ភ្នំពេញ៖មុននេះ នៅលើគណនីហ្វេសប៊ុក វប្បធម៌ខ្មែរ Khmer culture បានបង្ហាញការមិនពេញយ៉ាងខ្លាំង ខណៈភាពយន្តភាគថៃរឿង អសូរភីត ឬ [ อสรพิษ Asoraphit ] បានប្រើប្រាស់រចនាបទខ្មែរ ជាពិសេសព្រះឆាយាល័ក្ខណ៍នៃ សម្ដេចរាជបុត្រីព្រះរៀម នរោត្តមបុប្ជាទេវី នៅក្នុងខ្សែភាពយន្ត ដែលនេះការរំលោភកម្មសិទ្ធបញ្ញាបុគ្គល៕ សូមទស្សនាវីដេអូខាងក្រោម៖

យ៉ាងណាមិញ ប្រភពដដែលបានបន្តរៀបរាប់សុំឲ្យមានការបកស្រាយ និងការអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធចំពោះបញ្ហានេះ ក្នុងសំណេរថា«យើងខ្ញុំជំនួនមុខឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស! សូមទាមទារឱ្យថៅកែចាងហ្វាង ដែលបានផលិតខ្សែភាពយន្តរឿង អសូរភីត ឬ[ อสรพิษ Asoraphit ] បកស្រាយអោយច្បាស់ពីការ ប្រើប្រាសរចនាបទខ្មែរ ចម្លាក់នៃប្រាសាទអង្គរវត្ត ប្រាង្គប្រាសាទរបស់ខ្មែរ នៅខេត្ត បច្ចឹមបុរី ជាពិសេសការប្រើប្រាស់ឆាយាល័ក្ខណ៍នៃ សម្ដេចរាជបុត្រីព្រះរៀម នរោត្តមបុប្ជាទេវី សម្តេចទេពនាដវដ្តីឯក ម្ចាស់ម៉ែជាទីសាការៈ ក្នុងខ្សែភាពយន្តមួយនេះ! យើងខ្ញុំត្រូវការការបកស្រាយឲ្យបានច្បាស់ពីការរំលោភសិទ្ធិ និងការធ្វើដូច្នេះ ពីចាងហ្វាងនិងអ្នកនិពន្ធរឿង អសូរភីត មួយនេះ សូមអរគុណទុកជាមុន សម្រាប់ការបកស្រាយបញ្ជាក់ជូនដល់ប្រជាជនកម្ពុជា»៕