ថៃ៖ កាលពីថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២០ ម្សិលមិញនេះ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បានសម្ដែងការព្រួយបារម្ភកាន់តែខ្លាំង ខណៈប្រទេស​កំពុងតែ​រង​គ្រោះមេរោគរាតត្បាតរហូតប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ស្រាប់តែទុក្ខថ្មីចូល​ដល់​បន្ថែម ដោយត្រូវភ្លើងឆេះនៅក្នុងឧទ្យានជាតិ Doi Suthep-Pui ក្នុងខេត្តឈៀងម៉ៃ (Chiang Mai) ដែលបានបញ្ជូនខ្យល់ពុលខ្លាំងបំផុត នៅតាមបណ្តាខេត្តភាគខាងជើង។

អភិបាលខេត្តឈៀងម៉ៃ លោក Charoenrit Sanguansat បាននិយាយនៅថ្ងៃព្រ​ហ​ស្បតិ៍ថា ទោះបីអគ្គិភ័យដែលបានកើតឡើងនៅល្ងាចថ្ងៃពុធ ត្រូវគ្រប់គ្រងបានសម្រេចក្តី ប៉ុន្តែការខូចខាតដែលវាបន្សល់ទុក គឺធំធេងណាស់។លោក Charoenrit បានបន្ថែមថា ភ្លើងឆេះព្រៃនេះបានធ្វើឲ្យកម្រិតខ្យល់ PM2.5 ក្នុងតំបន់កត់ត្រាចំនួនខ្ពស់បំផុត គឺ ១ ០០០មីក្រូក្រាមក្នុងមួយម៉ែត្រគូប ពោលគឺខ្ពស់ជាងកម្រិតដែលនាយ​កដ្ឋាន​ត្រួត​ពិ​និត្យ​ការបំពុលបរិស្ថាន គិតថាសុវត្ថិភាពដល់ទៅ ២០ដងឯណោះ៕