ភ្នំពេញ៖ នៅមុននេះលើគណនីហ្វេសប៊ុក​របស់លោកអភិបាលខណ្ឌមានជ័យ ហែម ដារិទ្ធិ បានបង្ហោះសំណេរយ៉ាងក្ដៅគកុក រកមុខជនដែលបំពុល​សង្គមផ្សព្វផ្សាយ​រឿង​មិនពិត ថាមានករណីស្លាប់ដោយជំងឺកូវីដ១៩នៅផ្សារជម្ពូវ័ន ថែមទាំងបំប៉ោងថាមាន​ការបិទផ្សារផងដែរ។

ក្នុងនោះសំណេររបស់លោក ហែម ដារិទ្ធិ បានប្រកាសជូនសាគុណដល់​អ្នកដែល​បាន​ស្គាល់​មុខចំនួន១២លានរៀលថែមទៀតផង ដើម្បីលើកទឹកចិត្តជាកាដូ ក៏ដូច​ជាការ​ចូល​រួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយលោកអភិបាលខណ្ឌរូវនេះ បានរៀប​រាប់​ឱ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំបាទសូមជូន12,000,000រៀល ដល់បងប្អូនណាដែល​ស្គាល់​អ្នកដើរនិយាយបំប៉ោងបំពុលសង្គមនូវពាក្យចរចាមរ៉ាមថា៖ នៅផ្សារជម្ពូវ័ន​មាន​ករណីអ្នកលក់ទូរស័ព្ទស្លាប់ដោយជំងឺ Covid-19 ហើយផ្សារត្រូវបានបិទនោះ ។ បើ​បានដឹងនិងកំណត់មុខសញ្ញាច្បាស់សូមតេមកលេខ 012474736 ; 092136000 &012656200 សូមអរគុណ»៕