ភ្នំពេញ៖ តារាចម្រៀងស្រី ពេជ្រ សូលីកា ដែលកំពុងពរពោះកូនក្នុងផ្ទៃ ដោយរហូតមកដ​ល​ពេ​​លនេះនាង ក៏ជិតដល់ថ្ងៃសម្រាលផងដែរ តែតារាស្រីនៅតែមិនទាន់បានបញ្ជាក់ថា កូ​ននៅក្នុងផ្ទៃរបស់នាង ជាកូនប្រុសឬស្រីនោះទេ។ ស្របពេលដែល កំពុងពរពោះកូនក្នុងផ្ទៃ ពេជ្រ សូលីកា ត្រូវបានគូដណ្ដឹង តែងតែមើលថែយ៉ាងចិត្តទុកដាបំផុត និងមានសក​ម្មភាពទៅណាមកណាជាមួយគ្នា ហើយបង្ហាញពីភាពផ្អែមល្ហែម និងសុភមង្គលក្នុង

គ្រួសារ។ ក្នុងនោះដែរ កាលពីម្សិលមិញនេះ គូដណ្ដឹង របស់នាងបានបង្ហោះវីដេអូ មួយគួរឲ្យចាប់អារម្មណ៍ ដោយអ្នកទាំងពីរបានបង្ហាញពីអារម្មណ៍ខ្លះៗពាក់ព័ន្ធជាមួយកូនក្នុងផ្ទៃ ស្របពេលអ្នកទាំងពីរនឹងក្លាយពី ម៉ាក់ ប៉ាគេក្នុងពេលឆាប់ៗនេះ។ ដោយ គូដណ្ដឹងនាងបាននិយាយថា រូបលោកមានអាយុត្រឹមតែប៉ុណ្ណឹង តែក៏ជិតក្លាយជាប៉ាគេទៅហើយនៅពេ​លដែលរូបលោកបានដឹងថា ពេជ្រ សូលីកា មានផ្ទៃពោះដំបូងរូបលោកពិតជារំភើប ជាពិ​សេសពេលឆ្លុះមើលអេកូទៅបាន ឮសម្លេងបេះដូងកូនលោតម្តង ហើយរូបលោក នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីកូន៕