កំពង់ឆ្នាំង ៖ លើហ្វេសប៊ុក​ឈ្មោះ កូនខ្លាតូច បានបង្ហាញ​នូវព័ត៌មាន​ហួសចិត្ត​មួយ​ដោយបាន​ដាក់ចំណងជើ​ងធំៗ​ថា «ស្លាប់ហើយស្អុយឈ្មោះទៀតខ្លួនធ្វើបាបខ្លួន ចាញ់បោកប្រុសស្នេហ៍ ចងក​សម្លាប់ខ្លួន ប្តីមកទទួល​សពយកទៅធ្វើបុណ្យ» បន្ថែម​ដោយការរៀបរាប់​ឲ្យដឹង​ហេតុថា ស្រ្តីម្នាក់បានដាច់ចិត្តចង​កស្លាប់ខ្លួនឯង​នៅក្នុង​សណ្ឋាគារ ផាម៉ា ព្រោះតែរឿងចាញ់បោកប្រុសស្នេហ៍អស់លុយកាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២០ នៅក្នុងបន្ទប់លេខ២០៣ ហើយសាកសពត្រូវបានប្រគល់ឲ្យបុរសជាប្តីយកទៅធ្វើបុណ្យតាមប្រពៃ​ណី ។

ប្រភពបានបន្តថាការស្លាប់របស់ស្រ្តីរងគ្រោះគឺសង្ស័យថាមានការចាញបោកបុរសម្នាក់អស់លុយ៣ម៉ឺនដុល្លារ ក្រោយមកទៀតក៏ត្រូវបុរសនោះយកលុយអស់១៧០០ដុល្លាបន្ថែមទៀត ទើបកើតជំងឺផ្លូវចិត្ត មិនហ៊ានចូលផ្ទះ​ដោយសារអ្វីៗអស់ពីខ្លួនទើបនាងគិតខ្លីសម្រេចចិត្តចងកសម្លាប់ខ្លួនដើម្បីបញ្ចប់បញ្ហានារីរូបនេះមានឈ្មោះ ម៉ៅ ដារាមី ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិអរីយក្សត្រ ឃុំអរីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយ​ពេលពិនិត្យសាកសពរួចសមត្ថកិច្ចបានសន្និដ្ឋានថាស្រ្តីគិតខ្លីខាងលើពិតជាបានចងក​ធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន។