កំពង់ស្ពឺ ៖ ផ្ទុះភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ខណៈ​កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៥និង០០នាទី មានករណីប៉ុនប៉ងរំលោភសេពសន្ថវ:ក្មេងស្រីសិស្សសាលា ពីសំណាក់​តៃកុងឡានចិត្ត​តិរច្ឆាន​មួយរូប ស្ថិតនៅលើរថយន្តចិញ្ចើមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៧៦-៧៧ ចំណុចមុខវត្តគីរីវន្ត ភូមិក្រាំងស្យា ឃុំគីរីវន្ត ស្រុកភ្នំស្រួច និងត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកឃាត់ខ្លួនសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធីរួចផងដែរ។

ជនសង្ស័យឈ្មោះ ជា សុខឃឿ ហៅម៉ៅ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះឈ្មោះ​ ន ស ន អាយុ ១៥ឆ្នាំ មុខរបរសិស្សសាលា រស់នៅខេត្តកំពង់ស្ពឺ។ ករណីខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរថយន្ត ១គ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-2002 និងទូរស័ព្ទដៃ ១គ្រឿងមិនស្គាល់ម៉ាក លុយខ្មែរ ១០១,៥០០រៀល ដាវដែក ២ដើម រួមទាំងសម្ភារ:ប្រើសារធាតុមួយចំនួន។