ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ ប្រមាណជាម៉ោង ១៤:០០នាទីរសៀលនេះ នារីលក់ដូរតាមអនឡាញ ម្នាក់ ដែលមានឈ្មោះពិតថា ព្រាប ម៉ៃកា អាយុ ២៥ឆ្នាំ បានចូលខ្លួនមកសារភាពនូវទោសកំហុស ដែលខ្លួនបានប្រព្រឹត្ត ដោយបានសរសេរ ផុសនៅលើ គណនីយ ហ្វេសបុគ ឈ្មោះថា Nita Chheng ក្នុងអត្តន័យ ប្រមាថមើលងាយ ទៅលើសមត្ថកិច្ច មន្រ្តីចរាចរណ៍  ដែលកំពុងបំពេញការងារសម្រួលចរាចរណ៍ ទាំងដែលខ្លួនឯងជាអ្នកខុស បើកបរ ល្មើសច្បាប់ចរាចរណ៍ និងបានបំពានស្លាកសញ្ញាចរាចរណ៍យ៉ាងពិតប្រាកដ។

          សមត្តកិច្ចបានឲ្យដឹងថា  នារី ឈ្មោះថា ព្រាប ម៉ៃកា នេះ បានចូលខ្លួនមកសារភាពកំហុស និងបានធ្វើកិច្ចសន្យា សុំទោសជាសាធារណៈដល់សម្តកិច្ច និងប្រជាពលរដ្ឋ រួចរាល់ហើយ។

          សូមបញ្ជាក់ថា រឿងហេតុខាងលើនេះ បានកើតឡើង តាំងពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីនាងបាន បើកបរ ល្មើសច្បាប់ចរាចរណ៍ ហើយមិនមានទំនួលខុសត្រូវ បែជាងាកមកតវ៉ា បង្កទំនាស់ពាក្យសម្តី ជាមួយនឹងសមត្តកិច្ច រហូតបានសរសេរផុស នៅលើគណនីយហ្វេសបុគ ឈ្មោះថា Nita Chheng ទៅវិញ៕