ភ្នំពេញ៖មុននេះបន្តិច នៅលើទំព័រហ្វេសប៊ុកប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេង ឡុង បានបង្ហោះជូនដំណឹងដល់អ្នកសារពត៌មាន ស្ដីពីសន្និសិទកាសែត ប្រគល់ថវិកា និងរទេះរុញជួយអ្នកសិល្បៈរៀបរាប់ដោយសំណេរដូច្នេះថា«សូមជម្រាបជូនបងប្អូនសារព័ត៌មានថ្ងៃនេះ ម៉ោង៣រសៀល ខ្ញុំបាទនឹងធ្វើសន្និសីទកាសែតនៅការិយាល័យសមាគមសិល្បករខ្មែរ ដើម្បីប្រគល់ថវិកា ៦០០០ដុល្លារ ជូនសិល្បករដែលខ្វះខាតថវិកាសម្រាប់ដាក់លលាដ៍ក្បាល និងប្រគល់ថវិកា និងរទេះរុញ ជូនអតីតតារាចម្រៀងសួស សងវាចាពួកគាត់ទាំងពីរនឹងថ្លែងអំណរគុណសប្បុរសជនដោយផ្ទាល់ផងដែរ។សូមទំនាក់ទំនងលេខទូរស័ព្ទ 017 990 332 សម្រាប់ទីតាំងលំអិត »៕