សៀមរាប៖ នាយប់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០ ក្រសួងសុខាភិបាល បានប្រកាស ពីការរកឃើញ ២ ករណីថ្មីដែលផ្ទុកកូវីដ ១៩ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបបានកើនដល់ ៩៨ នាក់ ក្នុងនោះផងដែរក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីមនុស្សចំនួន ៣៤០ នាក់នៅខេត្តសៀមរាប បានប៉ះពាល់ដោយប្រយោលជាមួយជនជាតិបារាំងដែលមានផ្ទុកកូវីដ ១៩ នៅខេត្តព្រះសីហនុ យ៉ាងណាមិញ មនុស្សទាំង ៣៤០ នាក់ កំពុងស្ថិតក្នុងការតាមដានសុខភាពរយៈពេល ១៤ ថ្ងៃ​ដោយមន្ទីរសុខភាពខេត្តសៀមរាបផ្ទាល់ ៕

WUHAN, CHINA – FEBRUARY 04 2020: CDC workers check the information during collecting biomaterial from suspected 2019-nCoV patients for nucleic acid tests in a hotel for isolated people in Wuhan in central China’s Hubei province Tuesday, Feb. 04, 2020.- PHOTOGRAPH BY Feature China / Barcroft Media (Photo credit should read Feature China/Barcroft Media via Getty Images)