ភ្នំពេញ៖ នៅមុននេះមានភ្ញាក់ផ្អើលយ៉ាងខ្លាំងលើគណនិយហ្វេសប៊ុក អ្នក​សិល្បៈ​ត្រ​កូល (ខាត់) នាយ ខាត់ ចម្រើន បានបង្ហោះព័ត៌មានដ៏សោកសៅ និងក្តីអាឡោះ​អាល័យ​បង្ហាឲ្យសាធារណៈជនបានដឹង នាយ កំប៉ោយ តារាកំប្លែងតែង​បង្កសំណើច​សើច​មិន​ចេះ​រីងស្ងួតនាយ កំធ្លាក់ខ្លួនឈឺកាលពីពេលកន្លងទៅ ពេលនេះបានទទួល​មរណភាពហើយ»។

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Saren Khat បានចែករំលែករូបភាពនាយ កំប៉ោយ ដេកស្ដូកស្ដឹងលើគ្រែពេទ្យនៅមុននេះ ដោយបានភ្ជាប់សំណេរជាមួយយ៉ាងដូច្នេះថា «ចូលរួមរំលែកទុក្ខផងអាប៉ោយខូចហើយ»។ ទន្ទឹមនឹងនោះមហាជនជាច្រើន បានចូល​រួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងសូមបួងសួងឱ្យវិញ្ញាណ​ក្ខន្ធរបស់គាត់ទៅ​កាន់​សុគតិភព៕