ភ្នំពេញ៖ តារាសម្ដែងស្រី កញ្ញា សាឡាត់ ស្រីឡាង ដែលគ្រប់ពិតជាបានស្គាល់រួចមកហើយ តា​ម​រយៈការសម្តែងខ្សែភាពយន្តភាគខ្មែរជាច្រើននាំពេលកន្លងមក ហើយនាងក៏ទទូលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនផងដែរ។ជាមួយគ្នានេះដែរ មួយរយៈនេះ សាឡាត់ ស្រីឡាង នាងតែងតែបង្ហោះរូបភាពស្និទ្ធស្នាលជាមួយបុរសម្នាក់ ដែលគេបានស្គាល់ថា

ជាយុវវជនសម្រាម ដោយឃើញពួកគេទាំងពីរ មានកាយវិកាយស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំង ពិសេសក្នុងវីដេអូមួយដែលបង្ហោះនៅគណនី Instagram របស់ Daravit San។ នៅក្នុងវីដេអូនោះ បានបង្ហាញពីសកម្មភាពយ៉ាងស្និទ្ធស្នាល និងស្វីតៗ មិនធម្មតា ជាហេតុធ្វើ​ឲ្យហ្វេនៗមានការ ដឹងយ៉ាងច្បាស់ហើយថា បុរសម្នាក់នោះ គឺជាគូស្នេហ៍ថ្មីរបស់នាងប្រា​កដមែនហើយ។ យ៉ាងណាមិញ តាមរយៈវីដេអូដ៏រីករាយមួយនេះផងដែរ មានហ្វេនៗដែលស្រលាញ់គាំទ្រនាង បានបង្ហាញការពេញចិត្តចូលរួមត្រេកអរជាច្រើនផងដែរ៕