ភ្នំពេញ ៖ តារាសម្តែងប្រុស លោក ប៉ែន ភ័ក្រសុធារិទ្ធ ដែលគ្រប់គ្នាពិតជាបានស្គាល់ហើយតាមរយៈខ្សែភាពយន្តភាគខ្មែរ ដែលរូបលោតែងតែបានកំណែងជាតួឯកនៅក្នុងរឿងជាច្រើន ដោយបួករួមជាមួយនិងរូបសម្បត្តិសង្ហាផងដែរ។ ជាក់ស្តែងនាពេលបច្ចប្បន្ននេះរូបលោកក៏មានការងារមមាញឹកជាមួយនឹងការថតខ្សែភាពយន្តថ្មីៗតែកាលពីម្សិលមិញនេះ ជាថ្ងៃខួបកំណើតរបស់លោក ក្នុងវ័យអាយុ២៨ឆ្នាំ ក្នុងនោះដែរ ក៏ឃើញមានមិត្ត សិល្បករ សិល្បការិនីបានSurpriseដល់រូបលោកបើទោះបីជាតារាប្រុសរូបនេះ មិនបានរៀបចំ

កម្មវិធី ក៏ពិតមែន តែក៏ឃើញមានទិដ្ឋភាពហាក់ជាសប្បាយរីករាយយ៉ាងខ្លាំង។ ជាក់ស្ដែងអ្វីដែលយើងកត់សម្គាល់ឃើញនោះរូបលោក ក្នុងនោះតារារូបនេះក៏ទទួលបានកាដូយ៉ាងពិ​សេ​ស ក្នុងថ្ងៃកំណើត ជាបាច់ផ្កាមានលុយជាច្រើនសន្លឹក តែរូបលោកមិនបានបង្ហាញឈ្មោះ​​​​ថា អ្នកណាជាអ្នកជូនដល់រូបលោកនោះទេ។ ក្រោយពីឃើញ រូបភាពទាំងនោះរួចមក មានហ្វេនៗជាច្រើន ជូនពរទៅកាន់លោក ក្នុងថ្ងៃកំណើត ដែលនេះជាគម្រប់ខួបអាយុ២​៨​​​​​​​ឆ្នាំ របស់លោកផងដែរ៕