ភ្នំពេញ៖ ក្រោយពីជួបរឿងស៊យ គ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗ ដែលបណ្ដាល​ឱ្យខូចខាតរថយន្តដ៏ទំនើបរបស់ខ្លួន Rolls Royce លោកឧកញ៉ា ឌួង ឆាយ ក៏បាន​ឡាយវីដេអូប្រមាណជាង១ម៉ោង រៀបរាប់ពីដំណើរដើមទងមុនពេល និងក្រោយកើត​ហេតុ​ ឱ្យបងប្អូនបានជ្រាបច្បាស់ ខណៈបានស្ដាប់ការបកស្រាយតែម្ខាងរបស់ជនបង្ក ដែលបញ្ជាក់អះអាងសុំការអត់ឱនអនុគ្រោះ ព្រោះខ្លួនជាកូនកសិករសាមញ្ញ។​

ប៉ុន្តែយ៉ាងណា លោកឧកញ៉ា​ ឌួង ឆាយ បានរៀបរាប់ភ្ជាប់អារម្មណ៍មិនសប្បាយចិត្ត ដ្បិតក្រោយបានដឹងប្រវត្តពិតជនបង្កហាក់មិនណយ ដំណែងជាប្រធាន​ផ្នែកលក់​អចលនៈ​ទ្រព្យ ហើយក៏ធ្លាប់បោកប្រាស់លុយនារីនៅប្រទេសស្វីសអស់ខ្ទង់ម៉ឺនដុល្លារ និងឮល្បីជាកូនលោកធំឪពុកផ្កាយ២ថែមទៀតផង តែបែរពោលពាក្យកុហក់ ប្រាប់​មហាជនតាមបណ្ដាញ ត្រឹមជាកូនកសិករសាមញ្ញ និងជាអ្នករត់តាក់ស៊ីទៅវិញ​។

ក្នុងឱកាសជាមួយនោះ លោក​ឧកញ៉ាក៏បានបង្ហើបតម្លៃខូចខាងគ្រឿងបន្លាស់​ឡាន​របស់​ខ្លួន អស់ជាង១៤ម៉ឺនដុល្លារ មិនទាន់គិតថ្ងៃសាវ៉ាផ្សេងៗ ឬអាចអស់ច្រើនជាងនេះ​ក៏ថាបាន ហើយចំណាត់ការយ៉ាងណា លោកនឹងពិចារណាបន្ត និងបញ្ជាក់ពេល​ក្រោយ៕

បាន​បង្ហោះ​ដោយ Amapapa TV នៅ ពុធ 19 កុម្ភៈ 2020