ភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុកតារាស្រីល្បី សម្តែងមិនញញើត​ឈុតស្នេ​ហារោ​ល​រា​ល​ នាង ឌុច លីដា បានធ្វើឲ្យមហាជនផ្ទុះជាចម្ងល់យ៉ាងខ្លាំង បន្ទាប់ពីតារាសម្តែងស្រី ដែ​លមិនធ្លាយបង្ហាញថា មានគូជីវិតនិងមិនធ្លាប់មានដំណឹងដឹកដៃគូស្នេហ៍​ចូលរោង​ការ​ស្ងាត់ក៏គ្មាននោះ បែរបង្ហោះនូវរូបថតទារក ដ៏គួរឲ្យស្រលាញ់ជាច្រើនសន្លឹក អមជាមួយ​នឹ​ង អត្ថន័យបង្ហាញពីទឹកចិត្តម្តាយនឹងកូន។

ថែមលើរូបភាពទារកជាច្រើនសន្លឹក ដែលមហាជនគិតថា រូបភាពនោះ ជាកូន​ប្រុសរ​ប​ស់​ នាង ឌុច លីដា នាងបានសរសេរ «My Power» «កម្លាំងជំរុញទឹកចិត្តរបស់ខ្ញុំ» និង​ថែ​​មទាំងមានបណ្តាមិត្តភក្តិសិល្បៈជាច្រើន ចូលទៅធ្វើការ Comment អបអរសា​ទរថែ​មទៀតផង។ ជាការពិតណាស់ យោងតាមការបង្ហោះសកម្មភាពកន្លងមក បានឲ្យ​ឃើ​ញពីការប្រែប្រួលរូបរាងរបស់ កញ្ញា ឌុច លីដា ប្រែទៅជាឡើងសាច់ជាងមុន និងថែម​ទាំងមិនសូវបង្ហោះរូបពេញមួយតួខ្លួនថែមទៀតផង ពោលគឺភាគច្រើននាងបង្ហោះតែរូប Selfie តែប៉ុណ្ណោះ និងថែមទាំងពេលខ្លះបានសរសេររៀបរាប់ពីទុក្ខលំបា​កក្នុងចិត្តថែ​ម​ទៀតផង។

យ៉ាងណាមិញ ស្រាប់តែពេលនេះនាងបានបង្ហោះរូបថតទារកទើបតែកើតបែបនេះទៀត ធ្វើឲ្យមហាជនមិនសង្ស័យមិនបានថា មូលហេតុដែលនាងបាត់មុខពីសិល្បៈ មួយរយៈ​ពេលធំជិតមួយឆ្នាំកន្លងមកនេះ គឺអាចប្រហែលមកពីនាងសម្ងំមើលថែទាំកូនក្នុងផ្ទៃ រហូ​តដល់សម្រាលរួចរាល់ផងដែរ។ តួយ៉ាង នេះគ្រាន់តែជាចម្ងល់របស់មហាជនតែ​ប៉ុ​ណ្ណោះ រឿងពិតជាយ៉ាងណានោះ កញ្ញា ឌុច លីដា ពិតជាសម្ងំសម្រាលកូនពិតមែននោះ មានតែរង់ចាំការបកស្រាយពីសាមីខ្លួនទាំងអស់គ្នាផងដែរ៕