ព្រៃវែង៖ ទន្ទឹមនឹងកម្ពុជាកំពុងតែជួបទុក្ខ COVID-19 រាតត្បាត ប្រមុខថ្នាក់ដឹក​នាំក៏បាន​អំពាវនាវកាលពីពេលថ្មីៗកន្លងទៅ ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមឧបត្ថម្ភតាមលទ្ធភាព ដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃជំងឺរលាកផ្លូវដង្ហើម ឬកូវីដ១៩នេះ សម្រាប់​កម្ពុជា និងពិភពលោក។

តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន លោកជំទាវ សុខ ចន្ធូ អនុប្រធាន​ក្រុម​​ហ៊ុនសូគីម៉ិច អ៊ិនវេសមេនគ្រុប ក៏បានប្រកាសចូលរួមឧបត្ថម្ភទឹក​ប្រាក់​ចំនួន​១,០០០​ដុល្លារ ដោយនៅលើគណនីហ្វេសប៊ុក Phirun Chhunly បានបង្ហោះនៅ​មុននេះឱ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំបាទបាននាំយកថវិកា លោកជំទាវ សុខ ចន្ធូ ងិន បាណាល់អនុប្រធានក្រុមហ៊ុនសូគីម៉ិចអ៊ិនវេសមេនគ្រុប ចូលរួមឧបត្ថម្ភក្រុមការងារ​ទប់ស្កាត់ ជំងឺ COVID-19 ខេត្តព្រៃវែង ចំនួន $1000»៕