ភ្នំពេញ ៖ លើគណនីហ្វេសប៊ុក Roth Khim បានបង្ហាញនៅប៉ុន្មានម៉ោងមុននេះពីដំណឹងមរណភាពអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងអតីតប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ដោយសំណេរសោកស្ដាយថា «ឯកឧត្តម អ៊ុំ យូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាពកាលពីវេលាម៉ោង ៧ និង៥៧នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅគេហដ្ឋានរបស់សព»។

បន្ថែមលើនេះប្រភពក៏បានបញ្ជាក់ទៀតថា ឯកឧត្តម អ៊ុំ យូរ៉ាន់ ជាសមាជិកគណៈកម្មាធិការប្រតិបត្តិអូឡាំពិកកម្ពុជា បានមរណភាពដោយជំងឺគាំងបេះដូង ក្នុងជន្មាយុ ៧៣ឆ្នាំ។ សោកស្តាយខ្លាំងណាស់សូមវិញ្ញាណក្ខ័ន្ធ បងបានទៅកាន់សុគតិភព »។