ភ្នំពេញ៖ ក្រោយដឹកដៃគូស្នេហ៍ចូលរោងជ័យអស់រយៈពេលជាច្រើនខែកន្លងមក ស្រាប់​តែ​លេ​ចលឺដំណឹងថា តារាចម្រៀងស្រីអ្នកនាង សួស វីហ្សា កំពុងពពោះកូនដំបូងដែលជាតំណ​ក់ឈាមរួមលោក ថមមី ស្វាមីបណ្ដូលចិត្ត ដែលរមែងយកចិត្តទុកដាក់ មើលថែភរិយាដូចព្រះនាងម្ចាស់។ ដោយឡែកនៅមុខនេះបន្តិចនៅគណនីហ្វេសប៊ុករបស់ចម្រៀងស្រីរូបនេះក៏បានបង្ហោះរូបថតមួយសន្លឹកអមជាសំណេរយ៉ាងដូច្នេះថា៖ “អាណិតប្តីណាស់ភ្នែកក្រហម

អស់ហើយ ព្រោះតែមួយរយៈនេះខ្ញុំមានអាការៈចាញ់Babyខ្លាំង ទើបសំរាកមិនគ្រប់គ្រាន់ ពេលនេះជំងឺឆ្លងដ៏សាហាវ Covid19 កំពុងរាតត្បាតពិតមែន តែបងប្អូនមិត្តភក្តិពិតប្រា​កដរបស់ខ្ញុំនៅតែមិនចោលខ្ញុំដែរ ទោះមិនអាចមកជួបជុំគ្នាក៏យើងតែងតែជួបមុខគ្នាតាមរយៈVideo call នឹងឆាតមកដើម្បីសួរសុខទុក្ខគ្នាដែរទង្វើរទាំងនេះទើបគេហៅថា ស្រលាញ់ពិត រាប់អានពិត មិនមែនតេម៉ោ ឆាតម៉ោ រឺមកអោយឃើញមុខតែពេលត្រូវការប្រយោជន៏ទេ សូមរក្សាអាមយ័ នឹងសុវត្តិភាពខ្ពស់រៀងៗខ្លួន ត្រូវលាងដៃញឹកញាប់ នឹងពាក់ម៉ាសគ្រប់ៗគ្នាពេលចេញក្រៅដេម្បីកុំអោយឆ្លងមេរោគនានា”៕