Home អ្នកនិពន្ធ ប្រកាស​ដោយ សីហៈ

សីហៈ

1068 ប្រកាស 0 យោបល់
ភ្នំពេញ ៖ កាលពីថ្ងៃទី២៥ មីនា កន្លងទៅនេះតារាកំប្លែង​នាយកំប៉ោយ បាន​ទទួលមរណភាពទាំងវ័យក្មេង ខណៈ​នៅមុននេះ​លោក អ៊ឹម ជីវ៉ា តំណាងសមាគមមិត្តសិល្បៈស័្មគ្រចិត្តជួយសង្គម បាននាំយកថវិការបស់ «មូលនិធិសិល្បករចាស់ជរា» ចូលរួមពិធីបុណ្យសពរបស់នៅភ្នំបាសិទ្ធ ។ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមសូមគោរពថ្លែងអំណរ គុណដល់សប្បុរសជនទាំងអស់​ដែលបាន​ជួយ​ឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់​សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភ​ថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល៥ឆ្នាំ។ អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មីដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។
ភ្នំពេញ ៖ លើគណនីហ្វេសប៊ុក Roth Khim បានបង្ហាញនៅប៉ុន្មានម៉ោងមុននេះពីដំណឹងមរណភាពអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងអតីតប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ដោយសំណេរសោកស្ដាយថា «ឯកឧត្តម អ៊ុំ យូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាពកាលពីវេលាម៉ោង ៧ និង៥៧នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅគេហដ្ឋានរបស់សព»។ បន្ថែមលើនេះប្រភពក៏បានបញ្ជាក់ទៀតថា ឯកឧត្តម អ៊ុំ យូរ៉ាន់ ជាសមាជិកគណៈកម្មាធិការប្រតិបត្តិអូឡាំពិកកម្ពុជា បានមរណភាពដោយជំងឺគាំងបេះដូង ក្នុងជន្មាយុ ៧៣ឆ្នាំ។ សោកស្តាយខ្លាំងណាស់សូមវិញ្ញាណក្ខ័ន្ធ បងបានទៅកាន់សុគតិភព »។
បរទេស ៖ ស្របពេលពិភពលោកកំពុងគំរាមកំហែងខ្លាំងពីការរីករាលដាលនៃវីរុសឆ្លង Covid-19 សហរដ្ឋអាមេរិកក៏ជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងទៀតដែលមានកំណើននៃការឆ្លងរបស់ប្រជាជនច្រើនគួរឲ្យកត់សម្គាល់ដែលបានធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ និងធ្វើឲ្យសង្គមជួបបញ្ហាយ៉ាងច្រើន ខណៈមហា​សេដ្ឋី​ជួរ​មុខរបស់ពិភពលោក Bill Gates បានលើកឡើងដោយសម្ដីឌឺដងផ្លែផ្កាថា ប្រសិន​បើលោកជាប្រធានា​ធិបតីអាមេរិក លោកនឹងផ្តល់អាទិភាពដល់ការរក្សាប្រជាជនទូទាំងទ្វីបអាមេរិកឱ្យនៅឯកោ​ឬដាច់ដោយឡែកដើម្បីធ្វើឲ្យខ្សែកោងនៃជំងឺរាតត្បាត Covid-19 មានការធ្លាក់ចុះ។ សង្កត់ធ្ងន់បន្ថែម​​ប្រាប់អ្នកគ្រប់គ្រង TED ថា «ក្នុងករណីរបស់ប្រទេសចិនវាមានរយៈពេល៦សប្តាហ៍ ដូច្នេះ​យើងត្រូវត្រៀមខ្លួនសម្រាប់រឿងនោះហើយធ្វើវាឱ្យបានល្អបំផុត។ ប្រសិនបើអ្នកអាច​ដាក់មនុស្សឲ្យនៅ​ដោយឡែក​ទូទាំងប្រទេស ក្នុងរយៈពេលប្រហែលជា២០ ថ្ងៃអ្នកនឹងឃើញចំនួន​នៃករណីថ្មីពិតជាមាន​ការផ្លាស់ប្តូរ ឬធ្លាក់ចុះដែល​នោះគឺជាសញ្ញាវិជ្ជមានដែលបង្ហាញថាអ្នកឈានទៅរកភាព​ល្អប្រសើរពីការរាតត្បាតនៃ​វីរុសឆ្លង Covid-19 នេះហើយ។ យ៉ាងណាក្ដីជុំវិញ​ការលើកឡើង​របស់លោក Bill Gates ត្រូវគេដឹងថាបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump ប្រកាសចង់ឲ្យអាជីវកម្មនៅអាមេរិកបើកឡើងវិញនៅថ្ងៃបុណ្យ Easter ដែលត្រូវនឹងថ្ងៃទី ១២ ខែមេសា ​នេះ។ ដោយលោក Trump បាននិយាយនៅក្នុងសន្និសិទ្ធសារព័ត៌មានមួយនៅថ្ងៃច័ន្ទថា «សហរដ្ឋអាមេរិកនឹងបើកជាថ្មីម្តងទៀតហើយឆាប់ៗនេះនឹងបើកសម្រាប់ធុរកិច្ចយើងមិនអាចឲ្យការព្យាបាល​កាន់តែអាក្រក់ជាងបញ្ហារបស់វាឡើយ...
ភ្នំពេញ ៖ ខណៈពេលដែល​វីរុស​កូវី១៩​កំពុង​រាតត្បាត​ពាសពេញពិភពលោក​មានទាំងកម្ពុជា​ផងនោះ​បានធ្វើឲ្យកើត​ជាក្ដីកង្វល់​ និងព្រួយបារម្ភ​ពីសំណាក់​ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងនោះ​ប្រមុខថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល ពិសេស​ក្រសួងសុខា​ភិបាល​នៃកម្ពុជា​ក៏បានចេញ​វិធានការនានា​ដើម្បីទប់ស្កាត់ និងកុំឲ្យមានការចម្លងវីរុស​នេះ​ក្នុងសហគមន៍។ ទន្ទឹមនោះ​តារាសម្តែងលោក ចន ច័ន្ទតារា ក៏មិន​នៅស្ងៀម​ដែរ​បានបង្ហាញ​នូវសារដាស់តឿនចំពោះ​ប្រជាពល​រ​ដ្ឋ​ទូទាំងសកលលោក​ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់កុំឲ្យឆ្លង​ជំងឺដ៏កាចសាហាវនានាពិសេស​កូវីដ១៩នេះ គឺផ្តើម​ចេញពីការអនាម័យផ្ទាល់ខ្លួនតែម្ដង។ បន្ថែមលើនេះ​ប្អូនប្រុសអ្នកនាង ចន ច័ន្ទលក្ខិណា រូបនេះ​ក៏​បាន​បញ្ជាក់បន្ថែម​ជុំវិញ​ការ​ចេញក្រៅ​របស់បងប្អូន​គួរកាត់បន្ថយ​សិន ប្រសិន​បើចាំបាច់​គួរចេញទៅដោយមានការពាក់ម៉ាស់​ត្រឹមត្រូវ ពិសេស​ដាក់តាមខ្លួន​នូវ​អាល់កុល ឬជែលលាងដៃជាប់ខ្លួនជានិច្ច។ ចុងក្រោយលោក ចន ច័ន្ទតារា ក៏បាន​ជូនពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បានជួប​តែសេចក្ដីសុខ និងជៀសឆ្ងាយ​ពីជំងឺទាំងអស់ផងដែរ។
កំពង់ឆ្នាំង ៖ លើហ្វេសប៊ុក​ឈ្មោះ កូនខ្លាតូច បានបង្ហាញ​នូវព័ត៌មាន​ហួសចិត្ត​មួយ​ដោយបាន​ដាក់ចំណងជើ​ងធំៗ​ថា «ស្លាប់ហើយស្អុយឈ្មោះទៀតខ្លួនធ្វើបាបខ្លួន ចាញ់បោកប្រុសស្នេហ៍ ចងក​សម្លាប់ខ្លួន ប្តីមកទទួល​សពយកទៅធ្វើបុណ្យ» បន្ថែម​ដោយការរៀបរាប់​ឲ្យដឹង​ហេតុថា ស្រ្តីម្នាក់បានដាច់ចិត្តចង​កស្លាប់ខ្លួនឯង​នៅក្នុង​សណ្ឋាគារ ផាម៉ា ព្រោះតែរឿងចាញ់បោកប្រុសស្នេហ៍អស់លុយកាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២០ នៅក្នុងបន្ទប់លេខ២០៣ ហើយសាកសពត្រូវបានប្រគល់ឲ្យបុរសជាប្តីយកទៅធ្វើបុណ្យតាមប្រពៃ​ណី ។ ប្រភពបានបន្តថាការស្លាប់របស់ស្រ្តីរងគ្រោះគឺសង្ស័យថាមានការចាញបោកបុរសម្នាក់អស់លុយ៣ម៉ឺនដុល្លារ ក្រោយមកទៀតក៏ត្រូវបុរសនោះយកលុយអស់១៧០០ដុល្លាបន្ថែមទៀត ទើបកើតជំងឺផ្លូវចិត្ត មិនហ៊ានចូលផ្ទះ​ដោយសារអ្វីៗអស់ពីខ្លួនទើបនាងគិតខ្លីសម្រេចចិត្តចងកសម្លាប់ខ្លួនដើម្បីបញ្ចប់បញ្ហានារីរូបនេះមានឈ្មោះ ម៉ៅ ដារាមី ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិអរីយក្សត្រ ឃុំអរីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយ​ពេលពិនិត្យសាកសពរួចសមត្ថកិច្ចបានសន្និដ្ឋានថាស្រ្តីគិតខ្លីខាងលើពិតជាបានចងក​ធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន។
សៀមរាប ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ​ សមត្ថកិច្ចខេត្តសៀមរាបបានស្រាវជ្រាវ និងនាំខ្លួនជនបំពុល​ព័ត៌មាន​តាមបណ្តាញសង្គម ដែល​យកវីដេអូ កាលពីឆ្នាំ២០១៩ មកបំផុសបំផុលថាជាការស្រោចទឹក​បណ្ដេញ​កូវីដ១៩ ខណៈកាលពីថ្ងៃទី២៥  ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញមានសមត្ថកិច្ចនៃ​ស្នងការដ្ឋាននគរបាល​ខេត្ត​សៀមរាប​បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកអង្គរធំបានហៅឈ្មោះ ជឿន ដា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប មុខរបរ មគ្គុទេសទេសចរណ៍មកណែនាំ។ បុរសដែលជាមេរោគដ៏កាចសាហាវជាងមេរោគឆ្លងកូវីដ១៩ ក្នុង​ការបំពុល​សង្គម​នេះបានប្រើហ្វេសប៊ុក​ឈ្មោះ Tour arrangement in Siem Reap ដែលបានបង្ហោះសារលើបណ្តាញសង្គម ពាក់ព័ន្ធ នឹងព័ត៌មានមិន​ពិត (វីដេអូកាលពីឆ្នាំ2019) ពិធីស្រោចទឹក និងបានប្រើពាក្យមិនសមរម្យចំពោះ ព្រះសង្ឃ ។ ក្រោយការសាកសួរ​របស់សមត្ថកិច្ច សាមីខ្លួន ជឿន ដា បានសារភាព​ទទួលស្គាល់នូវទោសកំហុស​ដែលបានប្រព្រឹត្តិ...
ភ្នំពេញ ៖ ស្ថិត​ក្នុង​ហេតុការណ៍ដ៏ក្ដៅគគុក​ព្រះអគ្គីកំពុង​ព្យាយាម​លេបត្របាក់​ផ្ទះ​ពលរដ្ឋ នៅសង្កាត់​ផ្សារដេប៉ូទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង ៥​ល្ងាច​ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០ បានបង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​យ៉ាងខ្លាំងដោយមច្ចុរាជ និងព្រះអគ្គីបានសហការគ្នា​ឆក់យក​ជីវិតលោកយាយវ័យ៧១ឆ្នាំម្នាក់ និងមនុស្ស៥នាក់ផ្សេងទៀត​បានរងរបួស រហូត​ដល់​ម៉ោងជាង៦យប់ទើប​អាជ្ញាធរអាចគ្រប់គ្រងស្ថានការណ៍បាន​។ ទន្ទឹម​ហេតុការណ៍មហារន្ធត់ស្លុត​អស់អ្នកដំណើរ​ និង​ញាតិ​មិត្តភូមិផង​នោះ​ ស្រាប់តែលេចមុខ​នូវ​សមត្ថកិច្ច​ដ៏ក្លាហាន​ម្នាក់​បានចូល​ចាប់ឆក់យក​ជនរងគ្រោះ​ក្នុងហេតុការណ៍ដ៏គ្រោះថ្នាក់​នេះ​ក្នុង​កាយវិកា​រគម្រូ​គួរ​គោរព រហូត​មានការទម្លាយថា​បុរស​ខាងលើ​នេះ​គឺជាតារាសម្ដែង​ដ៏ល្បីគឺលោក ជិន ស៊ីណារ៉ាក់ ដែលប្រហែល​គ្រប់គ្នា​​មិនទាន់​ភ្លេចថាជាតួ​អង្គ​មួយក្នុងរឿង​ «ខ្មោចប្រពន្ធអាទុយ»។ តាមរយៈ​សកម្មភាព​ដ៏ស្វាហាប់ចាប់ជួយ​ជនរងគ្រោះ​មហាជន និងបណ្ដាញសង្គម​ក៏​បានដាក់​នាមលោកថា «វីរបុរស» ព្រម​ដោយការកោតសរសើរ និងចែករំលែក​យ៉ាងព្រោងព្រាត​ឆ្លៀត​បន្ថែម​ដោយ​ពាក្យជូនពរ​ឲ្យលោក​ជោគជ័យ​ក្នុងជីវិត​ផងដែរ៕
ស្វាយរៀង ៖ យោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកមួយឲ្យដឹង​នូវករណីជនជាតិចិន​ប្រមាណ​ជិត២០០នាក់ បានធ្វើដំណើរតាមរថយន្តក្រុងមកចុះនៅចំណុចខាងមុខសណ្ឋាគារ និងកាស៊ីណូជិតច្រកទ្វារព្រំដែនអន្តរជាតិបាវិត កាលពីវេលាម៉ោង៧៖១០នាទីយប់ថ្ងៃទី២៤ មីនា ២០២០ នៅក្រុងបាវិតដោយសមត្ថកិច្ចនគរបាលក្រុងបាវិត សហការជាមួយកងរាជអាវុធហត្ថក្រុងបាវិត និងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិតអញ្ជើញជនជាតិចិនទាំងអស់មកដាក់នៅសាលាក្រុងបាវិតដើម្បីគ្រប់គ្រង និងធ្វើចត្តាឡីស័ក។ ជាមួយគ្នានេះលោក លឹម សៀងហេង អភិបាលក្រុងបាវិតបានប្រាប់ក្រុមអ្នកសារព័ត៌មានអោយដឹងថា កាលពីយប់ថ្ងៃ២៤ មីនា ២០២០ គឺពិតជាមានជនជាតិចិន១៧៤នាក់បានធ្វើដំណើរពីទិសខាងលិចតាមផ្លូវជាតិលេខ១ មកចុះនៅមុខសណ្ឋាគារ និងកាស៊ីណូក្នុងក្រុងបាវិតហើយគោលបំណងចូលស្នាក់នៅក្នុងសណ្ឋាគារ និងតាមកាស៊ីណូក៏ប៉ុន្តែម្ចាស់សណ្ឋាគារ និងកាស៊ីណូមិនអនុញ្ញាត ហើយបានរាយការណ៍មកជូនអាជ្ញាធរ និងសមត្ថកិច្ច ក៏បានបញ្ជូនជនជាតិចិនទាំងនោះមករក្សាទុក និងឲ្យមន្ត្រីសុខាភិបាលពិនិត្យ ចត្តាឡីស័ករហូតប៉ុន្តែពុំទាន់រកឃើញមានមុខសញ្ញាគួរឲ្យសង្ស័យលើករណីវីរុសកូវីដ១៩នៅឡើយទេ។
មណ្ឌលគិរី ៖ ខណៈពេល​ដែល​ករណីវីរុស​ឆ្លងកូវីដ១៩​កំពុង​រីករាល​ដាលក្នុងពិភពលោក និងកម្ពុជាមាន​អ្នកឆ្លង​ហូរហែ​ផងនោះ ក្រឡេក​ទៅមើលរឿងរ៉ាវហួសចិត្ត​មួយដែល​កើតឡើងនៅអារាមវត្តដេអេ ភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានករណី​ហិង្សា​ចាក់សម្លាប់​សង្ឃដូចគ្នាយ៉ាងសាហាវ​រន្ធត់​ព្រោះ​ជម្លោះពាក្យសម្ដីសួ​រនាំដដែល​ៗ​រឿងគ្រឿងញៀន​ ដោយសង្ឃរងគ្រោះត្រូវសុគត​ក្នុងថ្លុកឈាម​ទាំង​ព្រះកាយ​គ្រងស្បង់​នៅឡើយ។ ហេតុការណ៍គួរភ្ញាក់ផ្អើល​ក្រោមពាក្យ​ហួសចិត្ត​ពីជើងវត្ត​នេះកើតឡើងកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ម្សិលមិញ​នេះ ក្នុងនោះលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំពូជ្រៃ បានឲ្យសារព័ត៌មាន​ដឹងថា ព្រះសង្ឃជាជន​រង​គ្រោះមានរបួស​ដោយកាំបិតចិតបន្លែចុងស្រួចចំនួន៣កាំបិត ត្រូវចំពោះ១កាំបិត ដើមទ្រូង១កាំបិត និងគៀន​ក្លៀក​១កាំបិតទៀត បណ្ដាលឲ្យរបួសធ្ងន់ និងសុគត​ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ព្រះអង្គមានព្រះនាម ថ្លាង វុធ ព្រះជន្ម២៤វស្សា មានទីកន្លែងកំណើតភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម ជាសង្ឃ​ដែល​ស្លូតអ្នកភូមិជើងវត្តស្រលាញ់គ្រប់គ្នា និងបាន​មកបួសក្នុងវត្តនេះតាំងពីតូច ជាកូនកំព្រា គ្មានសាច់ញាតិទេមានតែជីដូនចាស់ម្នាក់ម្នាក់ប៉ុណ្ណោះ។ ឯព្រះសង្ឃបង្កមាន​ឈ្មោះ...
ភ្នំពេញ ៖ នៅមុននេះ​បន្ដិច​អ្នកប្រើប្រាស់បណ្ដាញសង្គម​បាន​បង្ហាញ​នូវសេចក្ដីរីករាយ​បំផុតខណៈ​ដូចការគ្រោងទុកគឺក្រុមគ្រួពេទ្យជំនាញរបស់ចិនចំនួន៧នាក់ និងជំនួយសម្ភារៈបរិក្ខាពេទ្យជាង៤តោន បានមកដល់ប្រទេសកម្ពុជាហើយ ដែល​ការមកដល់​នេះ​គឺជាការចូលរួមទប់ស្កាត់ការរីករាលដាលវីរុសCovid-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជាពីសំណាក់​មិត្តដែកថែបចិន ក្រោមការទទួល​ដំណើរ​ដ៏កក់ក្ដៅពីសំណាក់​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។