ភ្នំពេញ ៖ តារាចម្រៀង Original Song និងជាកវីនិពន្ធវ័យក្មេង ថែមទាំងអាចច្រៀងយ៉ាងពីរោះផងនោះ គឺលោក ម៉ានិត ហើយតារាចម្រៀងប្រុសរូបនេះបានចូលប្រឡូកក្នុងសិល្បៈអស់ជាច្រើនឆ្នាំមកហើយ លោកក៏បានបន្សល់ទុកនូវស្នាដៃបទចម្រៀងជាច្រើន ទុកឲ្យបងប្អួនស្តាប់កម្សាន្ត។ ដោយឡែកនៅពេលថ្មីៗនេះដែរ តារាចម្រៀងប្រុសរូបនេះបានបញ្ចេញនូវបទចម្រៀងថ្មីមួយបទទៀត ដែលមានចំណងជើងថា “ផ្តេសផ្តាស់”

តាមរយៈបទចម្រៀងមួយបទនេះគឺជាបទចម្រៀងដែល ម៉ានិត បានប្តូរស្ទីលវិញម្តង ដោយកន្លងមកធ្លាប់តែឃើញតារាប្រុសរូបនេះនិពន្ធ និងច្រៀងតែបទរបៀបបែបមនោសញ្ចេតនាប៉ុណ្ណោះ។ ក្រោយពីតារាប្រុសរូបនេះបង្ហោះបទចម្រៀង «ផ្តេសផ្តាស់»នេះមិនទាន់បានប៉ុន្មានផង ក៏មានអ្នកគាំទ្រជាច្រើនបានចុចស្តាប់បទចម្រៀងមួយបទនេះ ហើយថែមទាំងសរសើរតារាចម្រៀងប្រុសរូបនេះផងដែលចេះប្តូរស្ទីលថ្មីផងដែរ៕