តារាស្រីរាងស្ល៊ីម ដែលជារឿយៗមហាជនឃើញការសម្តែងកុនតួអង្គកាចឆ្នាស និង​តួ​ស្រី​​ដ៏រឹងមាំសម្តែងក្បាច់គុនវាយប្រហារកញ្ញា ឌី សូនិត្តា បានបង្ហោះរូ​បបង្ហាញ​ពីការ​ប​ង្កើតអាជីវកម្មនៅក្រៅសិល្បៈ «សម្អាងការ ឌី សូនិត្តា-Dy Sonita Embellishment» ធ្វើឲ្យផ្អើលមហាជន និងមិត្តអ្នកសិល្បៈ ដោយល្បីបានចំណាយដើមទុនខ្ទង់ពី ១០-២០ ម៉ឺនដុល្លារឯណោះ។

បន្ថែមការប្រម៉ូតអាជីវកម្មសម្អាងការនៅលើបណ្តាញសង្គមនិងបំណងឲ្យអ្នកគាំទ្រក៏ដូច​ជាមហាជនដឹងច្រើន ងាយនឹងរីកចម្រើនទីផ្សារ តារាសម្តែង និងចម្រៀង ឌី សូនិត្តា ក៏​ច្រើន​ចម្រៀងភាសារចិនបានល្អនាងថា បានប្រាប់ភ្នំពេញប៉ុស្តិ៍ឲ្យដឹងថា៖ «នាងខ្ញុំទើ​ប​តែ​​ដំណើរនាពេលថ្មីៗនេះ ដែលមានលក្ខណៈទ្រង់ទ្រាយធំសម្រាប់តម្រូវការម​ង្គល​ការ​រប​ស់បងប្អូនខ្មែរយើងតែម្តង»។

បង្ហាញពីការចំណាយដើមទុន បើកសម្អាងការខ្ទងពី ១០-២០ ម៉ឺនដុល្លារ តារាស្រីនិយម​ស​ម្តែងរឿងខ្លីជាមួយសង្សាក៏ជាតារាលោកអេឡូ ហ្វូរ៉ា នាងបានបន្ថែមថា «ខ្ញុំត្រូវផ្អាក​ទ​ទួ​លការងារថតកុននានា ១ ឆ្នាំសិន គឺចាំឆ្នាំ ២០២១ បានចាប់ផ្តើមទទួ​លការងារ​ថតសិ​ល្បៈវិញ ដោយយកពេលមកពង្រឹងការងារអាជីវកម្មសិន ហើយការ​ថតកុន​ត្រូវប្រើ​ពេ​ល​យូរ ដូច្នេះអាចប៉ះពាល់នឹងការងាររកស៊ី សម្អាងការនេះដែរ ប្រសិនបើខ្ញុំទទួលនោះ»។