ភ្នំពេញ ៖ ពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាង យុគ ចិន្តា ដែលគ្រប់គ្នាបានស្គាល់តាមរយៈការធ្វើជាពិធីការិនីនៅក្នុងកម្មវិធីល្បីៗជាច្រើននាពេលកន្លងមក។ ជាមួយគ្នានេះដែរគេឧស្សាហ៍ឃើញពិធីការិនីរូបនេះចេញទៅសម្តែងនៅខាងក្រៅប្រទេសជាញឹកញាប់ផងដែរ ហើយក្នុងរយៈពេលចុងក្រោយនេះ នាងក៏បានត្រឡប់មកពីប្រទេលកាណាដាវិញ ហើយនៅក្នុងខណៈពេលនេះផងដែរ ពិភពលោកកំពុងជួបប្រទះមេរោគ Covid-19 ។ បន្ទាប់ពីនាងបានត្រឡប់មកពីប្រទេសកាណាដា នាងត្រូវបានគេដាក់ដោយឡែករយៈពេល១៤ថ្ងៃ

ដើម្បីទប់ស្កាត់ការចម្លង Covid-19 ទៅកាន់អ្នកដទៃ។ ដោយឡែកកាលពីម្សិលមិញនេះ គឺជាថ្ងៃកំណើតផ្ទាល់របស់ អ្នកនាង យុគ ចិន្តា គ្មាននណាម្នាក់មក Surprise ថ្ងៃកំណើតនាងសោះនាងបានត្រឹមតែបង្ហោះឃ្លីប វីដេអូតាមហ្វេសប៊ុកប៉ុណ្ណោះ ដោយក្នុងនោះនាងបានសរសេរៀបរាប់ថា «ថ្ងៃនេះ birthday ខ្លួនឯងកម្សត់ខ្លាំងណាស់ មិនបានចេញទៅក្រៅទេ ប៉ុន្តែថ្ងៃនេះសូមបង្ហាញនូវvideoនៃរបៀបរៀបចំផ្កានឹងរបៀបបទកន្សែង សម្រាប់លំអរនៅលើតុអាហារ។ ខួបកំណើតខ្លួនឯងឆ្នាំនេះមានតែប៉ុណ្ណឹងឯង»។ យ៉ាងណាមិញក្រោយឃើញបែបនេះក៏មានមិត្តរួមអាជីពសិល្បៈជាច្រើនបានជូនពរថ្ងៃកំណើរបស់នាងបើទោះជាមិនធ្វើធំដុំក៏ដោយ៕