ភ្នំពេញ៖ ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំង​ក្នុង​សមរភូមិ COVID-19 នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាសព្រមានបិទអាជីវកម្ម ឬ​ឱសថស្ថាន​ណា​ដែល​​លក់ម៉ាស់​ឡើងថ្លៃ​ហួស​ហេតុ​។

ក្នុងនោះ សម្តេច​ក៏បាន​អំពាវនាវដល់ក្រសួងសុខាភិបាល​ពិនិត្យ និង​ប្រជាពល​រដ្ឋ​អាច​រាយការណ៍ទាក់​ទង​​នឹងករណីនេះ ដោយសម្ដេចបាន​បញ្ជាក់ ករណីបិទ​នេះគឺបិទមិន​ឱ្យប្រកបអាជីវកម្មរហូត និងរឹ​បអូសយក​​ម៉ាសតែម្តង។