ភ្នំពេញ៖ នាយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយជុំវិញបច្ចុប្បន្នភាពនៃវីរុស កូវីដ-១៩ ដោយក្នុងនោះមានចំនុចមួយលើកឡើងពីជនជាតិឥណ្ឌូនេស៊ី២នាក់ ដែលបានធ្វើតេស្តវិជ្ជមាន កូវីដ-១៩ នៅមន្ទីរពេទ្យផាយ៉ាថៃ ទីក្រុងបាងកក ប៉ុន្តែដោយសារតែគ្មានថវិការបង់ថ្លៃព្យាបាលក៏បានធ្វើដំណើរមកប្រទេសកម្ពុជា។ ជុំវិញនឹងករណីនេះដែរ មន្ទីពេទ្យផ្យាថៃ ២ ដែលមានស្នាក់ការនៅកម្ពុជា បានចេញសេចក្តីបំភ្លឺមួយដូចខាងក្រោម៖