ភ្នំពេញ៖ ស្របពេលដែលមហាជន កំពុងទទូចសុំការអន្តរាគមន៍ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណី សុំការស្នើធនាគារពន្យាពេលនៃការបង់ប្រាក់ កំឡុងពេលពេលកូវីដ19រាតត្បាត ខណៈប្រជាពលរដ្ឋមួយចំនួនកំពុងប្រឈមនឹងការបាត់បង់ចំណូលប្រចាំថ្ងៃ ដោយសារត្រូវឈប់សម្រាកនៅផ្ទះ ព្រោះភ័យខ្លាចការឆ្លងរាលនៃវីរុស កូវីដ១៩។

យ៉ាងណាមិញ ដោយមើលឃើញពីតម្រូវការ ទុក្ខលំបាក និងការត្អូញត្អែររបស់ប្រជាពលរដ្ឋ ស្រាប់តែមុននេះនៅលើទំព័រហ្វេសប៊ុករបស់ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង បានចេញមុខអំពាវនាវបន្ថែមថា«ខ្ញុំបាទគាំទ្រឲ្យរដ្ឋាភិបាលស្នើធនាគារពន្យារពេលនៃការបង់ប្រាក់ និងមិនគិតការប្រាក់កំឡុងពេលពេលកូវីដ19រាតត្បាត សង្ឃឹមថាបងប្អូនគាំទ្រ»៕