ក្រចេះ ៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ សមត្ថកិច្ចស្រុកចិត្តបុរីបាន ចុះឃាត់ខ្លួនបុរសវ័៧៤ ឆ្នាំម្នាក់ពីបទរំលោភសេពសន្ថវៈក្រោយទទួលបានពាក្យបណ្ដឹងម្ដាយរបស់ជនរងគ្រោះ ប្ដឹងជនសង្ស័យថាបានធ្វើសកម្មភាពរំលោភកូនស្រីវ៏យ ៨ឆ្នាំរបស់គាត់ បានសម្រេចកាលពីខែធ្នូកន្លងទៅនេះ។

តាមប្រភពពីសម្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថូ ឡូញ នៅភូមិខ្នាច ឃុំថ្មី ស្រុកចិត្របុរី មុនកើតហេតុក្មេងស្រីរងគ្រោះបានស៊ីឈ្នួលច្រកធ្យូងជនសង្ស័យ លុះចប់ការងារនាងបានចុះមុជទឹកអូរ រួចដើរបម្រុងមកផ្ទះវិញ ស្រាប់តែជនសង្ស័យល្មោភកាមស្ទាក់ចាប់បង្ខំរំលោភទាំងកម្រោល បានសម្រេច ហើយគម្រាមជនរងគ្រោះមិនឲ្យប្រាប់នរណាឡើយ តែស្រ្តីជាម្ដាយចេះតែសង្ស័យទើបជជីកសួរក្មេងស្រីរងគ្រោះរហូតប្រាប់ ការពិតទើបដាក់ពាក្យបណ្ដឹង ឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដង៕