ភ្នំពេញ ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ត កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បាន​ប្រ​កាស​អំពាវ​នាវឱ្យបងប្អូនកុំមានការព្រួយបារម្ភខ្លាំងពេកទោះវីរុសCOVID-19 កំពុងតែ​រីក​រាលដាល តែត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពិសេសអនុវត្តន៍តាមការណែ​នាំ​របស់ក្រសួងសុខាភិបាល សម្អាតខ្លួនប្រាណ លាងដៃឱ្យបានញឹកញាប់ ឬនៅក្នុងផ្ទះ​កុំចេញ​ក្រៅបើពុំមានការចាំបាច់ ដើម្បីចូលរួមទប់ស្កាត់នៃការរាតត្បាតនេះ។  

ទន្ទឹមនោះ សម្ដេចតេជោក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា កម្ពុជានឹងមិនមានការបិទ​ទីផ្សារ ភោជនីយដ្ឋាន ហាងកាហ្វេ រោងចក្រនោះទេ ក៏ដូចជាពិធីបុណ្យចូល​ឆ្នាំខ្មែរ​នៅតែប្រារព្ធធ្វើជាធម្មតា ដោយគ្រាន់តែកាត់បន្ថយការជួបជុំ ឬប្រារព្ធតាមផ្ទះ។ ដោយឡែកឆេង ម៉េង ក៏ដូចគ្នា សម្តេចតេជោ ក៏បានអំពាវនាវឱ្យសែនពីផ្ទះផងដែរ បើសិនជាអាច៕