Home អ្នកនិពន្ធ ប្រកាស​ដោយ ប្រាជ្ញ ផានិត

ប្រាជ្ញ ផានិត

1477 ប្រកាស 0 យោបល់
ភ្នំពេញ៖ ក្រោយពីបង្ហាញក្តីសង្ឃឹមចូលរោងការរួម ពេជ្រ សោភា តារាប្រុស ឆឹម សក្កដា ក៏ប្រឹងប្រមូលលុយក្នុងវិថីសិល្បៈទាំងថ្ងៃទាំងយប់គ្មានពេលសម្រាកឡើយ ពោលក្នុងអំឡុងខែតុលា ឆ្នាំ២០១៨ លោកបានបង្ហើបថា លោកថតដល់ទៅ ៤កន្លែង​រហូតធ្វើឲ្យលោក​ខ្សោះអស់កម្លាំង ស្ទើរតែបាត់បង់ជីវិតទៀតផង ប៉ុន្តែលោកហាក់ដឹងខ្លួនមុនថា កម្លាំងរបស់លោកប្រឈមនឹងការបាត់បង់ជីវិត ក៏ប្រាប់ទៅក្មួយឲ្យហៅឡានពេទ្យដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយគ្រូពេទ្យប្រាប់ថា លោកខ្វះជាតិស្ករ កាល់ស្យូម នាំឲ្យលោកគ្មានកម្លាំងកំហែងក្នុងខ្លួន។ ក្នុងជំនួបសួរសុខទុក្ខលោក ប្រាក់ សារួន នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ លោក ឆឹម សក្កដា បានប្រាប់តារាញូស៍ថា «ខ្ញុំស្ទើរតែខ្សោយកម្លាំងស្ទើរតែដាច់ខ្យល់ស្លាប់ ព្រោះតែធ្វើការច្រើនម៉ោងពេក យប់ផង ថ្ងៃផង»។ ខណៈកំពុងសម្រាកលើគ្រែពេទ្យម្តាយរបស់លោកបាន​ខលមកប្រាប់ជាអបិយជំនឿថា លោកត្រូវអ្នកតា​ទិសខាងលិចតាមស្រលាញ់ និងចង់យកទៅធ្វើបរិវា តែយ៉ាងណាលោក សក្កដា មិនព្រមទៅទេ ដោយឲ្យគ្រូអូមអាមសូន្យ​រូបផ្សេងដាក់ជំនួស​រូបលោកវិញ ទើបធ្វើឲ្យលោកហាក់បានស្រាកស្រាន្តពីជំងឺរហូតដល់ថ្ងៃនេះ។
ភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ តំណាងឲ្យ សមាគមសិល្បករខ្មែរ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានចុះទៅសួរសុខទុក្ខតារាសម្តែងជើងចាស់ ប្រាក់ សារួន ក្រោយត្រលប់មកពីព្យាបាលជំងឺថ្លើម និងប្រមាត់ នៅប្រទេសថៃ។ ស្ថិតក្នុងគេហដ្ឋានផ្ទាល់របស់លោក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ប្រាក់ សារួន បានបង្ហាញថា «ខ្ញុំបានធូរស្រាលច្រើនហើយ និងមានកម្លាំងកំហែងច្រើនដែរ ខុសឆ្ងាយពីមិនទាន់បានទៅព្យាបាលនៅប្រទេសថៃ»។   ជាមួយគ្នានោះ តំណាងសមាគមទាំង ២ បាននាំថវិកាមូលនិធិសិល្បករចាស់ជរា និងទឹកដោះគោឆៅ ជូនលោក ប្រាក់ សារួន ។ ទន្ទឹមនឹងមានទឹកមុខស្រស់បស់ឡើងវិញនោះ លោក ប្រាក់ សារួន លើកឡើងបន្តថា «ខ្ញុំសប្បាយចិត្តណាស់ ដែលបានតារាសម្តែងរួមជំនាន់ និងជំនាន់ក្រោយលោក ឆឹម សក្កដា មកសួរសុខទុក្ខខ្ញុំ ហើយពិសេសជាងនេះទៅទៀត សូមអរគុណ​ដល់សមាគមសិល្បៈ...
ភ្នំពេញ៖ គេនៅចាំបានថា ចុងខែវិច្ឆិកា ២០១៨ មាស សាលី បានដឹកដៃប្អូនប្រុសរូបសង្ហាលោក វេហាស៍ឡើងប៉ុស្តិ៍ទូរទស្សន៍ MY TV ច្រៀងរួមជាមួយលោកប្រមាណពីរបីបទ មានទាំងចង្វាក់ញាក់ និងរ៉េបនោះ ពេលនេះលោកបានចេញបទចម្រៀងរួមគ្នាលើកដំបូង​បង្កឲ្យមានការភ្ញាក់ផ្អើលសន្ធឹក​ត្បិតថា បទថ្មី «ធៀបការ Calling» ដែលត្រូវបានប្រភពឲ្យដឹងថា ជាស្នាដៃរបស់លោក មាស សាលី ផ្ទាល់នោះ បង្កប់ទៅរឿងចុកចាប់ផ្សារ យកលុយចងដៃការអស់ ខ្វះមុខខ្វះក្រោយ​ មានពេលខ្លះក៏ត្រូវញ៉ាំមីឆា ពេលខ្លះក៏ហូបបាយកកជាមួយសៀងប្រៃក៏មាន។ ក្រៅពីការចាប់អារម្មណ៍​លើអត្ថន័យបទចម្រៀង មហាជនមានការលើកសរសើរលោក វេហាស៍ ថា មានសមត្ថភាពច្រៀងពីរោះមិនចាញ់បងប្រុស​ប៉ុន្មានឡើយ ហើយថ្ងៃអនាគតទំនងជាមានប្រជាប្រិយភាពខ្លាំងទៀតផង ព្រោះទាំងសំឡេង និងរូបកាយ ស្អាតសង្ហា មិនធម្មតាទេ។
ប៉ៃលិន៖ លោកស្រី សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តកំពង់ឆ្នាំង។ ករណីគ្រោះថ្នាក់ចរារចណ៍បណ្តាឱ្យលោកស្រី សោ មុន្នីរ័ត្ន ទទួលមរណភាពនោះ បន្ទាប់លោកស្រី បានធ្វើដំណើរត្រឡប់ពីភ្នំពេញមកខេត្តប៉ៃលិនវិញ ខណៈកូនប្រុសរបស់គាត់ របួសបាក់ជើង។
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានបើកណៈកម្មាធិការកណ្តាលគណបក្សលើកទី៤១ អាណត្តិទី៥ របស់ខ្លួនរយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។ សន្និបាតរយៈពេល៣ថ្ងៃនេះ មានបញ្ហាប្រឈមជាច្រើនត្រូវបានលើកយកមកពិភាក្សា ហើយការងារជាយុទ្ធសាស្ត្រជាច្រើនត្រូវបានដាក់ចេញក្នុងការបម្រើជាតិ និងប្រជាជនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ សន្និបាតនេះ ក៏បានសម្រេចបញ្ចូលបុគ្គលសំខាន់ៗចំនួន៧រូបជាសមាជិកគណៈអចិន្ត្រៃយ៍ផងដែ។ សមាជិកអចិន្រ្តៃយ៍ថ្មីទាំង៧រូបនោះរួមមាន៖ ១៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ២៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៣៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៤៖ លោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ៥៖ លោក...
ស្វាយរៀង៖ លោកតា គង់ ​យុន ​អាយុ៧៩ឆ្នាំ នៅភូមិបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង សម្បុរសណ្តែកបាយ កម្ពស់១.៥៥ម បានចាកចេញពីផ្ទះ នៅភូមិបន្ទាយ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីមករកកូននៅភ្នំពេញ ហើយក៏បានវង្វេងបាត់មិនដឹងទៅទីណា ត្រូវកូនបង្កើត កូនប្រសារ និងចៅៗ បានប្រកាសស្វែងរក។ បើបងប្អូនណា ឬសាធារណជនណា ដែលបានឃើញភិនភាគ ដូចមានរូបថតភ្ជាប់មកជាមួយខាងក្រោមនេះ សូមមេត្តាទំនាក់ទំនាក់ ឮតាមរយៈទូរស័ព្ទលេខ៖ ០៨៥ ៦៨ ៧២ ៧២, ០៩៦ ៥៤ ៧០ ៥៤៧/ ០៩៧ ៥៥៧ ១៤៥៧៕
អាមេរិក៖ ក្រោយ​មានការអំពាវនាវនៅលើបណ្ដាញទំនាក់ទំនងសង្គមម្ដាយជាជនជាតិយ៉េមែនដែលត្រូវអាមេរិកហាមឃាត់មិនចូលទឹកដីអាមេរិកនោះ ត្រូវបានរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អនុញ្ញាតឲ្យមកមើលមុខកូនប្រុសជាលើកចុងក្រោយ ខណៈដែលយកូនប្រុសលោកស្រីឈ្មោះAbdullahHassan មានអាយុ២ឆ្នាំ កើតមកមានជំងឺខួរក្បាលធ្ងន់ធ្ងររហូតដល់គ្រូពេទ្យអះអាងថា​រួបគេមិនអាចរស់នៅបានយូរឡើយ។ ថ្វីត្បិតលោកស្រីShaimaSwileh ជាជនជាតិយ៉េមែនក្តី ប៉ុន្តែបច្ចុប្បន្នរស់នៅក្នុងប្រទេសអេហ្ស៊ីប។គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានចេញបញ្ជាកាលពីឆ្នាំ២០១៧កន្លងទៅ ដោយហាមប្រជាជនមកពី ប្រទេសអ៊ីរ៉ង់ កូរ៉េខាងជើងវេណេស៊ុយអេឡា លីប៊ី សូម៉ាលី ស៊ីរី និងយ៉េមែន ចូលក្នុងសហរដ្ឋអាមេរិក៕
ភ្នំពេញ៖ បន្ទាប់ពីឃើញលោក​ ​សុខ​ ​រ៉ា​ស៊ី​ សប្បាយរីករាយ​នឹងប្រពន្ធពពោះកូនទី២ ជាកូនស្រីនោះ តារាប្រុសសម្បូរវោហា ប៉ែន ចំរ៉ុងក៏បង្ហាញការសាទរភ្លាមលើបណ្តាញសង្គមហ្វេសប៊ុកថា «សូមចូលរួមអបអរសាទរផង»។ ប្រភពបង្ហាញថា លោក រ៉ាស៊ី សប្បាយចិត្តក្រៃត្បិតអីប្រពន្ធរបស់លោកពពោះកូនទី២ ជាកូនស្រី ចំអ្វីដែលលោកគេងស្រមៃចង់បានស្រាប់ព្រោះថា កូនច្បងរបស់លោកជាកូនប្រុស ខណៈឆ្នាំនេះមាន​អាយុ ៦ឆ្នាំហើយ។
ភ្នំពេញ៖ ក្នុងសិក្ខាសាលា ស្ដីពី «បញ្ជ្រាបចំណេះដឹង អំពីកាត់បន្ថយញាំភេសជ្ជៈផ្អែម»  ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង បានបង្ហាញឲ្យដឹងថាការទទួលទានភេសជ្ជៈផ្អែម បណ្តាលឲ្យយើងមានជំងឺជាច្រើន ម្ល៉ោះហើយក្រសួងសុខាភិបាលរដ្ឋបាលរាជធានីភ្នំពេញ បារម្ភពីបញ្ហាទាំងអស់នេះ ដោយថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បញ្រ្ជាបការយល់ដឹង នេះជាជំហានទី១ហើយក៏ជាលើកដំបូងនៅកម្ពុជា ដែលបង្ហាញនូវចំណេះដឹង ជូនដល់ប្រជាពលរដ្ឋជាសាធារណៈ។ សិក្ខាសាលាដែលមានសិក្ខាកាមអញ្ជើញមកពីក្រុមប្រឹក្សាសង្កាត់ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព ស្ថិតនៅខណ្ឌទួលគោកនិងដូនពេញសរុប១១៦រូបនោះ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បន្ថែមថា «ពាក់ព័ន្ធនឹងរបររកស៊ីដែលពាណិជ្ជកម្មភេសជ្ជៈផ្អែមនេះ បានរីកដុះដាលយ៉ាងខ្លាំង ធ្វើឲ្យប្រជាពលរដ្ឋយើងមិនសូវយល់ដឹង គាត់ភ្លេចខ្លួន និងលង់លក់ចង់បាននូវអំណោយ និងរង្វាន់ពេក ធ្វើឲ្យពួកគាត់ប្រព្រឹត្ដតាមដើម្បីស្វែងរករង្វាន់»។
ឥណ្ឌា៖ រឿងដំរីងាប់នៅឥណ្ឌាកាលពីម្សិលមិញ បានធ្វើឲ្យពិភពលោកសម្តែងការអាណិតអាសូរក្រៃត្បិតសត្វដំរីមួយក្បាល អាយុ ៤២ ឆ្នាំ ទំនងជាឃ្លានខ្លាំង ក៏ដើរចេញពីសួនសត្វឧទ្យានជាតិNagarhole តំបន់ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌាចូលទៅស៊ីដំណាំអ្នកស្រុក លុះត្រលប់មកវិញជាប់នៅលើរបង មិនអាចផ្លោះរបងរួចដោយជាប់គាំងនៅទីនោះតែម្ដងដល់វាងាប់តែម្តង។ នៅថ្ងៃដែលវាងាប់ដំរីមួយក្បាលនេះ មានអាយុ ៤២ ឆ្នាំ ហើយវាក៏ជាប្រភេទសត្វដំរី ដែលត្រូវបាន WWF (អង្គការក្រៅរដ្ឋាភិបាល ធ្វើការទៅលើបរិស្ថាន) ចាត់ចូលថាជាប្រភេទសត្វដំរីជិតផុតពូជផងដែរ។ ការសាងសង់របងនៅក្នុងចំការដើម្បីហ៊ុមព័ន្ធមិនឲ្យដំរីចូលបំផ្លាញដំណាំ មួយនេះ ត្រូវបានរិះគន់ដោយក្រុមអ្នកអភិរក្សនិងអ្នកបរិស្ថានដែលបានអះអាងថាការហ៊ុមព័ទ្ធនឹងនាំឱ្យសត្វដំរីងាប់។