ភ្នំពេញ៖ ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា បានដាក់ឲ្យដំណើរការសាកល្បងជិតកន្លះខែមកហើយ ដោយទទួលបានគាំទ្រជាខ្លាំងពីបងប្អូន ពិសេសស្រ្តីមេផ្ទះ ដោយសារតែផ្សារមួយនេះ ផលិតផលដាក់លក់ មិនថា ស្រីសាច់ បន្លែ ផ្លែឈើ សុទ្ធសឹងជារបស់ធម្មជាតិ ចេញដៃកសិករខ្មែរ។ ដើម្បីឲ្យកាន់តែមានទំនុកចិត្ត ក្រុមអ្នកជំនាញខាងកសិកម្ម បានបង្ហាលក្ខណៈពិសេស បន្លែផ្លែឈើ ត្រីសាច់ នឹងផលិតផលជាច្រើនទៀត ដែលកំពុងតែដាក់លក់រាល់ថ្ងៃ ដល់សាធារណជន តាមរយៈសន្និសីទកាសែតមួយកាលពីល្ងាចថ្ងៃទី២៥ ខែ មិនា ឆ្នាំ ២០២០នេះ នៅទីតាំងផ្សារទំនើបអូរឡាំព្យា ជ្រុងខាងជើង ។ តាមការបញ្ជាក់ពីក្រុមអ្នកជំនាញ ផលិតផលដែលបានដាក់លក់ក្នុងផ្សារទាំងអស់ ក្រុមហ៊ុនបានទិញពី ប្រជាកសិករស្ទើរគ្រប់ខេត្ត ក្រុមការងារលើជំនាញកសិកម្ម បានចុះទៅដល់ ស្ទើរគ្រប់ខេត្តក្រុងដែលមានការដាំដុះបន្លែផ្លែឈើធម្មជាតិ ក្នុងនោះដែរបានចងក្រងជា ភ្នាក់ងារដាំបន្លែផ្លែឈើតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ សម្រាប់ផ្គត់ផ្គង់មកផ្សារ ដោយខាងក្រុមហ៊ុន នឹងចាំទទួលទិញកសិផលរបស់ពួកគាត់ យកមកលក់បន្តនៅតម្លៃដែលពួកគាត់អាចទទួលយកបាន។

ទន្ទឹមគ្នានោះដែរ បន្លែផ្លែឈើក៏ដូចជា ត្រីសាច់ ដែលបងប្អូនកសិករផលិតមកនោះ សុទ្ធតែត្រូវបានធ្វើតេស្តជាមុនសិន បញ្ជាក់ថា គ្មានជាតិគីមី ទើបអាចយកមកដាក់លក់ក្នុងផ្សារបាន។” ផ្សារយើងធ្វើខុសគេ យើងលក់តែកសិផលធម្មជាតិខ្មែរទេ ផលិតផលនាំចូលពីក្រៅប្រទេសអត់ទទួលលក់ទេ មុនដាក់លក់យើងសុទ្ធតែ ធ្វើតេស្តជាមុនសិន បញ្ជាក់ថា គ្មានជាតិគីមី ទើបអាចយកមកដាក់លក់ក្នុងផ្សារបាន ហើយបើក្រុមកសិករជាមួយណា ដាំយកមកលក់ឲ្យយើង ពិនិត្យឃើញមានជាតិគីមី យើងឈប់ទទួលទិញពីពួកគាត់យកមកលក់ហើយ យើងគិតលើសុខភាពជាធំ” ក្រុមអ្នកជំនាញខាងកសិកម្ម ថ្លែងបញ្ជាក់។ និយាយជារួម ដើម្បីធានាសុវត្ថិភាព និងទំនុកចិត្តខ្ពស់ ព្រោះរាល់កសិផលទាំងអស់ដាក់លក់ក្នុងហាងត្រូវបានតាមដាន ត្រួតពិនិត្យតាំងពីកន្លែងដាំដុះ រហូតដល់កន្លែងវេចខ្ចប់តែម្ដង។ ក្នុងនោះដែរ កសិករទាំងអស់ត្រូវបានចុះ កិច្ចសន្យា និងកុងត្រាស្របតាមគោលការណ៍ ដាំដុះធម្មជាតិ។

ក្នុងរយៈពេលជិតកន្លះខែ ដែលបានសាកល្បងដំណើរការមកនេះ ឃើញថា មានបងប្អូនខ្មែរ បានគាំទ្រជាខ្លាំង ដោយពួកគាត់បានមកទិញផ្ទាល់ ហើយអ្នកខ្លះបានកម្មង់ទិញ តាមទូរសព្ទជាដើម។ បច្ចុប្បន្នផ្សារមានលក់កសិផលធម្មជាតិសរុបជាង៣០០មុខ ក្នុងតម្លៃសមរម្យបំផុត។ សូមរំលឹកដែរថាទីតាំង”ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ” ស្ថិតនៅ អគារ #S3-17, តាមបណ្តោយផ្លូវ ឧកញ៉ាទេពផន st. (182) ផ្នែកខាងមុខ នៃផ្សារទំនើប អូឡាំព្យារ។ វិបសាយ ៖ ផ្សារកសិផលធម្មជាតិឡេង ណាវ៉ាត្រា លេខទូរស័ព្ទកុម្ម៉ង់ទិញ ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង ០១១ ៤៤៤ ៤៤៤ ។ គ្រាន់តែចុចកុម្ម៉ង់ទិញតាម វិបសាយ ឬ Mobile app ក៏បាន ក្រុមការងារនឹងដឹកជូនភ្លាមៗ ដោយឥតគិតថ្លៃ ក្នុងរយៈពេល តែ ២០នាទីប៉ុណ្ណោះ៕