ភ្នំពេញ ៖ ខណៈពេលដែល​វីរុស​កូវី១៩​កំពុង​រាតត្បាត​ពាសពេញពិភពលោក​មានទាំងកម្ពុជា​ផងនោះ​បានធ្វើឲ្យកើត​ជាក្ដីកង្វល់​ និងព្រួយបារម្ភ​ពីសំណាក់​ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងនោះ​ប្រមុខថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល ពិសេស​ក្រសួងសុខា​ភិបាល​នៃកម្ពុជា​ក៏បានចេញ​វិធានការនានា​ដើម្បីទប់ស្កាត់ និងកុំឲ្យមានការចម្លងវីរុស​នេះ​ក្នុងសហគមន៍។

ទន្ទឹមនោះ​តារាសម្តែងលោក ចន ច័ន្ទតារា ក៏មិន​នៅស្ងៀម​ដែរ​បានបង្ហាញ​នូវសារដាស់តឿនចំពោះ​ប្រជាពល​រ​ដ្ឋ​ទូទាំងសកលលោក​ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់កុំឲ្យឆ្លង​ជំងឺដ៏កាចសាហាវនានាពិសេស​កូវីដ១៩នេះ គឺផ្តើម​ចេញពីការអនាម័យផ្ទាល់ខ្លួនតែម្ដង។ បន្ថែមលើនេះ​ប្អូនប្រុសអ្នកនាង ចន ច័ន្ទលក្ខិណា រូបនេះ​ក៏​បាន​បញ្ជាក់បន្ថែម​ជុំវិញ​ការ​ចេញក្រៅ​របស់បងប្អូន​គួរកាត់បន្ថយ​សិន ប្រសិន​បើចាំបាច់​គួរចេញទៅដោយមានការពាក់ម៉ាស់​ត្រឹមត្រូវ ពិសេស​ដាក់តាមខ្លួន​នូវ​អាល់កុល ឬជែលលាងដៃជាប់ខ្លួនជានិច្ច។ ចុងក្រោយលោក ចន ច័ន្ទតារា ក៏បាន​ជូនពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បានជួប​តែសេចក្ដីសុខ និងជៀសឆ្ងាយ​ពីជំងឺទាំងអស់ផងដែរ។