ភ្នំពេញ ៖ តារាចម្រៀងប្រុស លោក នី រតនា ដែលតារាចម្រៀងមួយរូបមានការស្រលាញ់ និងគាំទ្រច្រើនពីសំណាក់មហាជនជាមួយទឹកដមសំឡេងគ្រប់បទរបស់លក សុទ្ធតែពេញចិត្ត និងយុវវ័យ។ ដោយឡែកនៅពេលថ្មីៗនេះដែរ តារាប្រុសរូបនេះ បានបញ្ចេញបទថ្មីដែលជាចម្រៀងមួយបទ ជាមួយនឹងតារាចម្រៀងរ៉េបលោក Vid Cooler គឺបទ «សម្លឹងម្ល៉េះ»

ជាមួយនឹងចង្វាក់ភ្លេងថ្មី ដើម្បីត្រៀមអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិនាំពេលខាងមុខនេះ ។ ហើយបទនេះដែរ ជាបទភ្លេងថ្មីចង្វាក់ញាក់បែបប្រពៃណីខ្មែរសប្បាយៗ ដែលពិតជាទាក់ទាញគួរអោយចង់រាំតាមតែម្ដង ព្រមទាំងមានការរ៉េបយ៉ាងឡូយពី V​id Coo​l​er​ផ​ងដែរ។