ភ្នំពេញ ៖ បុរសម្នាក់ដែលមាន Account Facebook ឈ្មោះថា IMan-KH ពេលនេះកំពុងតែត្រូវបានមហាជន និងអ្នកនិយមលេង បណ្តាញទំនាក់ទំនងសង្គម Facebook រិះគន់ ស្តីបន្ទោស និងបញ្ចេញកំហឹងតបវិញ យ៉ាងចាស់ដៃ

បន្ទាប់ពីរូបគេបានសរសេរផុសនៅលើគណនី Facebook ផ្ទាល់ខ្លួនថា «អ្នកដែលជំពាក់លុយធានាគារហើយស្នើសុំសម្តេច នាយករដ្ឋមន្រ្តីអន្តរាគមន៍គឺជាមនុស្សចោលម្សៀត គ្មានបានការ»។

នៅក្នុងសំណេរសរសេរ ដោយគ្មានការពិចារណា របស់បុរសខាងលើ បានដុតកំហឹងប្រជាពលរដ្ឋ និងអ្នកលេងបណ្តាញសង្គម Facebook យ៉ាងខ្លាំង ព្រោះវាបានបង្ហាញពីការប្រមាថមើលងាយប្រជាពលរដ្ឋ ជាទីបំផុតរហូតប្រជាពលរដ្ឋបានស្នើសុំឲ្យ មានការដាក់ទោស ដល់ម្ចាស់សំណេរនេះជាដាច់ខាត ព្រោះសរសេរចេញមក ដូចមនុស្សគ្មាខួរក្បាល មិនចេះគិតអំពីស្ថានភាពសង្គមសព្វថ្ងៃ ដែលកំពុងទទួលការវាយលុកដោយមេរោគ កូវីដ១៩ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់ការងារធ្វើ និងពិបាកធ្វើការរកស៊ី ជាទីបំផុត។

ប៉ុន្តែបន្ទាប់ដោយឃើញមានការរិះគន់ច្រើនពីសំណាក់មហាជន ទើបថ្មីៗនេះ បុរសម្នាក់នេះបានចេញវីដេអូ សុំទោសមហាជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ព្រោះតែខ្លាចខ្លួនត្រូវទទួលទោស៕ កុំ

ខ្ញុំសុំទោស សំរាប់ការសរសេរខុស ទាក់ទងនឹង បំណុលធនាគារ

ខ្ញុំសុំទោស សំរាប់ការសរសេរខុស ទាក់ទងនឹង បំណុលធនាគារ

បាន​បង្ហោះ​ដោយ IMan-KH នៅ អង្គារ 24 មីនា 2020