ភ្នំពេញ ៖ កាលពីថ្ងៃទី២៥ មីនា កន្លងទៅនេះតារាកំប្លែង​នាយកំប៉ោយ បាន​ទទួលមរណភាពទាំងវ័យក្មេង ខណៈ​នៅមុននេះ​លោក អ៊ឹម ជីវ៉ា តំណាងសមាគមមិត្តសិល្បៈស័្មគ្រចិត្តជួយសង្គម បាននាំយកថវិការបស់ «មូលនិធិសិល្បករចាស់ជរា» ចូលរួមពិធីបុណ្យសពរបស់នៅភ្នំបាសិទ្ធ ។

សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមសូមគោរពថ្លែងអំណរ គុណដល់សប្បុរសជនទាំងអស់​ដែលបាន​ជួយ​ឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់​សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភ​ថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល៥ឆ្នាំ។ អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មីដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។