ភ្នំពេញ៖ តារាកំប្លែងស្រី អ្នកនាង ខ្ញុង ដែលគ្រប់បានស្គាល់តាមរយៈសម្តែងបែបកំប្លុងប្លែ​​ង​ និងពូកែខាងវោហាស័ព្ទ មិនចេះរីងស្ងួត ទើបធ្វើតារាស្រីរូបមានប្រជាប្រិយភាពខ្លាំង។ លើសពីនេះទៀតនោះ ចាប់តាំងតែរូបនាងបានសាងជីវិតគ្រួសារ ជាមិត្តរួមអាជីព នាយ កៃដ ទាំងពេលនេះនាងកំពុងតែពរពោះកូនក្នុងផ្ទៃ ដែលជាដំណក់ឈាមស្វាមី។

តែអ្វីដែលធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ពេលនេះ នាងហាក់បង្ហាញអារម្មណ៍ហ្មងសៅ ជួបនូរឿងវិបត្តិជីវិតដាច់ចិត្តទម្លាយសារបង្ហោះរូបភាព អមដោយ សាររៀបរាប់ទុក្ខសោកជាប្រចាំធ្វើឲ្យគ្រប់គ្នាមានការងឿឆ្ងាល់។ ដោយនាងបានចូលទៅបញ្ចេញមតិលើរូបថត នាយកៃដ មានអត្ថន័យថា “រាល់ថ្ងៃ ខ្ញុំលែងចង់រស់ហើយ ព្រោះគ្មានន័យសោះ” ក្រោយពីឃើញបែប មានអ្នកគាំទ្រជាច្រើននិងចង់ដឹងរឿងរ៉ាវ ថាហែតុអ្វីពោលពាក្យបែបនេះទាំងកូននៅផ្ទៃ