Home អ្នកនិពន្ធ ប្រកាស​ដោយ Dara Sothy

Dara Sothy

4510 ប្រកាស 0 យោបល់
ភ្នំពេញ៖ បុរសជនជាតិខ្មែរ ជាមន្រ្តីរាជការ ០១រូប ដែលបានជាសះស្បើយពីជំងឺកូវីត១៩ បានរៀបអំពីស្ថានរបស់លោក តាំងពីដំណើរចាប់ផ្តើម ដែលលោក បានឆ្លងមេរោគ កូវីដ១៩ ,ដំណាក់កាលការព្យាបាល,ការដាក់ថ្នាំព្យាបាល និងសមត្ថភាពរបស់គ្រូពេទ្យ ដែលព្យាបាលលោក រហូតដល់ បានជាសះស្បើយ ។ ១. ប្រភពនៃការឆ្លង និងអាការៈដំបូង ៖ បានឆ្លងបន្ទាប់ពីការ ទៅចូលរួមសិក្ខាសាលាអន្តរជាតិនៅបារាំង អ្នកចូលរួមប្រហែល៣០នាក់ ហើយសិក្ខាសាលាបានផ្អាកភ្លាមៗក្រោយបានដឹងថា ជនជាតិហ្វីលីពីនម្នាក់កើតជំងឺនេះ។ លុះមកដល់ប្រទេសវិញ ជាវិធានការបង្ការ លោកបានជួលខុនដូ នៅដាច់ដោយឡែកពីគ្រួសារអោយបានគ្រប់១៤ ថ្ងៃ លុះបានរយៈ៧ថ្ងៃ រូបលោកក៏ចាប់ផ្តើមមានមានអាការៈប្លែក ដកដង្ហើមញាប់រាគ ប៉ុន្តែមិនក្តៅខ្លួន និងនៅបន្តរាគទៀតនៅថ្ងៃបន្តបន្ទាប់ ទោះមិនមានញ៉ាំអ្វីខុសក៏ដោយ រហូតកើតមានភាព ស្រៀវស្រាញ តឹងក និងឡើងកម្តៅ គេងយប់ក្តៅរងា ហើយបែកញើស ឆាប់អស់កម្លាំង ចុករោយស្រពន់។ បន្ទាប់ពីនោះ លោកក៏បានស្នើសុំការពិនិត្យនៅពេទ្យសូវៀត ហើយគេយកដងវែង ដូចសំឡីត្បារត្រចៀក...
(អ៊ីរ៉ង់)៖ខណៈពេលដែលពិភពលោក កំពុងតស៊ូ ធ្វើសង្រ្គាមជាមួយ មេរោគផ្លូវដង្ហើមថ្មី កូវីដ១៩ និងមិនទាន់ រកឃើញ ពន្លឺ ឬសញ្ញា ថានឹងអាចយកឈ្នះ មេរោគកំណាចមួយនេះបានផងនោះ ស្រាប់តែល្ងាចថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០អ្នកស្រាវជ្រាវមួយរូប របស់អ៉ីរ៉ង់បានធ្វើការប្រកាសថា ប្រទេសឥស្លាមមួយនេះ នឹងធ្វើការផលិតឧបករណ៍ពិសេស ចំនួន៣ គឺទី១ ឧបករណ៍ធ្វើតេស្តរកវីរុស COVID-19, ម៉ាសប្រឆាំងវីរុសកូរ៉ូណា និង គ្រែផ្ទុកអ្នកជំងឺ COVID-19 ជាលក្ខណៈទ្រង់ទ្រាយធំតែម្តង នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ។ ដើម្បីជាការឆ្លើយតបទៅនឹង លក្ខណៈពិសេស របស់ឧបករណ៍ទាំង៣ ដែលត្រៀមផលិតឡើងនោះ លោក បាបាក ហ្សូគ្រី(Babak Shokri)ជាអនុប្រធានដឹកនាំការស្រាវជ្រាវ ប្រចាំនៅសាកលវិទ្យាល័យ ហ្សាហ៊ីដ បេហេសធី (Shahid Beheshti) ក្នុងរដ្ឋធានីតេហេរ៉ង់ បានចេញបញ្ជាក់ថា៖
(ភ្នំពេញ)៖ហ្វេសបុក Heng Ro Bear បានធ្វើការ ឡាយបង្ហោះ បង្ហាញពីទិដ្ឋភាព ឈ្លោះប្រកែក ទាស់ពាក្យសម្តីគ្នា រវាងភាគីអ្នកទិញ ជាមួយអ្នកលក់ម៉ាស់ ដែលគ្មានគុណភាព ដែលបានបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មហាជនដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវនៅទីនោះ។ តាមរយៈ វីដេអូរនេះ គឺ បានបង្ហាញពីសកម្មភាព អ្នកទិញម៉ាស់ បានយកម៉ាស់ ដែលខូចគុណភាព មកចាក់ចោល នៅចំពោះមុខហាង ដែលខ្លួនបានទិញ បន្ទាប់ពីធ្លាប់និយាយចរចារ ពីការទិញកាត់ទុកវិញ មិនត្រូវគ្នា។ តែទោះជាយ៉ាងណា ក្នុងករណីនេះ អ្នកណាខុស អ្នកណាត្រូវ គឺនៅមិនទាន់ដឹងទេ គឺមានតែទុកឲ្យ ដោះស្រាយតាមផ្លូវច្បាប់ រវាងភាគីទាំង២ តែអ្វីដែលមហាជនដឹងនោះ គឺបច្ចុប្បន្នកំពុងមានការចរាចរ លក់ម៉ាស់ក្លែងក្លាយ គ្មានគុណភាពត្រឹមត្រូវ...
ភ្នំពេញ៖ នៅក្នុងសន្និសីទព័ត៌មាន ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានសម្រេចដំឡើងប្រាក់ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យនៅជួរមុខ ដោយសារ ពួកគាត់ទាំងនោះមានការលះបង់ខ្លាំងណាស់ ទាំងការជួយថែររក្សាអ្នកជម្ងឺ រក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងរឿងបន្ទុកគ្រួសារថែមទៀត។ ការដំឡើងប្រាក់ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យនៅជួរមុខ គឺជារឿងមួយ ដែលធ្វើឲ្យមហាជន មានការគាំទ្រខ្លាំងយ៉ាងខ្លាំង ព្រោះថា នៅខណៈពេលដែលប្រជាពលរដ្ឋខ្មែរ គ្រប់រូបកំពុងនាំគ្នាគេចចេញឲ្យឆ្ងាយ ពីមេរោគ កូវីដ១៩ គឺឃើញថា មានតែក្រុមគ្រូពេទ្យជួរមុខនេះទេ ដែលនៅតែខិតខំតស៊ូ ប្រយុទ្ធនឹងជម្ងឺកាចសាហាវមួយនេះ ដោយបានលះបង់ទាំងពេលវេលា សុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ អាចនិយាយបានថា ខណៈពេលកំពុងប្រយុទ្ធប្រឆាំង និងការរាតត្បាត មេរោគ កូវីដ ១៩ នេះ គឺពួកគាត់មិនអាចចាចេញ ពីអ្នកជម្ងឺដែលគាត់កំពុងព្យាបាល ទៅជួបជុំ ជាមួយក្រុមគ្រសារ ដូចពលរដ្ឋដ៏ទៃបានឡើយ ។ ដោយស្ថានឃើញពីស្ថានភាព ការតស៊ូរបស់ក្រុមគ្រូពេទ្យជួរមុខ នេះ...
ភ្នំពេញ ៖តារាចម្រៀងវ័យក្មេងដែលមានការគាំទ្រពីសំណាក់មហាជនជាច្រើនលោក ជ័យ សុវ៉ាត កាលពីថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២០ កន្លងទៅ តារាចម្រៀងវ័យក្មេងរូបនេះ បានធ្វើការចុះចែកអំណោយដល់លោកអ៊ុំចាស់ៗជរាចំនួន ៨ នាក់ដែលមានជីវភាពខ្វះខាតនេះបើយោងតាមគនណីហ្វេសប៊ុកផ្ផ្លូវការ របស់លោក ជ័យ សុវ៉ាត ផ្ទល់តែម្ដង នៅក្នុងនោះដែរលោក ជ័យ សុវ៉ាត ក៏បានបញ្ជាក់បន្ថែមនៅក្នុងគនណីហ្វេសប៊ុក របស់លោកបន្ថែមទៀតថា៖ក្នុងគ្រាដែរលំបាកដោយសារតែជំងឺ covid-19 ធ្វើអោយបងប្អូនមួយចំនួនកំពុងតែជួបនៅវិបត្តដូចនេះ។ ក្នុងនាមខ្ញុំជាកូនខ្មែរក៏មិនមានអ្វីធំដុំនិងជួយពួកគាត់ដែរមានតែទឹកចិត្តតិចតួច ដើម្បីជួយសំរាលគាត់បានខ្លះ អាណិតលោកតាលោកយាយណាស់ ចុងក្រោយសូមអោយបងប្អូនជួយដល់អ្នកដែរគាត់ខ្វះខាតនៅជិតរឺក្បែរៗយើងផងណា(ខ្ញុំធ្លាប់ឆ្លងកាត់ហើយភាពខ្វះខាតពិបាកណាស់) យើងសុទ្ធតែមានសំណាងបានកើតមកជាមនុស្សដូចគ្នាមានតែការមើលថែរគ្នាទេទើបជាសេចក្ដីសុខ ព្រោះត្បិតចុងក្រោយយើងមិនបាននៅលើផែនដីនេះរហូតតែឯងនោះទេទឹកចិត្តតិចតួច អង្ករមួយបាវ 50kgត្រីខ ១យួរទឹកស៊ីអ៊ីវ ១ យួរសំពត់ ១ និង ថវិកា ៥ ម៉ីនរៀន ក្នុងម្នាក់ សូមជូនបុណ្យកុសលដល់បងប្អូនទាំងអស់គ្នាផង និងឆ្លងផុតពីមេរោគដ៏កាចសាហាវនេះទាំងអស់គ្នា ៕
(ភ្នំពេញ) នៅប៉ុន្មានម៉ោងមុននេះ មានគណនីយ ហ្វេសបុគ ឈ្មោះថា ជាម សូភីន បានបង្ហោះរូបភាព ភ្ជាប់ដោយសំណេរគួរឲ្យអាណិតអាសូរថា «ថ្ងៃ០២ ០៤ ២០កុមារីម្នាក់បានស្លាប់យ៉ាងអាណោចអាធមបំផុត បន្ទាប់ពីគាត់អង្គុយលេងក្រោមតុដែកអ៊ីណុក ហើយថ្លោះជើងតុកៀបដើមទ្រូងជាប់រើពុំរួច។ ព័ត៌មាននិងរូបភាពបង្ហាញឲ្យឃើញពីមរណៈភាពកុមារីដ៏គួរឲ្យអាណិតនោះ ត្រូវបានបង្ហាញ «ស្ថិតនៅភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្លង្ក ខេត្តកំពង់ធំ។ វាគឺជារឿងដែលមិនគួរនឹងកើតឡើងទាល់តែសោះ ធ្វើឲ្យក្រុមគ្រួសារមានតែការស្រែកយំ និងការហួសចិត្ត ព្រោះតែតុមួយ អាចធ្វើឲ្យក្មេងស្រីម្នាក់ ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារជារៀងរហូត»។ បើតាមប្រភពព័ត៌មានបឋម ពីកន្លែងកើតហេតុបាន បង្ហាញថាមូលហេតុ គឺដោយសារតែនាងអង្គុយក្រោមតុមិនប្រយ័ត្ន បណ្តាលឲ្យតុរបូតគន្លឹះហើយដួលគៀបចំខ្លួននាង។ ជាអកុសល ពេលនាងកាន់តែរើបំរះ គឺតុនោះកាន់តែកៀបនាងខ្លាំងឡើង ចំដើមទ្រូង និយាយមិនចេញ រហូតដល់ផុតដង្ហើមទៅ ។យ៉ាងណាក៏សុំចូលរួមរំលែកទុក្ខចំពោះគ្រួសារនៃសពផង ហើយសូម ឪពុកម្តាយគ្រប់គ្នាប្រុងប្រយ័ត្នចំពោះកូនតូចៗ មិនមែនតែតុទេ...
(ម៉ានីល)៖ ខណៈពិភពលោកកំពុង ធ្វើសង្រ្គាម ជាមួយមេរោគ Covid-19 និងដាក់ចេញនូវវិធានការទប់ស្កាត់ ការពារ តាមស្ថានភាពប្រទេសរៀងៗខ្លួន ស្រាប់តែនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ នេះសារព័ត៌មាន CNA បានចេញផ្សាយថា ប្រធានាធិបតីហ្វីលីពីន គឺ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានព្រមានថា លោកបានបញ្ជាឱ្យប៉ូលិស និងយោធា «បាញ់សម្លាប់» អ្នកដែលបង្កើតភាពចលាចល ឬរំលោភបំពានលើ វិធានការបិទកោះ Luzon ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។ ប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ ធ្វើការព្រមានធ្ងន់ៗខាងលើ នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃពុធសប្ដាហ៍នេះ ដូច្នេះថា៖ «សូមកុំប្រើហិង្សាលើបុគ្គលិកសុខាភិបាល ឬគ្រូពេទ្យឱ្យសោះ...ពីព្រោះវា គឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរ។ ខ្ញុំបានចេញបញ្ជាឱ្យប៉ូលិស និងយោធា...បើសិនជាមាន ភាពចលាចលកើតឡើង ហើយពួកគេ (អ្នកបំពានវិធានការប្រឆាំង COVID-19) តដៃជាមួយអ្នក ឬក៏ធ្វើឱ្យជីវិតរបស់អ្នកស្ថិតនៅក្នុងគ្រោះថ្នាក់...
វ៉ាស៊ីនតោន៖ ថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២០ ដោយសារព័ត៌មាន Bloomberg របស់អាមេរិកបានចេញផ្សាយថា «សហរដ្ឋអាមេរិក កំពុងតែស្វះស្វែង រកថង់សម្រាប់វេចខ្ចប់សាកសព បែបយោធាចំនួន ១០០,០០០សម្រាប់ ដើម្បីប្រើប្រាស់លើជនស៊ីលវិលធម្មតាដែលស្លាប់ដោយសារជម្ងឺ Covid -19 ។ខណៈអ្នកជំនាញផ្នែកជំងឺឆ្លងព្រមានថា «ការស្លាប់ដោយសារជំងឺឆ្លង COVID-19 នៅសហរដ្ឋអាមេរិកនឹងកើនឡើងយ៉ាងខ្លាំង នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ»។ ទីភ្នាក់ងារគ្រប់គ្រងពេលគ្រាមានអាសន្នរបស់សអាមេរិក បានស្នើសុំថង់វេចខ្ចប់សាកសពចំនួន ១០០,០០០ថង់ពីមន្ទីរបញ្ចកោណ ដើម្បីត្រៀមសម្រាប់រុំសាកសព អ្នកដែលបាត់បង់ជីវិតដោយជំងឺ COVID-19 ព្រោះបើតាមការព្យាករណ៍ទុក របស់ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងបានឲ្យដឹងថា នាប៉ុន្មានសប្តាហ៍ខាងមុខអត្រាអ្នកស្លាប់ ដោយសារជំងឺដ៏កាចសាហាវនេះ នឹងកើនឡើងទ្វេដង។ គួរជម្រាបថា ថង់រុំសាកសពបែបយោធានេះ ជាធម្មតាត្រូវបានគេប្រើប្រាស់ និងចែកចាយទៅកាន់តំបន់ដែលមានសង្រ្គាមប៉ុណ្ណោះ។ បើតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអាមេរិកបានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ប្រជាជនអាមេរិកពី ១០០,០០០...
(ភ្នំពេញ)៖ នៅមុននេះបន្តិចមានករណី គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៤ គឺស្ថិតនៅក្នុង ភូមិមនោរម្យ ឃុំតាណី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានបង្ករឡើងរវាង រថយន្ត ឡិចស៊ីស RX ៣០០ (មិនទាន់ស្គាល់ស្លាកលេខ) ជាមួយនឹងរថយន្តធំដឹកទំនិញ (កុងតឺន័រ) ពាក់ស្លាកលេខ ភ្នំពេញ 4A 1910 ។ ប្រភពព័ត៌មានបឋម ពីកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនេះ គឺបាន បណ្តាល ឲ្យមានអ្នករបួសច្រើនអ្នក និងស្រ្តី មានផ្ទៃពោះម្នាក់បានបាត់បង់ជីវិត នៅកន្លែងនឹងកើតហេតុភ្លាមៗតែម្តង។ ខណៈពេលនេះ សម្រាប់អ្នកមានរបួស គឺត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីពេទ្យទីរួមខេត្ត ហើយសមត្ថកិច្ច បាននឹងកំពុង ដុតដៃដុតជើង សម្របសម្រួល និងចាត់ការតាមនីតិវិធីច្បាប់ ។
ភ្នំពេញ៖ ពាក់ព័ន្ធនឹងការប្រើប្រាស់ម៉ាស់ពាក់ អង្គការសុខភាពពិភពលោក ក៏ដូចជា រដ្ឋាភិបាលបារាំង ធ្លាប់លើកឡើងថា «អ្នកមានរោគសញ្ញា ចាំពាក់ម៉ាស់ ចំណែកអ្នកមិនឈឺ មិនចាំបាច់ពាក់» ប៉ុន្តែ ការលើកឡើងនេះអត្រូវបានអ្នកជំនាញចិនយល់ឃើញផ្ទុយពីនេះ ដោយលលើកឡើងថា « ការមិនពាក់ម៉ាស់ ដើម្បីការពារខ្លួន គឺជាកំហុសឆ្គង»។ អ្នកវិទ្យាសាស្ត្រចិនជាន់ខ្ពស់របស់ចិន លោក បណ្ឌិត George Gao ជាអគ្គនាយកមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺរបស់ចិន បានផ្តល់បទសម្ភាសតាមទូរសព្ទទៅឱ្យអ្នកកាសែតអាមេរិក ដែលត្រូវបានស្រង់ប្រសាសន៍មកអះអាងថា៖ «តាមយោបល់ខ្ញុំ នៅសហរដ្ឋអាមេរិកនិងអឺរ៉ុបគឺជាការខុសឆ្គងធំណាស់ ដែលពលរដ្ឋមិនពាក់ម៉ាក់ការពារ។ មេរោគកូរ៉ូណាថ្មីនេះចម្លងពីមនុស្សទៅមនុស្ស ដោយសារផ្លូវដង្ហើម តំណក់ទឹកមាត់ ឬទឹកសំបោរ។ តំណក់ទឹកមាត់ឬទឹកសំបោរ ដើរតួនាទីសំខាន់ណាស់ ក្នុងការចម្លងមេរោគនេះ។ ដូច្នេះ ម៉ាស់ សំខាន់ខ្លាំងណាស់! ព្រោះថា គ្រាន់តែការនិយាយគ្នាធម្មតា ក៏អាចខ្ទាតទឹកមាត់ និងអាចឆ្លងគ្នាបានដែរ។» លោកបណ្ឌិតរូបនេះ បន្ថែមថា «មនុស្សច្រើនណាស់ដែលឆ្លង តែមិនមានរោគសញ្ញា ក៏ប៉ុន្តែពួកគេអាចចម្លងរោគទៅអ្នកដទៃបាន។ ហេតុនេះ...