ភ្នំពេញ ៖ តារាស្រីដែលមានទេកោសល្យលើវិស័យសិល្បៈច្រើនផ្នែកអ្នកនាង ខាត់ សុ​ឃី​​ម ដែល​នាងជាតារាចម្រៀងសម័យ និង បុរាណ ដែលទទូល​បានការគាំទ្រ​យ៉ាងខ្លាំង​ពីសំណាក់មហាជន។ យ៉ាងណាមិញ បើទោះបីជាអ្នកនាង ខាត់ សុឃីម ចូល​ប្រឡូក​លើ​វិថីសិល្បៈជាច្រើនឆ្នាំហើយក្តី ប៉ុន្តែសម្រាប់កេរ្តិ៍ឈ្មោះនៅមានភា​ពល្បីល្បាញ​មិនចា​ញ់តារាជំនាន់ក្រោយនោះទេ។

ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅ អ្នកនាង ខាត់ សុឃីម និងស្វាមី ទើបតែបា​នបង្ហា​ញ​ផ្ទះ​ថ្មីដែលអ្នកទាំងពីរបានធ្វើឡើងដើម្បីជូនដល់ អ្នកមានគុណនៅស្រុកកំណើត ។ ក៏ប៉ុ​ន្តែ​នៅមុននេះបន្តិចស្រាប់តែអ្នកនាងបើកបង្ហាញផ្ទះថ្មីបន្ថែមទៀត ដែលផ្ទះមួយនោះ​យើ​​ង​ឃើ​ញថាមានបន្ទប់ជាច្រើនដោយផ្ទះមួយនោះគឺសង់ឡើងដើម្បីធ្វើជា​ផ្ទះជួលស​ម្រា​​ប់ការ​រកស៊ីបន្ថែម៕