ភ្នំពេញ ៖ ស្របពេលដែលប្រធានគណបក្សយុវជនកម្ពុជាលោកឯកឧត្តម ពេជ្រ ស្រស់ ទទូចអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលមានសម្ដេចជោ ហ៊ុន សែន ដោះស្រាយ​បញ្ហា​រឿងសុំ​ពន្យារពេលធនាគារសម្រាប់បងប្អូនពលរដ្ឋខណៈប្រទេសកំពុងជួបគ្រោះអាសន្ន COVID-19 រាតត្បាត ស្រាប់តែលេចមុខតារាសម្ដែងជើងចាស់​ដែលមានគណនី​ហ្វេស​ប៊ុក​ឈ្មោះ Heang Ratana ចេញជំទាស់ដោយប្រើពាក្យហាក់មិនសម​រម្យជា​សំណេរ​យ៉ាងដូច្នេះថា «និយាយឆ្កួតជ្រូកអាលោកឯងនឹង ចេញប្រាក់ខាតបង់អោយគេ»។

នេះបើយោងតាមរយៈទំព័រហ្វេសប៊ុករបស់ឯកឧត្ដម ពេជ្រ ស្រស់ បានបង្ហាញនៅមុន​នេះ​ឱ្យដឹងថា «តារាម្នាក់នេះនៅស្រុកខ្មែរខ្ញុំទេតើ គាត់ជាតារាភាពយន្តជើងចាស់គឺគាត់​ខ្លាចខាងធនាគារខាតប្រាក់ចំណេញ ហើយថាការស្នើសុំរបស់ខ្ញុំទៅរាជរដ្ឋាភិបាល​ឲ្យជួយចរចារជាមួយនឹងធនាគារ ដើម្បីពន្យារនូវការបង់បំណុល​របស់​ពលរដ្ឋគឺថាឲ្យ​ខ្ញុំនិយាយឆ្កួតជ្រូក សម្រាប់ខ្ញុំគ្មានយោបល់លើគាត់ទេ ចុះបងប្អូនវិញ​មានអ្វីជូនពរ​គាត់ឬទេ ? ២៦/០៣/២០២០»៕