បរទេស៖ ក្រុមគ្រូពេទ្យជំនាញនៅទីក្រុងវូហាន បានបង្ហាញលទ្ធផលនៃការសិក្សា និងធ្វើតេស្តរបស់ខ្លួនដោយបញ្ជាក់ពីការព្រួយបារម្ភខ្លាំង ខណៈអ្នកជំងឺដែលបានជាសះស្បើយពីកូវីដ១៩ ប្រហែលជា ៣ ទៅ ១០ ភាគរយ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានម្តងទៀត បន្ទាប់ពីអនុញ្ញាតឱ្យចាកចេញពី មន្ទីរពេទ្យ។

WUHAN, CHINA – FEBRUARY 04 2020: CDC workers check the information during collecting biomaterial from suspected 2019-nCoV patients for nucleic acid tests in a hotel for isolated people in Wuhan in central China’s Hubei province Tuesday, Feb. 04, 2020.- PHOTOGRAPH BY Feature China / Barcroft Media (Photo credit should read Feature China/Barcroft Media via Getty Images)

ក្នុងនោះផងដែរ Wang Wei ប្រធានមន្ទីរពិសោធន៍ Tongji បានបញ្ជាក់ច្បាស់ៗពីបញ្ហានេះថា«អ្នកដែលធ្វើតេស្តវិជ្ជមានទាំងអស់នោះ មិនបានឆ្លងពីមនុស្សដែលនៅជុំវិញខ្លួនពួកគេនោះទេ (ក្រុមគ្រួសារ) ព្រោះវាមិនទាន់មានភ័ស្តុតាងណាមួយត្រូវបានបញ្ជាក់ឡើយ តែវាអាចកើតឡើងជាថ្មីពេលដែលពួកគេជាសះស្បើយពីជម្ងឺ» ឧប្បត្តិហេតុទាំងនេះ បានធ្វើឲ្យអ្នកជំនាញមានការព្រួយបារម្ភ និងមិនគួរឲ្យទុកចិត្តក្នុងរកឃើញដានវីរុសនៅក្នុងអ្នកជម្ងឺដែលបានរកឃើញ ថា អាចមានភាពប្រែប្រួល និងសេ្ថរភាពនៃឧបករណ៍ធ្វើតេស្ដ៕