមួយម៉ោងមានអ្នកចូលមើលរហូតទៅដល់ជាង 10 ម៉ឺនដងឯណោះដែលតួលេខនេះសបញ្ជាក់ថាប្រជាប្រិយភាពរបស់លោកមិនមានភាពថមថយពោលគឺនៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រគ្រប់វ័យដដែល៕
រាជធានីភ្នំពេញ ៖ លើ​ទំព័រហ្វេសប៊ុក​ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​ថ្លែង​នូវក្ដីសាទរយ៉ាងខ្លាំង​ជុំវិញ​ការ​ខិតខំរបស់ក្រុមគ្រូពេទ្យ​កម្ពុជា​ក្នុងការព្យាបាល​អ្នកជំងឺ​កូវីដ១៩ជាសះស្បើយ​ទាំងស្រុង​នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ដោយសម្ដេច​ថ្លែងបញ្ជាក់ថា៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ខ្ញុំសូមចូលរួមរីករាយជាមួយដំណឹងពីក្រសួង​សុខាភិបាលដែលបានបញ្ជាក់ថា នៅក្នុងដំណាក់កាលទី២នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលមានអ្នកជំងឺ ២៧៤ នាក់ គឺមកដល់យប់មិញនេះអ្នកជំងឺទី ២៧៤ ដែលជាអ្នកជំងឺកូវីដ-១៩ចុងក្រោយ បានព្យាបាលជាសះស្បើយហើយ។ នេះជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជាយើង»។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សូមបងប្អូនបន្តចូលរួមថែរក្សាសុខភាពអនាម័យអោយបានល្អ កុំអោយឆ្លងកូវីដ-១៩អោយសោះ។ សូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល ហើយពាក់ម៉ាសនៅកន្លែងចាំបាច់ដូចជានៅកន្លែងទីប្រជុំជនដែលមានមនុស្សច្រើនអ៊ូអរដូចជាក្នុងពិធីបុណ្យនៅតាមវត្តអារាមជាដើម។ សូមបងប្អូនធ្វើដំណើរសុខសប្បាយតាមផ្លូវ និងបានជួបជុំក្រុមគ្រួសារធ្វើបុណ្យ​ទានក្នុងរដូវភ្ជុំបិណ្ឌសប្បាយរីករាយទាំងអស់គ្នានៅទូទាំងប្រទេស៕
ខេត្តត្បូងឃ្មុំ ៖ លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់ឲ្យសារព័ត៌មាន​ដឹង នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះថា កម្លាំងសមត្ថកិច្ចរបស់លោក បានឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ ញ៉ែល ធារីណា បានហើយក្រោយបានបង្ហោះវីដេអូនៅលើបណ្តាញសង្គម TikTok ដោយនិយាយថា «អង្គរវត្តមិនមែនជារបស់ខ្មែរទេ»។ សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ វីដេអូរបស់យុវជនរូបនេះ ត្រូវបានគេរិះគន់ និងប្រតិបត្តិការយ៉ាងខ្លាំងៗពីសំណាក់ពលរដ្ឋខ្មែរ រហូតមានការអំពាវនាវឲ្យសមត្ថកិច្ចពាក់ព័ន្ធ តាមស្រាវជ្រាវចាប់ខ្លួនមកផ្តន្ទោទោសតាមច្បាប់។ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា «ក្រោយមានករណីនេះកើតឡើង និងក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ខ្ញុំបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនបាន»។ បើតាមលោកឧត្តមសេនីយ៍ស្នងការនៅពេលនេះសមត្ថកិច្ចជំនាញកំពុងសាកសួរដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
រាជធានីភ្នំពេញ ៖ មកដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នេះ​ពិធីកាន់បិណ្ឌ​បាន​ចូលមកដល់បិណ្ឌ៥ហើយ ប៉ុន្តែក្រៅពីផលិតកម្ម​មួយចំនួន​បានចេញបទចម្រៀង​ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ​ជាហូរហែ​ ក្នុងនោះ​ក៏លេចចេញ​នូវតារាចម្រៀងស្រី២ដួង​កំពុងធ្វើឲ្យក្រឡាប់​ចាក់ពិភពសិល្បៈព្រោះ​តែ​បទចម្រៀង​ដែល​ពួកគេច្រៀង​ដែល​បទទី១ «ស្រឡាញ់  BTS ពេញបេះដូង» របស់ផលិតកម្មសាន់ដេ ច្រៀងដោយតារាចម្រៀង​វ័យក្មេងពន្លកថ្មី ម៉ានីតា បានចេញផ្សាយកាលពីថ្ងៃទី០៥ ខែកញ្ញា រីឯបទទី២​គឺបទ «ថ្មើរហ្នឹងអត់ហូបប៊ីយែទេ?» ដែលបានផ្សាយលើឆានែលយូធូបរបស់អ្នកចម្រៀងវ័យក្មេង​ ញឹម សួន​សោភាទេពី កាលពីម្សិលមិញនេះ។ ជាការកត់សម្គាល់បទចម្រៀងទាំងពីរនេះ​បានផ្សព្វផ្សាយ​ហាក់ខុសពេលវេលា​បន្តិច​ ដ្បិត​ពេលនេះ​ប្រជាពលរដ្ឋក្នុងប្រទេស​កម្ពុជាដែលកាន់សាសនាព្រះពុទ្ធកំពុង​កាន់បិណ្ឌភ្ជុំ​ បែរជាចេញចម្រៀង​ប្រាសចាកឆ្ងាយ ពិសេស​ខ្លឹមសារ​បទចម្រៀង​ត្រូវបានអ្នក​ស្ដាប់ និងមហាជន​ទូទៅ​បានបញ្ចេញប្រតិកម្ម​ធ្ងន់ៗ​ដូចយកដុំថ្មទម្ងន់​មួយតោន​ចង​ផ្អោបលើ​ទ្រូងតែម្ដង។ បទចម្រៀង​ទាំងពីរដែលបានធ្វើការចេញផ្សាយមានចំនួនអ្នកចូលមើលដល់ទៅរាប់ម៉ឺនដង​នេះ​រងការិះគន់​ព្រោះ​ខ្លឹមសារដោយបទទី១ គឺហាក់ផ្ដោតយ៉ាងងប់ងល់​ទាល់​តម្រិះ​រកគិតអ្វីលែងត្រូវដោយសារ​តែស្រលាញ់​ក្រុមតារាចម្រៀង K-Pop ខ្លាំងហួសហេតុ ចំណែកអត្ថន័យបទទី២របស់តារាចម្រៀងស្រី​ធំមុនអាយុ សោភា ទេពី វិញ​គឺ​ច្រៀងតាម​ពាក្យដែលពេញនិយមលើបណ្ដាញសង្គម​ប៉ុន្មានថ្ងៃនេះដែល​ធ្វើការនិយាយលេងតៗគ្នាថា៖ «ថ្មើរហ្នឹងអត់ហូបប៊ីយែទេ?»៕
រាជធានីភ្នំពេញ ៖ អតីតម្ចាស់ពាន The Voice Camboida រដូវកាលទី១លោក ប៊ុត សីហា តារារះពីទឹកដី​សំបូ​រ​ដើមត្នោតខេត្តកំពង់ស្ពឺ បានបាត់កាយស្ងាត់ឈ្មោះ​រស់ឆ្ងាយឆាកសិល្បៈអស់ពេល​ជាយូរហើយ​ ខណៈលោក ឈួន សុខ​លីម ដែល​ជាបងធម៌ធ្លាប់​បានប្រាប់​ឲ្យ តារាញូស៍ ដឹង​ពីដំណើរ​វិលវល់របស់តារារូបនេះ​ថា មិន​ច្បាស់លាស់​ឡើយពោលគឺពិបាកស្វែងរករូបគេដើម្បីមកធ្វើការច្រៀង ឬឡើងឆាកតន្រ្តីតាមការចង់បាន​ពីម្ចាស់កម្មវិធីណាស់។ ជុំវិញដំណឹងដ៏រសាត់​អណ្ដែត​ដូចក្បូន​លើ​គង្គា​នាខែវស្សា​របស់លោក ប៊ុត សីហា ត្រូវបាន​កើតឡើង​បន្ទាប់​ពីលោក​បែកធ្លាយរឿងសមត្ថកិច្ចធ្វើការឃាត់ខ្លួន​ក្នុងករណី​ប្រើប្រាស់គ្រឿងញៀនជាមួយ​បក្ខពួក​ និងត្រូវបាន​ក្រុមហ៊ុនហង្សមាស​បញ្ចប់កិច្ចសន្យាជាមួយគ្នា​ គ្រា​ដែលកាលណោះ​ចំពោះការគោរពពេល​វេលា​របស់​ អ្នក​ចម្រៀង​ដែល​ធ្លាប់​​​ច្រៀងតាមឆាករោងការ​ធ្លាប់​ត្រូវបានលើកឡើងថា លោកមិនសូវជា​ឲ្យតម្លៃនោះឡើយ។ យ៉ាងណាក្ដីបើទោះបីជាភាពល្បីល្បាញរបស់លោក ប៊ុត សីហា ត្រូវបានកាត់បន្ថយពីសំណាក់មហាជន​ក៏ពិតមែន ប៉ុន្តែបើតាមអ្វីដែលលោក ឈួន សុខលីម​ ម្ចាស់​ផលិតកម្ម​មរតកមេឌៀ ធ្លាប់បង្ហាញនោះ ប៊ុត សីហា...
រាជធានីភ្នំពេញ ៖ តារាសម្តែងកញ្ញា សូដា នីតា បានបង្ហោះសារយ៉ាងវែងអន្លាយ ប្រតិកម្មទៅដល់ក្រុមគ្រូពេទ្យមួយចំនួនតូចនៅមន្ទីរពេទ្យគន្ធបុប្ផាថា៖ «បើបងប្អូនបានអានហើ​យ សូមមេត្តាជួយ ស៊ែរផង ដើម្បីអោយ ពេទ្យ១ចំនួនតូច នៅមន្ទីពេទ្យគន្ធបុប្ផា បានដឹងបានឃើញផង ។ តារាម៉ូដែលស្រីរាងខ្ពស់ស្រឡះរូបនេះ ក៏បន្តរៀបរាប់ទាំងឈឺចាប់ទៀតថា៖ «នាងខ្ញុំសូមផ្តល់ព័ត៌មានដល់លោកប្រធាននៅមន្ទីរពេទ្យគន្ធបុប្ផាអោយបានជ្រាបថា សូមលោកមេ​ត្តាជួយត្រួតពិនិត្យខាងគ្រូពេទ្យស្រីក្មេងៗ១ចំនួនតូច ដែលមិនបានយកចិត្តទុកដាក់ពិនិត្យជំងឺក្មេង ដោយមិនយកចិត្តទុកដាក់សោះឡើយចៅស្រី(កូនក្មួយខ្ញុំ)ទៅពេទ្យគន្ធបុប្ផា ៣រឺ៤ដងហើយ ដោយម្តាយគ្នាសង្ស័យថា (គ្រុនឈាម) តែទៅម្តងណាក៏ ថាមិនៗ អោយថ្នាំមកវិញរហូតដោយមិនជួសឈាមមើលឡើយ»។ ជាក់ស្តែងយប់ថ្ងៃទី ២៨ ម៉ោង១.៣៥នាទីយប់ ខ្ញុំអ្នកជូនទៅពេទ្យផ្ទាល់ចៅក្តៅខ្លួនឡើងដល់៣៩ ទៅចាំពេទ្យកន្លះម៉ោងជាងហើយ មិនឃើញពេទ្យមកមើលទេ ដល់ពេលមកមើល អោ​យថ្នាំលេបដេញមកវិញ...
រាជធានីភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ​តាមការកត់សម្គាល់ឃើញថា​សិល្បករសិល្បការិនី​របស់​ប្រទេសកម្ពុជាមួយចំនួន​ធំបានបាត់បង់ និងឃ្លាតមនុស្សជាទីស្រលាញ់បន្តគ្នាជាហូរហែ​ក្រោមការសោកស្ដាយ និងរំលែកទុក្ខ​ពីសំណាក់មហាជ​ន ខណៈ​ចូលដល់ខែថ្មីថ្ងៃទី០២ កញ្ញា ២០២០​នេះ លោក ចា រិទ្ធី ដែលត្រូវគេស្គាល់ថាជា​ផលិតករកម្មវិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍មួយបាន​បង្ហោះនូវដំណឹង​ដ៏ក្រៀមក្រំ​ក្រៃលែង​ដោយ​ម្ដាយ​បង្កើត​របស់លោកបានមរណភាព​ចោលលោក និងក្រុមគ្រួសារ។ បង្ហាញ​ឲ្យដឹង​ទាំង​ទឹកភ្នែក​កំពុងឱបកាយម្ដាយ​ដែលបាត់នូវវិញ្ញាណទៅហើយនោះលោក ចា រិទ្ធី ផលិតករ និងជាសិល្បករចាស់វស្សា បានបញ្ជាក់ឲ្យដឹង​នូវ​មហាទុក្ខ​ប៉ុនភ្នំនាពេលនេះដោយអារម្មណ៍តក់ស្លុតថា៖ «ម៉ែ​ជា​ទី​ស្រលាញ់​របស់​កូន​ ពេល​នេះ​ម៉ែ​ទៅ​ចោល​កូន​ជា​រៀង​រហូត​ហើយ​ !»។ ភ្លាមៗក្រោយ​ឃើញ​ការបង្ហោះនេះ​ក៏ត្រូវបាន​មហាជន​ជាច្រើនបានចូលរួមធ្វើការរំលែកទុក្ខ ស្របពេល​ដែលសិល្បករជាច្រើននាក់​​ក៏បានចូលខមិន​រំលែកទុក្ខ ដោយក្នុងនោះលោក ប៉ែន ចំរុង តារាសម្ដែង និងពិធីករល្បីឈ្មោះបាន​ចូលរួមដោយសំណេរថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខផងបង និងសូមអោយវិញ្ញាណក្ខន្ធលោកអ៊ុំទៅកាន់សុគតិភពផងចុះ»៕