ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាស​សេចក្ដីជូនដំណឹងឱ្យប្រជាពលរដ្ឋបានអំពីចំនួនអ្នកឆ្លងជំងឺ COVID-19 បានកើន​ដល់​៩៦​ករណីហហើយ ខណៈម្សិលមិញនេះបានរកឃើញវិជ្ជមាន​លើមនុស្សចំនួន៥នាក់​បន្ថែម ដោយក្នុងនោះមានខេត្តបាត់ដំបងចំនួន២ករណី ជាជនជាតិបារាំង, ភ្នំពេញ​១ករណី​ជាជន​ជាតិខ្មែរ, កណ្ដាល១ករណីជាជនជាតិខ្មែរ និងសៀម​រាប​១ករណី​ជាជន​ជាតិខ្មែរដូចគ្នា។

ទន្ទឹមនឹងនោះ បងប្អូនពលរដ្ឋមហាជនរំភើបស្ទើរហោះ ដ្បិតក្រសួងសុខាភិបាលក៏បាន​បញ្ជាក់ពីភាពជោគជ័យរបស់ក្រុមគ្រូពេទ្យខ្មែរដែលកំពុងតែប្រយុទ្ធនឹងសមរភូមិដ៏ក្ដៅគគុក ដោយអ្នកជំងឺ COVID-19 ចំនួន១០នាក់ ត្រូវបានជាសះស្បើយគិតពីខែមករា មកដល់បច្ចុប្បន្ននេះ៕