អាមេរិក៖ នៅមុននេះ លើទំព័រហ្វេសប៊ុក ABC Cambodia បានបង្ហោះដំណឹងដ៏រំភើប ដ្បិតប្រទេស​អាមេរិកបង្ហាញ និងអះអាងថា ប្រទេសបានសម្រេចក្នុងផលិតវ៉ាក់​សាំងការ​ពារវីរុសកូរ៉ូណាហើយ។

ដោយប្រភពខាងលើបានឱ្យតាមសំណេរយ៉ាងដូច្នេះថា «អ្នកវិទ្យាសាស្ត្រអាមេរិកអះ​អាង​ថា​ការផលិតវ៉ាក់សាំងការពារវីរុសCorona ( Covid-19 ) បានសម្រេចហើយ » Houston: លោក John Price ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Greffex Inc មានមូលដ្ឋាននៅទីក្រុង Houston បាននិយាយកាលពីថ្ងៃពុធថា ពួកគេបានបញ្ចប់ការ​អភិវឌ្ឍវ៉ាក់សាំងរបស់ពួកគេសម្រាប់វីរុសដែលបានសម្លាប់មនុស្សជាង ២០០០ នាក់នៅទូទាំងពិភពលោក។ ឥឡូវនេះវ៉ាក់សាំងនឹងយកទៅធ្វើតេស្តិ៍លើស​ត្វដោយទី​ភ្នាក់ងាររដ្ឋាភិបាល ដូចជារដ្ឋបាលចំណីអាហារនិងឪសថអាមេរិក និងបញ្ជូនទៅ​ស្ថាប័នដែល​ស្រដៀងគ្នានៅក្នុងប្រទេសចិន និងវៀតណាម ដែលជាកន្លែងរង​ផល​ប៉ះពាល់យ៉ាងខ្លាំង។ លោក Price បញ្ជាក់ទៀតថា Greffex បង្កើតវ៉ាក់​សាំងនេះ​ឡើង​ចេញពីគំរូនៃវីរុស adenovirus ដែលស្រដៀងទៅនឹងហ៊្សេនមេរោគផ្ដាសាយ និងផ្លូវ​ដង្ហើមពី២ ទៅ៥% កន្លងមកត្រូវបានគេប្រើ សម្រាប់កំណត់ប្រភេទជំងឺឆ្លង និងជំងឺ​មហារីកផ្សេងៗ៕

Blood sample with respiratory coronavirus positive