ភ្នំពេញ៖ នៅមុននេះបន្តិចលើទំព័រហ្វេសប៊ុកររបស់ឯកឧត្ដម ពេជ្រ ស្រស់ បាន​បង្ហាញ​សំណេរយ៉ាងក្ដៅគគុកដូចត្រូវគេយកភ្លើងដុតប្រាណ ស្នើឱ្យសមត្ថកិច្ចចាត់ការ​តាម​ផ្លូវច្បាប់ចំពោះបុរសម្នាក់ដែលមានគណនីហ្វេសប៊ុក IMan-KH បានបង្ហោះដៀល​ប្រ​ជាជន​ខ្មែរមួយនគរដែលបានស្នើដល់ធនាគារឱ្យជួយពន្យារពេលបង់បណ្ដោះអាសន្ន ទាំងដែលសម្ដេចប្រមុខថ្នាក់ដឹកនាំក៏បានអំពាវនាវ ខណៈប្រទេសកំពុងតែជួបទុក្ខមេ​រោគរាតត្បាត។

ក្នុងសំណេររបស់ប្រធានគណបក្សយុវជនកម្ពុជា ឯកឧត្ដម ពេជ្រ ស្រស់ បានឱ្យដឹង​ដូ​ច្នេះថា «ការសុំទោសគឺធ្វើបានតែកំហុសណា ដែលមានលក្ខណៈស្រាល និងទម្ងន់​កំ​ហុសមិនស្ថិតនៅក្នុងក្រមព្រហ្មទណ្ឌតែប៉ុណ្ណោះ ប៉ុន្តែលោកបានសាងនូវកំហុស​ធ្ងន់​ធ្ងរ​ណាស់សម្រាប់ជនជាតិខ្មែរទូទាំងនគរ ដូច្នេះសូមសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ដើ​ម្បី​កុំឲ្យលោក ចំប៉ីខ្មៅ (យិន ហេង) ស្រែកអយុត្តិធម៌ចំពោះខ្លួនគាត់។ ២៦/០៣/២០២០»៕