ថៃ៖ រំលឹក តន់ ច័ន្ទសីម៉ា នាងមានឈ្មោះត្រឹមតែពន្លកសិល្បការិនីផ្នែកចម្រៀង​នៅ​ក្នុង​ផ​លិ​តកម្មហ្គាឡាក់ស៊ី របស់លោកឧកញ៉ាអតីតពលករខ្មែរនៅកូរ៉េ ទើបឆក់បេះអ្នកគាំទ្រ ពីបទ(គេនោះគឺជាស្រីកាប់ដាវ) ។ ជាមួយសំនៀងក៏ពិរោះ ខ្លឹមសារសំណេរក៏​អ្នកគាំ​ទ្រ​ពេ​​ញចិត្ត លើបទចម្រៀង(គេនោះគឺជាស្រីកាប់ដាវ) រំពេចនេះ បទថ្មី តារាវ័យក្មេង​របស់​ហ្គាឡាក់ស៊ីក៏ចេញបទថ្មី ទាំងអត្ថន័យនិងសំនៀងក៏មិនប្រែរស់ជាតិដើម បទ(ឡាន​សា​រ៉ែន)និងទទួលបានការគាំទ្រក៏នៅតែខ្លាំង។

ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យតារាវ័យក្មេងមចាស់បទទាំងពីរកាន់តែរំភើប ខណៈបណ្តា​ញ​ស​ង្គ​មបង្ហាញពីបទ«ឡានសារ៉ែន» ត្រូវតារាចម្រៀងថៃយកទៅច្រៀង Cover ជាភា​សាថៃផ្អើលអ្នកគាំទ្រខ្មែរផងដែរ។ មិនទាន់រំលងថ្ងៃច្រើនឡើយលើ Youtube ឈ្មោះ I​c​e តារាចម្រៀងថៃស្រីល្បីបានយកបទចម្រៀងខ្មែរកំពុងនិយមមួយបទ ចំណងជើងថា «ឡានសារ៉ែន» របស់តារាចម្រៀងស្រី តន់ ច័ន្ទសីម៉ា ទៅច្រៀង Cover និងថែម​ទាំង​បា​នបកប្រែច្រៀងជាភាសាថៃថែមទៀតផង។ ប្រិយមិត្តភាគច្រើន ដែលនិយមស្តាប់​បទច​ម្រៀ​ងទាន់សម័យពីរោះៗបែប Acoustic នៅលើ Youtube

ប្រាកដជាស្គាល់ហើយនូវតារាចម្រៀងស្រី Ice ដែលភាគច្រើន នាងតែងតែថតវីដេអូ​ច្រៀ​ង Cover បទចម្រៀងល្បីយ៉ាងពីរោះជាច្រើន ដោយបង្កើតVersion ជារបស់ខ្លួន​ឯងខុសពីម្ចាស់ដើម និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ដោយវីដេ​អូរបស់នាងនីមួយៗ មានចូលមើលរាប់លានដងឯណោះ។

ដោយឡែក លើកនេះនាងក៏បានជ្រើសរើសយកបទខ្មែរ «ឡានសារ៉ែន» យកមកបក​ស្រា​យជាភាសាថៃ និងបានបង្កើតVersion ថ្មីច្រៀងជាចង្វាក់ Acoustic បានយ៉ាង​ពី​រោះ និងបូកជាមួយនឹងមុខមាត់ស្រស់ស្អាតកាយវិការគួរឲ្យស្រលាញ់ ធ្វើឲ្យបទចម្រៀ​ងមួយបទនេះកាន់តែមានរសជាតិថែមទៀតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ​នេះក៏ជាលើ​កទី១ហើយ ដែលឃើញមានតារាថៃ យកមកច្រៀងCover ជាភាសារបស់ខ្លួនបែបនេះ ស្របពេលដែលមួយរយៈប៉ុន្មានឆ្នាំនេះ ឃើញមានតែការរាំCover តាមបទខ្មែ​រជាបន្តប​ន្ទាប់៕