ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ម្សិលមិញនេះ បន្ទាប់ពីបានរកឃើញអ្នកឆ្លងចំនួន៤នាក់បន្ថែម ក្នុងនោះក៏បានបញ្ជាក់​អំពីភាពជោគជ័យរបស់និងស្នាដៃក្រុមគ្រូពេទ្យកម្ពុជា ដោយ​ក្នុងចំណោចអ្នកជំងឺកូវីដ១៩ទាំងអស់ ត្រូវបានព្យាបាលឱ្យជាសះ​ស្បើយចំនួន៦​ករណីផងដែរ។

ដោយក្នុងចំនួនអ្នកជាសះស្បើយទាំង៦នាក់រួមមាន មានបុរសជាជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ , ស្រ្តី​ជនជាតិអង់គ្លេស នៅរាជធានីភ្នំពេញ, បុរសខ្មែរ២នាក់ នៅខេត្តបាត់ដំបង និង២នាក់ទៀត នៅខេត្តត្បូងឃ្មុំ។