ភ្នំពេញ ៖ ស្របពេលអ្នកឆ្លងវីរុស កូវីដ១៩ នៅកម្ពុជាកើនឡើងគួរឲ្យកត់សម្គាល់ ខណៈពេលដែលក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលក៏កំពុងបំពេញនូវកាតព្វកិច្ចដើម្បីជាតិព្យាបាលអ្នកឆ្លងទាំងនោះមិនគិតនឿយហត់ថ្ងៃយប់អ្វីឡើយ។ ទន្ទឹមនោះ តារាចម្រៀង លោក ឆាយ វីរៈយុទ្ធ និងភរិយា ក៏បានអំពាវនាវឲ្យបងប្អូនការពារខ្លួនឲ្យបានខ្ពស់ជៀ​ស​ផុតពីការធ្លងវីរុស កូវីដ១៩ ដោយមុននេះបន្តិចលោកបានបង្ហោះសារនៅលើគណនីលោ​កថា

«ខ្ញុំបាទ និងភរិយាព្រមទាំងកូនស្រី សូមជូនពរបងប្អូនប្រជាជនខ្មែរទូទាំងប្រទេស និងក្រៅប្រទេសព្រមទាំងប្រជាជនទូទាំងពិភពលោកទាំងមូលសូមជៀសផុតពីជំងឺ COVID-19 ដ៏កាចសាហាវនេះ ហើយសូមបងប្អូនការពារ និងថែរក្សាសុខភាពឲ្យបានខ្ពស់បំផុតសំរាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិទាំងមូលពីខ្ញុំបាទ ឆាយ វីរៈយុទ្ធ Se Chandy វីរៈ យុទ្ធ អភិជាតាទេវី”៕